EP20 : មើលថែរ

9.5K 485 16
                                    

    បន្ទាប់ពីគេងលង់លក់អស់ពេលជាយូររាងតូចច្រឡឹងដែលគេងនៅលើពូកយ៉ាងស្កប់ស្កល់ក៏សន្សឹមៗបើកភ្នែកឡើងយឺតៗ កែវភ្នែកពណ៌ត្នោតដុតក៏រេសម្លឹងឆ្វេងស្តាំរកមើលអ្នកដែលខ្លួនគេងអោបមុននេះ ។ តែ Tae រកមើលមិនឃើញនាយនោះទេ គេទៅណា?? គេទៅចោលខ្លួនហើយមែនទេ?? សំណួរជាច្រើនត្របាញ់សម្រុកចូលមកជួបគ្នានៅក្នុងខួរក្បាលនាយតូចដែលទើបនិងក្រោកធ្វើឱ្យគេប្រញាប់ក្រោកអង្គុយទាំងខ្លួននៅស្ពឹកស្រពន់មិនទាន់បាត់នៅឡើយទេ ។

« Jung?? » ដោយសារតែផ្នែកខាងក្រោមរបស់ខ្លួននៅឈឺមិនទាន់បាត់ Tae គឺមិនអាចដើរបាននោះទេ គឺព្រោះតែគេនៅឈឺ ហើយក៏ឈឺខ្លាំងដូចដែល Jungkook ផ្តាំមិនខុសសោះ ។ បែបនេះហើយទើប Tae សម្រេចចិត្តហៅឈ្មោះគេជំនួសនិងការដើររកមើលវិញ ។

« ហ្ហឹម?? យើងនៅក្នុងផ្ទះបាយ » នាយតូចញញឹមចេញមកបន្តិចនៅពេលដែលឮការតប.តអញ្ចឹងមានន័យថាគេមិនបានទៅណាចោលខ្លួននោះទេ ឈប់!! បើតាមស្តាប់ប្រភពសម្លេងគឺបន្លឺចេញពីក្នុងផ្ទះបាយ នឹកដល់ចំណុចនេះភ្លាម Tae ក៏ក្រហមមុខអៀននិងប្រយោគដែល Jungkook បាននិយាយដាក់គេមុនពេលគេគេងនោះអី « យើងច្បាស់ជាកំពុងនៅក្នុងផ្ទះបាយ ធ្វើស៊ុបឱ្យប្រពន្ធយើងញ៉ំា » Tae សើចបន្តិចពេលដែលនឹកឃើញ ចេះមកហៅខ្លួនប្រពន្ធទៅរួច ។

« ភ្ញាក់យូរឬនៅ?? »

« ទើបតែមុននេះទេ »

« ម៉ោះ!! ទៅងូចទឹក ចាំរួចចាំទៅទិញវែនតា កុំប្រឹងមើល ប្រយ័ត្នឡើងដឺក្រេ អ៎!! ត្រូវហើយ Jimin និង Jay ក៏បាន Call មកសួរពីឯងដែរ គេសួរថាឯងយ៉ាងមិចទៅហើយ?? យើងក៏ថាឯងគេង រួចក៏បិទទៅ » Jungkook

« ពួកគេមិនមើលយើងទេហ្ហេស?? » Tae ងើយមុខទៅសួរគេបន្តិចតែគេក៏ក្រវីក្បាលជាមុនរួចទើបតាមក្រោយ ។

« ពួកគេចង់មក តែយើងមិនឱ្យមក »

« ហេតុអី?? »

« ឃើញឯងកំពុងសម្រាកទើបខ្ជិលឱ្យពួកគេមករំខាន ។ ងូចហើយហៅយើងឮទេ? » Jungkook ដាក់គេចុះឱ្យឈរនៅចំពោះមុខខ្លួនសិន នាយតូចប្រញាប់ដាក់ដៃទៅក្តោបស្មាបើកធំទូលាយរបស់គេជាប់ដើម្បីទប់លំនិងខ្លួនកុំឱ្យដួល ។ មុននិងគេដើរចេញទៅវិញគេក៏អោនទៅថើបថ្ពាល់ក្រពុំរបស់ Tae មួយដង្ហើមយ៉ាងវែង រួចទើបពោះជំហានដើរចេញទៅ គេបានរៀបចំទឹកឱ្យ Tae រួចជាស្រាច់ហើយ មិនមែនគេមិនចង់ងូចទឹកឱ្យ Tae ឯណា តែគេដឹងថា Tae នៅអៀន ទើបសុខចិត្តចេញឱ្យគេសំងំត្រាំទឹកក្តៅអ៊ុនៗនេះហើយ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now