EP60 : គេតែងតែជាអ្នកឈឺ

4.7K 393 8
                                    

ដំណើរជំហានបោះវែងៗញាប់ៗរបស់នាយកម្លោះដែលកំពុងតែបីត្រកងកាយតូចនៅក្នុងរង្វង់ដៃ នាយដើរសម្តៅចូលទៅក្នុងមន្ទីរពេទ្យ ស្រែកហៅលោកគ្រូពេទ្យខ្លាំងៗសឹងតែផ្អើលមន្ទីរពេទ្យអស់ទៅហើយ សភាពគេពេលនេះគឺហាក់ដូចជាមនុស្សគ្មានសតិ អារម្មណ៍មិននៅនិងខ្លួន គឺរសាត់មិនដឹងទៅដល់ណាអស់ហើយនោះទេ ដោយសារតែគេព្រួយបារម្ភពីអ្នកនៅក្នុងរង្វង់ដៃខ្លាំងពេក ។

« ស្ងប់អារម្មណ៍ៗសិនអ្នកប្រុស Fe គេច្បាស់ជាមានសុវត្ថិភាព ពេលនេះគេមកដល់ដៃគ្រូពេទ្យហើយ អ្នកប្រុសគួរតែទៅលាងរបួសនៅលើមុខចេញសិនទៅ »

« ត្រូវតែជួយគេឱ្យបាន Taehyung គេត្រូវតែដឹងខ្លួន ឮទេ?!!!! គេត្រូវតែដឹងខ្លួន!!! »

« អ្នកប្រុសនៅត្រង់នេះហើយ ទុកតួនាទីឱ្យគ្រូពេទ្យជាអ្នកចាត់ចែង គ្រប់យ៉ាងនិងមិនអីទេ » ក្រោយពីនិយាយចប់លោកគ្រូពេទ្យក៏បង្វែរខ្លួនដើរចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ម្នាក់ទៀត ។ មិនយូរប៉ុន្នានទាំងលោកគ្រូពេទ្យ ទាំងអ្នកគ្រូពេទ្យក៏រត់ចេញពីក្នុងបន្ទប់នោះមកវិញ យករបស់នេះរបស់នោះចូលទៅមិនឈប់ ។

« ឃាត់ឈាមឱ្យគេសិន ហើយត្រូវទៅឃ្លាំងរកមើលឈាមប្រភេទ AB មកជាបន្ទាន់ »

« ចាស៎!! លោក Doctor »

« លោក Doctor ចង្វាក់បេះដូងគេ »

« រៀបចំប្រដាប់ឆក់ » ការងារមួយនេះកានតែបន្ទាន់និងប្រញប្រញាប់កាន់តែខ្លាំង ប៉ុន្តែគ្រប់កាយវិការនិងសកម្មភាពទាំងឡាយគឺសុទ្ធតែម៉ត់ចត់មិនឱ្យធ្វេសប្រហេសជ្រុងជ្រោយណាមួយចំណុចទេ ។

នាយតូចដែលកំពុងតែសន្លប់ស្តូកស្តឹងមានបំពាក់ឧបករណ៍ជំនួយខ្យល់ដង្ហើម ព្រោះតែគេខ្សោះខ្សោយ ហើយថែមទាំងហូរឈាមអស់ច្រើន ម្យ៉ាងគេនៅមិនទាន់ស្វាងជាតិថ្នាំសន្លប់នៅឡើយ ដោយសារតែថ្នាំនោះគឺមានប្រសិទ្ធភាពបានយូរខ្លាំង ឈាមក៏ចេះតែហូររហូតទោះជាឃាត់ហើយក៏ពិតមែន ។

« ប្រុងប្រៀប 1 - 2 - 3 ឆក់ » កាយតូចដែលគេងនៅលើគ្រែក៏ហើបងើបពីលើគ្រែវឹបតាមកម្លាំងទាញ ហើយក៏ធ្លាក់ចុះទៅវិញ លោក Doctor នៅតែបន្តសកម្មភាពនេះប្រហែលជា 2 3 ដងទៀត ទើបលោកចាប់ផ្តើមរកឈាមម្តង ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now