EP62 : បងចង់ថើបអូន

6.4K 454 20
                                    

« ឈឺណាស់ មិនបាច់លាបទៀតទេ » គ្រាន់តែស្តាប់ការនិយាយស្តី ក៏ដឹងបាត់ទៅហើយថាគេគឺជាអ្នកណានោះ ។ កម្លោះសង្ហារដែលកំពុងតែអង្គុយផ្អែកខ្នងនិងគ្រែអ្នកជំងឺដោយមានបង់រុំរបួសនៅលើក្បាល សូម្បីតែគ្រូពេទ្យក៏ភាំងមិនស្ទើរដែរ ព្រោះតែគេរហ័សដឹងខ្លួនណាស់ សន្លប់មិនទាន់និងដឹងអ្វីផង ឥឡូវគេកំពុងតែអង្គុយស្រែកប្រាវៗដាក់គ្រូពេទ្យសឹងតែផ្អើលសឹងតែមន្ទីពេទ្យអស់ទៅហើយ សម្បូរកម្លាំងណាស់តើ ។

« របួសមិនលាបមិនបានទេ វាអាចនិងមានមេរោគចូល »

« មិនបាច់លាបទេ ស្តាប់ខ្ញុំនិយាយបានឬអត់?? ចេញទៅខ្ញុំចង់នៅម្នាក់ឯង » មិនដែលប្រទះទេលោកអើយ!!! មនុស្សនេះតាមផ្គាប់តែចិត្តឯង របួសឡើងបែកមុខបែកមាត់អស់ទៅហើយ នៅស្រែកឡែតៗបានទៀត ដល់ថ្នាក់លោក Doctor ខំមកនិយាយជាមួយទៅហើយ ក៏គេមិនស្តាប់ អញ្ចឹងមានតែទុកគេឱ្យនៅបែបនេះហើយ ។

« អូនមិនមករកបងទេហ្ហេស?? » គ្រាន់តែគេចេញទៅបាត់អស់ អ្នកកម្លោះក៏បន្លឺឡើងតិចៗល្មមស្តាប់ឮតែម្នាក់ឯង ភ្នែកក៏ត្របាញ់តម្រង់ទៅរកតែមាត់ទ្វារ រងចាំមនុស្សជាទីស្រឡាញ់ជារឿយៗមិនឈប់ ។

« បងនិងមិនចាំផ្លូវអូនទៀតទេ បងគេងហើយ »

    និយាយចប់គេក៏ផ្តេកខ្លួនគេងវិញ មាត់និយាយថាគេងប៉ុន្តែគេតែងតែលួចបើកភ្នែកប្រឹមៗទន្ទឹងផ្លូវនាយតូចដដែល គេពិតជានឹក មិនបានអោប មិនបានថើប សុំត្រឹមឱ្យតែបានឃើញមុខក៏គេអស់ចិត្តដែរ ។

« អូនពិតជាមិនមកពិតមែនឬ?? »

                       ៚ ក្រាក ៚

    គ្រាន់តែឮសម្លេងបើកទ្វារភ្លាម គេក៏រហ័សធ្វើពុតជាបិតភ្នែកយ៉ាងលឿន ព្រោះតែគិតថាអ្នកដែលចូលមកនោះគឺជា Tae ប៉ុន្តែបើតាមស្តាប់សម្លេងបានដូចជាសម្លេងរុញរបស់អ្វីចូលមក គ្រូពេទ្យទេដឹង??

« មកធ្វើអីទៀតហើយ?? » ធុញ!!! ពេទ្យមុខដដែលៗ ប្រាប់ហើយប្រាប់ទៀតថាមិនចង់ឱ្យមកជិត គេមិនចូលចិត្ត គេស្អប់ពេទ្យសឹងស្លាប់ទៅហើយ ប៉ុន្តែពេទ្យដូចជាចូលចិត្តគេណាស់ ដេញឱ្យចេញប៉ុន្នឹងហើយនៅមកទៀត ។ ហេតុអ្វីមនុស្សដែលគេចង់ឱ្យមក បែរជាមិនមកទៅវិញ?? ទេវតាមើលងាយការទន្ទឹងផ្លូវរបស់គេពេកហើយទេដឹង??

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now