EP11 : កុំទៅស្និតស្នាលនិងអ្នកណាទៀត

9.2K 558 21
                                    

ពេលព្រឹកព្រលឹមស្រាងៗត្របកភ្នែកតូចស្តើងក៏សន្សឹមៗរំកិលបើកឡើងយឺតៗ ។ នាយតូចទប់ខ្លួនអង្គុយផ្អែកនិងក្បាលគ្រែរួចទើបប្រញាប់រាវរកវែនតាមកពាក់ សំណួរដំបូងដែលគេលេចឡើងចេញពីខួរក្បាលនោះគឺ មិត្តភក្តិគេមិននៅក្នុងបន្ទប់នោះទេ ពួកគេទៅណាអស់ហើយ?? ឬក៏ពួកគេទៅសាលាអស់ហើយ?? ហីយ៉ា!! យប់មិញគេមិនបានស្រវឹងទេហេតុអីក៏គេងក្រោកក្រោយអ្នកស្រវឹងបែបនេះ?? បន្ទាប់ពីស្តីបន្ទោសខ្លួនឯងនៅក្នុងចិត្តហើយរួចរាល់ Tae ក៏ដើរទៅយកខោអាវមកកាន់និងដើររួចទើបបង្វែរខ្លួនដើរចូលបន្ទប់ទឹកតាមក្រោយ ។

ចំណាយពេលអស់ប្រហែល 20 នាទីនាយតូចរូបស្រស់ក៏លាងសម្អាតខ្លួនប្រាណហើយជាស្រេច ដោយសារតែគេមានអារម្មណ៍ថាឈឺស្កៀរត្រង់ចន្លោះ.កពេកគេក៏ដើរមកមើលកញ្ចក់នៅខាងក្រៅ Tae បើកភ្នែកធំៗសឹងតែប៉ុនពងមាន់ ព្រះ!!!!!

« គឺសុទ្ធតែស្នាមធ្មេញ និងស្នាមជាំ »

« ស្លាប់ៗ ធ្វើយ៉ាងមិចទៅ?? » Tae លើកដៃមកស្ទាបត្រង់នោះថើរៗ រួចក៏ចងចញ្ចើមធ្វើមុខស្អុយ កាលពីយប់មិញ Jungkook គេមិនបានធ្វើអ្វីឯណា គ្រាន់តែគេគេងពីលើហើយនុងជ្រុបមុខត្រង់.កខ្លួនតែប៉ុណ្ណោះ ហើយចុះស្នាមនេះមកពីណា??

« ហ្ហើយ!!! យ៉ាងមិចក៏យ៉ាងមិចទៅ? មិនទៅសាលាមិចនិងកើត?? គិតៗៗ ឆាប់ឡើង »

« ប្រហែលជាគ្មាន...គ្មា...គ្មាន...អ្នកណាចាប់អារម្មណ៍ទេមើលទៅ » និយាយចប់នាយតូចក៏រូតរះដើរចូលទៅក្នុងបន្ទប់ទឹករៀបចំខ្លួនដើម្បីទៅសាលារៀន គេមិនអាចមិនទៅសាលបាននោះទេ បើគេមិនទៅគេច្បាស់ជាមិនយល់ពីលំហាត់ទៀតហើយ កាលពីម្សិលមិញក៏សឹងតែមិនចេះរួចទៅហើយ ប៉ុន្នានខែទៀតក៏ត្រូវប្រឡង ឱ្យតែគិតដល់ចំណុចនេះនាយតូចក៏ចាប់ផ្តើមខ្វាយខ្វល់ពី Jungkook ដោយសារតែខ្លាចពិបាកពេលប្រឡងអីបែបនិង ។ គេមិនមែនមនុស្សល្ងង់មិនចេះអីសោះឯណា បើសិនជាគេយកចិត្តទុកដាក់រៀនគេច្បាស់ជាចេះ ហើយក៏ក្លាយជាសិស្សពូកែមួយរូបដែលជាមិនខានទេ ។

     ក្រោយពីរៀបចំខ្លួនហើយរួចរាល់ Tae ក៏ដើរទៅសាលាដែលនៅជិតអគារស្នាក់នេះស្រាប់ ទាំងដៃនៅកាន់សៀវភៅមើលបណ្តើរៗ តែមិនប្រយ័ត្នគេក៏ជ្រុលដើរទៅបុកនិងខ្នងអ្នកណាម្នាក់ដែលកំពុងតែដែលនៅខាងមុខគេ ធ្វើឱ្យវែនតាដែលនាយតូចពាក់ធ្លាក់ពីលើដៃទៅលើដៃ ខណៈដែលម្ចាស់ក៏ភ្ញាក់កន្ទ្រាង ទាំងភ័យផង ទាំងខ្លាចផង បើប្រុសម្នាក់នោះរករឿងវៃគេទៅគិតយ៉ាងមិច??

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now