EP24 : កុំទាក់ទាញយើងពេក 🔥

10.5K 496 16
                                    

« Kim Taehyung!!!!! » សម្លេងស្រែកហៅដែលបានបន្លឺចេញពីបបូរមាត់របស់អ្នកកម្លោះរូបសង្ហារក៏បានបន្លឺឡើងម្តងទៀត ព្រោះនេះមិនមែនលើកទីមួយដែលគេហៅម្ចាស់ឈ្មោះនោះទេ គេហៅចូលជាលើកទីមួយរយហើយមានដឹងទេ?? គេត្រូវតែចេញទៅចាត់ការខ្លះ ក្បាលរឹងណាស់ហៅយ៉ាងណាក៏មិនចូលដែរ ។

« យ៉ា..យ៉ាងមិចឯង?? » គ្រាន់តែឃើញ Jungkook ដើរចេញមកដល់ខាងក្រៅភ្លាម Tae ក៏ញ័របបូរមាតរកនឹកពាក្យនិយាយមិនចង់ឃើញ ទម្រាំនិយាយចេញគេគាំងឡើងស្ញេញអស់ទៅហើយ ។

« ពេលណាទើបឯងចូលបន្ទប់? ឯងចង់ឈរស្រូបខ្យល់អាកាសដល់អស់ខ្យល់មែនទេ? » Jungkook ច្រត់ដៃនិងមាត់ទ្វារបន្ទប់ ឈរបង្អួតរាងកាយមាំហាប់ពោរពេញទៅដោយសាច់ដុំរបស់គេយ៉ាងរំភើប ទម្លាប់គេងូចទឹកហើយគឺស្លៀកកន្សែងបែបនេះ ហើយម្យ៉ាងគេស្លៀកចាំនាយតូចមហាលេសនេះផង ។ ប្រាប់គេតាំងពីមកដល់ក្នុងបន្ទប់ថាសុំចេញទៅស្រូបខ្យល់អាកាសនៅខាងក្រៅ គ្រាន់តែគេស្រូប ស្រូបចង់មួយម៉ោងទៅហើយ ស្រូបទាល់តែអស់ខ្យល់ឬក៏យ៉ាងមិច??

« នៅខាងក្នុងរងាណាស់យើងមិនចូលទេ » Tae ក្រវីក្បាលប្រកែកទាំងដែលការពិតនៅខាងក្រៅគឺត្រជាក់ជាង ពេលយប់អាកាសធាតុកាន់តែចុះត្រជាក់បែបនេះរហូត តែគេយកលេសថានៅខាងក្នុងរងាវិញ ព្រោះ Jungkook ដឹងថាគេឆាប់ចាញ់រងា ប្រហែលស្អែកអីនិងគេច្បាស់ជាផ្តាសាយមិនខានទេ ។

« យើងបិទម៉ាស៉ីនត្រជាក់ចោលយូរហើយ ឯងនៅរងាអីទៀត?? រងាពុត?? មិនចង់ចូល? ខ្លាចយើងរំលោភឯង? » Jungkook លើកចញ្ចើមឡើងសួរគេចំៗ ធ្វើឱ្យនាយតូចមុខក្រហមឡើងមកមួយរំពេច ដោយសារតែការសួរគ្មានភាពខ្មាសអៀនរបស់គេ ។

« គ្មា...គ្មានបានខ្លាចឯងទេ » នាយតូច ក្រវីក្បាលប្រកែកឱ្យតតាត់ញាក់ស្មាឡើថងបន្តិច ធ្វើដូចជាអ្នកខ្លាំងតែទាំងដែលការពិតគេខ្លាចមែន គេខ្លាច Jungkook រំលោភទៀតនេះឯង ។

« អញ្ចឹងចូល » Jungkook ខិតចេញបន្តិចបង្ហាញផ្លូវឱ្យគេដើរចូលទៅខាងក្នុង តែគេនៅឆ្មឹងដដែល ព្រះអើយ!!! រំលោភនៅត្រង់នេះល្អទេ??

« ... »

« អាកាសធាតុល្អគ្រាន់បើ សាកប្តូររសជាតិមកខាងក្រៅម្តង ក្រែងវាស្រស់ស្រាយជាងនៅក្នុងបន្ទប់ » Jungkook បន្លឺឡើងតិចៗហាក់ដូចជាកំពុងតែដាស់អារម្មណ៍នាយតូចឱ្យព្រឺខ្លាច គេបោះជំហានចូលទៅរកនាយតូចម្តងមួយជំហានៗខណៈដែល Tae ក៏កំពុងតែថយទៅក្រោយវិញដូចគ្នា ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now