EP49 : គ្មានផ្លូវទេប្រពន្ធសម្លាញ់

5.7K 436 8
                                    

« បង Tae?? » នាងតូចស្ទុះរត់មកជ្រែកចន្លោះកណ្តាលដើម្បីកុំឱ្យកូនលោកមេភូមិឆ្លៀតឱកាសម្នាក់នោះបាននៅជិតបងប្រុសរបស់នាងទៀត ។ Carissa សកដៃទៅអោបដើមដៃរបស់ Tae ជាប់ ហើយក៏ងើយមុខទៅសម្លក់ Fangvy (ហ្វាងវី) ដែលត្រូវជាកូនលោកមេភូមិមិនដាក់ភ្នែក ។ នាងមហាសែនស្អប់គេណាស់ ព្រោះគេឆ្លៀតឱកាសរកតែបងប្រុសនាងរហូត ក៏ដឹងហើយថាបងនាងមិនបានស្រឡាញ់មិនបានចូលចិត្តតែគេខំនោះខំ ។

« Rissa កុំសម្លក់គេ អូនមានរឿងអ្វី?? » នាយតូចលើកដៃមកវាយប្អូនស្រីតិចៗ ដើម្បីបង្គាប់បញ្ជានាងកុំឱ្យធ្វើបែបនិងទៀត ។ Carissa ងើយមុខទៅសម្លឹងបងប្រុសនាងវិញរួចទើបព្រមទម្លាក់ភ្នែកចុះវិញ ។

« គឺបង Jung ផឹកស្រាស្រវឹង គ្មានអ្នកណាមើលគាត់ទេ បងឆាប់ទៅប្រយ័ត្នស្រីៗអូសគាត់ទៅបាត់ ខ្ញុំមិនទទួលខុសត្រូវទេ »

« Jung អើយ!! បងកើតស្អីនេះ?? » Tae រអ៊ូរងូវៗនៅក្នុងចិត្តហើយក៏សម្លឹងរកមើលអ្នកកម្លោះដែលត្រូវជាសង្សារតែរកមិនឃើញសោះមិនដឹងថាដល់ណាហើយទេ ។ គេដឹងហើយថាគេមិនចេះផឹកទេស្រានៅតាមស្រុកនិងជនបទបែបនេះ តែគេនៅរឹងផឹកទៀត ។

« Tae មកខាងនេះបន្តិចកូន » នាយតូចត្រូវបង្អាក់ជំហានវិញមួយរំពេចនៅពេលដែលឮសម្លេងរបស់ម៉ាក់បានហៅ ។

« ម៉ាក់តែកូន... » Tae ងាកមុខមកវិញបម្រុងនិងប្រាប់គាត់ថាចង់ទៅមើល Jungkook តែគាត់ក៏កាត់សម្តីបានជាមុនរកតែប្រាប់មិនទាន់...

« លោកអ៉ំចង់ជួបកូន ឆាប់ឡើងមកនេះមក »

« បាទ!! ម៉ាក់ Rissa ទៅមើល Jung ឱ្យបងសិនទៅ បន្តិចទៀតបងទៅតាមក្រោយហើយ តែមួយភ្លែតទេណា »

« ចាស៎!! » នាងតូចងក់ក្បាលបន្តិចហើយក៏ដើរទៅរក Jungkook វិញដើម្បីផ្តល់ដំណឹងឱ្យគេ តែមិនដឹងថាពេលនេះគេទៅដល់ណាហើយទេ លឿននោះលឿន ។

« អាចង្រៃ!! » នេះជាសម្លេងរបស់ Jungkook តើ គេប្រហែលជានៅជិតៗនេះ Carissa ទើតជើងឡើងលើដើម្បីឱ្យស្រួលរកគេ ហើយក៏ក្រឡេកភ្នែកប៉ះឃើញគេកំពុងក្របួច.កអាវ Fangvy នៅកន្លែងស្ងាត់មួយ ។ ឃើញបែបនេះនាងតូចក៏អោបដៃចូលគ្នាសម្លឹងមើលទាំងញញឹម តិចថានាងចូលទៅជួយឃាត់ចុះ សុំទោសផងនាងមិនមែន Tae ទេ ប្រុសម្នាក់នោះគួរតែឱ្យ Jungkook ប្រដៅខ្លះទើបសម ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now