EP42 : បងលាក់លៀមអ្វីនិងអូនមែនទេ Jung??

5.3K 386 18
                                    

    នៅក្នុងបន្ទប់ដ៏ធំទូលាយពួកយើងអាចក្រឡេកមើលឃើញគូស្នេហ៍មួយគូដែលកំពុងតែគេងនៅលើគ្រែមានភួយបិទបាំងរាងកាយអាក្រាតបន្ទប់ពីពួកគេទើបតែបញ្ចប់សង្គ្រាមស្នេហ៍ដ៏ក្តៅគគុកជាមួយគ្នាមិនចេះតិចដង ។ ពួកគេក៏ទើបតែបញ្ចប់ហើយមុននេះដែរ ប៉ុន្តែម្នាក់ៗនៅមិនទាន់គេងនោះទេ ។ Tae គេងកើយផែនទ្រូងហាប់ណែនរបស់ Jungkook សំងំលើកដៃមកអង្អែលទ្រូងគេចុះឡើងៗ ខណៈដែលគេកំពុងតែអង្អែលស្មារលោងស.ខ្ចីរបស់នាយតូចដូចគ្នា ។

« ហេតុអីបងមិនគេង?? » ក្រោយពីស្ងាត់មាត់អស់ពេលជាយូរ Tae ក៏ចាប់ប្រយោគដែលលាក់នៅក្នុងចិត្តមកសួរគេតិចៗ ។ ឃើញគេបែបនេះយូរហើយ តែគេមិនព្រមគេងសោះ គឺនៅបើកភ្នែកសម្លឹងមើលពិដានបន្ទប់ហើយក៏ដកដង្ហើមធំមិនឈប់ ។

« អូនគេងសិន ទើបបងគេងតាមក្រោយ » Jungkook អោនមកញញឹមដាក់នាយតូចបន្តិច

« បងកំពុងគិតពីអ្វី?? ឬក៏អូនជាមូលហេតុ? »

« Tae កុំនិយាយបែបនេះឱ្យបងឮទេ អូនមិនមែនជាមូលហេតុអ្វីដែលធ្វើឱ្យបងពិបាកចិត្តទេ អូនជាសង្សារបង មនុស្សដែលបងស្រឡាញ់ Okay?? »

« Okay ក៏ Okay កុំឱ្យតែបងពិបាកចិត្តទៅបានហើយ អូនមិនចង់ឃើញបងបែបនេះទេ អូនឃើញបងដកដង្ហើមធំរហូត បងច្បាស់ជាមានអ្វីលាក់អូនហើយ »

« រឿងខ្លះមិនមែនបងមិនចង់និយាយ តែដោយសារវាមិនមែនជារឿងដែលអូនគួរដឹង បែបនេះហើយទើបបងមិននិយាយ »

« សង្ឃឹមថាវាមិនមែនជារឿងអាក្រក់ទៅចុះ »

« Tae កាលពីមុនបងស្រីច្រើនណាស់ត្រូវទេ?? »

« ហេតុអី? ពួកនាងមករកបងវិញមែនទេ? បងនិង...ហ៉ឹក » Tae ងើយមុខទៅនិយាយជាមួយគេទាំងអួលដើម.កមកភ្លាមៗ និយាយមិនទាន់និងបានបញ្ចប់ប្រយោគផងគេក៏បញ្ចេញសម្លេងយំនិងទឹកភ្នែកមកតែម្តង ។ គេភ័យណាស់ ហេតុអីក៏សុខៗ Jungkook មកសួរគេបែបនេះ?? មានរឿងអ្វីទៅ??

« ពុទ្ធោអើយ!!! អូនសម្លាញ់ បងមិនទាន់និយាយអ្វីទេ ហេតុអីក៏យំទៅហើយ?? បាត់យំទៅណា » Jungkook សកដៃទៅទាញគេមកអោបកាន់តែណែន អោនទៅថើបថ្ពាល់ក្រពុំប្រដេញឡើងទៅលើហាក់ដូចជាកំពុងតែជូតទឹកភ្នែកឱ្យសង្សារជាស្រឡាញ់ឱ្យស្អាតវិញ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now