EP69 : ស្អាតជាងបងទេ??

4.5K 420 41
                                    

« សឺត!!! ចាំបងយូរឬអត់?? » អ្នកកម្លោះ ដើរលបៗពីក្រោយចូលទៅរក នាយតូច អើតមុខទៅថើបថ្ពាល់ក្រពុំរបស់គេមួយដង្ហើមធ្វើឱ្យម្ចាស់សាមីខ្លួនភ្ញាក់ចេញពីការភាំងភ្លឹកមកវិញឡើងក្រញាងតែម្តង មិនដឹងថាគេស្រមើស្រមៃដល់ណាបានជាគ្មានប្រលឹងប្រលះនៅក្នុងខ្លួនបែបនេះ ។

« នែ៎!! លោកឡប់មែនទេ? » Tae លើកដៃទៅវាយគេមួយ ខ្ទប់ថ្ពាល់ត្រង់កន្លែងដែលគេថើបអម្បាញ់មិញហើយក៏ងាកមើលជុំវិញខ្លួន មនុស្សឱ្យឡើងគគោកដូចស្រមោចគេហ៊ានមកថើបមកអីកណ្តាលវាល ។

« បងគ្រាន់តែចង់ថើប មើលទៅអូនដូចជាមិនទាន់ញ៉ំាអ្វីទេ ញ៉ំាទៅនេះ » គេញាក់ស្មាធ្វើហីមើលទៅដូចជារឿងធម្មតាមួយសម្រាប់គេអញ្ចឹង មុននិងដាក់ខ្លួនអង្គុយគេក៏ឆ្លៀតច្បិចថ្ពាល់ក្រពុំលេងម្តងទៀតទើបគេអង្គុយបានសុខ ។

« ក្រែងលោកឱ្យចាំមិនអញ្ចឹងខំចាំហើយនៅមករអ៊ូទៀត » នាយតូច លើកដៃមកត្រដុសញីថ្ពាល់ទៅវិញទៅមកស្រាលៗដោយសារតែរាងឈឺ សាច់ទន់រលោងដូចជាសាច់កូនង៉ែតប៉ះបន្តិចក៏ក្រហមៗ មើលចុះគ្រាន់តែគេញីបន្តិចមុននេះនិងឥឡូវឡើងក្រហមរងិលទៀតហើយ ។

« ឈប់ Tae វាដូចជាហិល ឱ្យបងញ៉ំាមក អូនញ៉ំារបស់បងទៅ » ពេលដែលឃើញ នាយតូច បម្រុងនិងដួសអាហារដាក់ចូលមាត់តែគេក៏សង្កេតឃើញថាវាដូចជាហិល ទើបគេប្រញាប់ចាប់ដៃជាមុនមិនឱ្យញ៉ំាបានទាន់ទេ ។

« អរគុណ »

« សុំតែមួយបានហើយមិនបាច់អរគុណអ្វីច្រើនទេ » គេអើតមុខទៅនិយាយខ្សឹបៗល្មមអាចស្តាប់ឮការសម្ងាត់បានតែពីរនាក់ ហើយអ្វីដែលគេទទួលបានមកវិញនោះគឺ នាយតូច សម្លក់មុខគេចង់ជ្រុះគ្រាប់ភ្នែក ។

« បិទមាត់ហើយញ៉ំាបាយរបស់លោកទៅ »

« បើបិទមាត់បងយ៉ាងមិចកើត?? អូនយកមាត់មកបញ្ចុកបងមែនទេ? » ស្របនិងសំណួរ កម្លោះសង្ហារ ក៏ច្រត់កែងដៃទៅលើតុទ្រចង្ការញញឹមដាក់ នាយតូច ពង្រាយមិនលាក់មិនលៀម មិនខ្លាចក្នុងការបញ្ចេញស្នាមញញឹមមកបន្តិចនោះឡើយ ។

« បើមិនញ៉ំាទេ ខ្ញុំដូរតុ »

« អេ៎!! ប្រញាប់តែខឹងរហូតនាក៎ បងលេងបន្តិចក៏មិនបាន » Jungkook រហ័សលូកដៃទៅចាប់ដៃ Tae ជាប់ទាញឱ្យគេអង្គុយចុះមកវិញទាំងរអ៊ូតិចៗ ថ្ងៃនេះកាចនោះកាច បន្តិចវាយៗ ខឹងក៏ឆាប់ខឹងមិនដឹងថាគេកើតអ្វី ។

💗 ជំពប់ស្នេហ៍ 🔐Wo Geschichten leben. Entdecke jetzt