EP64 : បងប៉ះអូនលែងបានហើយឬ?

5.3K 396 18
                                    

« ហ៉ឹកៗ » សម្លេងយំខ្សឹបខ្សួលរបស់នាយតូចរូបស្រស់ដែលកំពុងអង្គុយនៅខាងស្តាំដៃអ្នកបើកឡាន សំងំយំតាំងពីឡើងលើឡានមកដល់ពេលនេះទៅហើយគេមិនព្រមឈប់យំ ប្រាប់យ៉ាងមិចក៏មិនបាត់ មានតែយំលើសដើមនិងខ្លាំងជាងមុន ។

« បងបញ្ចូនវាទៅមន្ទីរពេទ្យហើយវាមិនងាប់ទេ អូនឈប់យំទៅ » ដោយអត់ទ្រាំលែងបានទៀត កម្លោះសង្ហារ ក៏បង្វែរចង្កូតឡានអែបទៅកៀនផ្លូវ ដោះខ្សែក្រវាត់ឡានចេញ រួចក៏រំកិលខ្លួនចូលទៅជិតគេដាក់ដៃទាំងគូឃាំងគេជាប់នៅក្នុងចន្លោះដៃជាប់ ។

« លោកអាក្រក់ណាស់..ហ៉ឹកៗ..ខ្ញុំមិនសមទៅស្រឡាញ់មនុស្សដូចលោកទេ » Tae ពេបមាត់យំដង្ហក់កាន់តែខ្លាំងងាកមុខគេចទៅម្ខាងមិនខ្ចីមើលមុខគេនោះឡើយ ។ ខ្លួនដឹងថាគេអាចនិងសាវាស្រីច្រើន មាត់អាក្រក់ក៏ពិតមែន ប៉ុន្តែមិននឹកស្មាននោះឡើយថាគេឃោឃៅដល់ថ្នាក់នេះ ។

« មនុស្សដូចបងវាយ៉ាងមិច?? សុខៗបងទៅរករឿងវាមែនទេ? ក្រែងវាទេមិនអញ្ចឹងដែលចង់នាំអូនចេញពីបង?? » Jungkook លូកដៃទៅចាប់ចង្ការនាយតូចបង្វែរមុខតូចស្អាតឱ្យបែរមកប្រឈមនិងខ្លួន អោនទៅថើបជូតទឹកភ្នែកគេចេញថ្នមៗ ខណៈដែលគេកាន់តែញ័រខ្លួនលើសដើម ដោយសារតែខំទប់ទឹកភ្នែកខ្លាំងពេក ។

« ពួកយើងបែកគ្នាហើយ »

« គ្មានបែកគ្មានអ្វីទាំងអស់ អូនជារបស់បង របស់បងតែម្នាក់គត់ » បញ្ចប់ប្រយោគ កម្លោះសង្ហារ ក៏សកដៃចុះទៅខាងក្រោយផ្តេកកៅអីឡានចុះបន្តិច អោនមុខទៅត្រដុសចុងច្រមុះញក់ញីចន្លោះ.កក្រអូបប្រហើរខ្លាំងៗចង់រុញយ៉ាងមិច ច្រានយ៉ាងមិចក៏គេមិនខ្វល់ ។

« ហ៉ឹកៗ..ឈប់ទៅ..កុំមកប៉ះខ្ញុំ » Tae លើកដៃទៅគក់ទ្រូងគេដឹបៗ សម្រក់ទឹកភ្នែកចុះមកកាន់តែខ្លាំងពេលដែលគេវារឡើងមកទ្រោបពីលើ ប្រើដៃប្រឹងរុញផងច្រានផងតែគេមិនព្រមងើបចេញពីខ្លួនឡើយ ។

« ហ្ហឹម!!! » Jungkook ងើបមុខឡើងប្រើបបូរមាត់ទៅច្បូតខាំទាញបបូរមាត់ទន់ល្មើយខ្លាំងៗ ឯអ្នកនៅខាងក្រោមក៏គិតតែរើបម្រះមិនឈប់ឈរបង្ហាញពីការមិនពេញចិត្តក្នុងការបំពានប៉ះពាល់មួយនេះចេញមកត្រង់ៗដោយមិនលាក់លៀម ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now