EP25 : ពួកឯងមានលើសពីមិត្តឬអត់??

9.2K 501 12
                                    

    នៅក្នុងមហាវិទ្យាល័យដ៏ល្បីឈ្មោះនិងជាប់ឈ្មោះជាសាលាដែលធំជាងគេនៅសេអ៊ូល ថ្មាលនេះសិស្សានុសិស្សជាច្រើនកំពុងតែធ្វើដំណើរឆ្ពោះទៅថ្នាក់រៀនរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែក៏មានអ្នកខ្លះនៅអង្គុយលេង ញ៉ំាអ្វីជុំគ្នាជាមួយមិត្តភក្តិរបស់ពួកគេអីបែបនិង ។ ដោយសារម៉ោងនៅសាលាគឺចូលមុនក្រោយគ្នាមួយម៉ោង មានក្រុមចូលម៉ោង 7 និងម៉ោង 8 ឆ្លាស់គ្នាប្តូរមួយថ្ងៃមួយក្រុម ។

    ក្រឡេកមកមើលកម្លោះៗទាំងបួនដែលកំពុងតែអង្គុយប្រជុំគ្នានៅក្បែរស្រះទឹកដែលជាកន្លែងដែលមិនសូវមានមនុស្សមក អាចនិយាយបានថាវាស្ងប់ស្ងាត់ល្អណាស់ សម្រាប់ពួកគេដែលមិនសូវចូលចិត្តភាពអ៊ូរអរច្រើន កន្លែងនេះក៏អាចនិយាយបានថាជាកន្លែងប្រចាំរបស់ពួកគេក៏ថាបាន ។ ពួកគេអង្គុយទន្ទឹមគ្នាទាំងបួនអ្នកនៅមាត់ទឹក ដោយមាន Tae អង្គុយនៅកៀនគេខាងស្តាំដៃចំណែកឯ Jungkook នៅកៀនខាងឆ្វេង ហើយ Jimin និង Jay នៅអង្គុយចន្លោះកណ្តាល ។

« ហាយឆីស!!! » មិនដឹងថាជាលើកទីប៉ុន្នានហើយទេដែលនាយតូចរូបស្រស់ផ្តាសាយបែបនេះ កាលពីយប់មិញគេបានទៅឈរនៅខាងក្រៅយូរ ឥឡូវលទ្ធិផលបានដូចចិត្ត គេអង្គុយ ហាយឆីសៗ សឹងលើកទីមួយពាន់ហើយ ។

« នេះផឹករបស់យើងទៅ » ដោយសារតែទ្រាំមើលមិនបាន Jungkook ក៏បន្លឺឡើងតិចៗ រួចទើបហុចសូកូឡាក្តៅៗដែលនាយបានទិញហុចឱ្យទៅនាយតូចរូបស្រស់ឆ្លងមុខ Jimin Jay ធ្វើឱ្យពួកគេក្របួចចញ្ចើមសម្លឹងមើលមុខ Jungkook ឆ្លាស់និងមុខ Tae ម្តងម្នាក់ៗ ។ ព្រឹកមិញក៏ឮពួកគេប្រាប់ថាត្រូវគ្នាវិញហើយ រាប់អានគ្នាដូចមិត្តកាលពីមុនដែរ តែមកលើកនេះស្និតរមួតចូលគ្នាសម្បើមណាស់ ។

« អរ...អរគុណ » Tae ព្រិចភ្នែកភ្លឹះៗ សើចញឹមៗដាក់ Jimin និង Jay រួចទើបសកដៃទៅទទួលកែវសូកូឡាពីដៃ Jungkook មក ។ ចំណែកឯ Jungkook ក៏ឆ្លៀតអង្អែលដៃរបស់ Tae បន្តិច រួចទើបអង្គុយធម្មតាៗវិញ ។

« ពួកឯងចម្លែកៗ » Jimin

« ច..ចម្លែកស្អី?? ពួកយើងធម្មតាតើ » Tae ញាក់ស្មាបន្តិចធ្វើដូចជាគ្មានអ្វីកើតឡើង អោនមុខទៅក្រេបសូកូឡាក្តៅៗដែល Jungkook ឱ្យមុននេះ ដើម្បីឱ្យរាងធូរបន្តិច ។កាលពីព្រឹកមិញ Jungkook ក៏ប្រាប់គេរួចហើយដែលថាចូលទៅទិញថ្នាំឱ្យហើយ តែ Tae ក៏ឃាត់ប្រាប់ថាចាំចេញទៅផ្ទះក៏បាន ឯ Jungkook ក៏សម្របតាមសម្តីគេ ព្រោះតែខ្ជិលមាត់តូចមាត់ធំដាក់គ្នា ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now