EP7 : កុំសង្ឃឹម

7K 482 16
                                    

    ព្រឹកថ្ងៃថ្មីនៅឯសាលារៀនពួកយើងអាចមើលឃើញអ្នកកម្លោះរូបសង្ហារម្នាក់ដែលកំពុងតែឈានជើងដើរមកកន្លែងដែលមិត្តភក្តិតែងតែចំណាំមកអង្គុយនៅទីនេះ តែពេលដើរមកដល់គឺឃើញតែពីរនាក់ ម្នាក់ទៀតគេមិនបានបង្ហាញខ្លួននៅទីនេះនោះទេ ។ Jungkook សម្រួលឥរិយាបទបន្តិច រួចទើបបោះជំហានដើរចូលទៅរកពួកគេ ។

« Morning » Jungkook បន្លឺឡើងតិចៗព្រមជាមួយនិងស្នាមញញឹមដាក់ពីរនាក់ដែលកំពុងតែអង្គុយនិយាយគ្នានៅលើបង់ ។ ដាក់កាតាបចុះទៅលើបង់មុននិងដាក់ខ្លួនទៅអង្គុយតាមក្រោយ ។

« អារម្មណ៍ល្អស្អីឯងមក Morning ពួកយើង?? ចុះឯណា Tae គេមិនមកទេហ្ហេស?? » Jimin តបទៅគេវិញទាំងចងចញ្ចើមឆ្ងល់ ហើយគេទៅអារម្មណ៍ល្អស្អីមកទាំងព្រឹក?? ហើយនៅមិនឃើញគេមកជាមួយ Tae ទៀត ។

« មិនដឹង » Jungkook ញាក់ស្មាបន្តិច តបហីៗហាក់មិនខ្វល់ទាល់តែសោះ ។

« ក្រែងដេកបន្ទប់ជាមួយគ្នាមិនចឹង?? » Jay ចោទសួរទៅគេបន្ត មើលគេឆ្លើយចុះ បន្ទប់ក៏នៅជាមួយគ្នា រាល់ព្រឹកក៏មកជាមួយគ្នា តែថ្ងៃនេះបែរជាបាត់ម្នាក់ទៅវិញ ។

« យើងដឹងរឿងអស់ហើយ ពួកឯងក៏ដូចគ្នាចូលដៃចូលជើងបោកយើងបានល្អណាស់ » Jungkook លើកដៃចង្អុលមុខពួកគេចុះឡើងៗឆ្លាស់គ្នាម្តងម្នាក់ ធ្វើឱ្យពួកគេងាកមុខមកសម្លឹងគ្នាភ្លាមៗតែម្តង ។

« ហ្ហេ!! Jung បោកស្អីឯង?? » Jimin ប្រឹងធ្វើជាមិនដឹងរឿង ព្រោះមិនទាន់ច្បាស់ទេថាគេទៅដឹងអ្វីមកឱ្យប្រកដនោះទេ វាអាចនិងមិនមែនជារឿងនោះក៏ថាបាន យើងត្រូវគិតពីអ្វីដែលល្អៗ កុំយករឿមិនល្អមកគិតអី ។

« កុំមកធ្វើមិនដឹងរឿង លាក់យើងបានជិតល្អណាស់មួយៗ » Jungkook

« ឯងដឹងរឿង Tae?? » Jay លេបទឹកមាត់មួយក្អឹក រួចទើបក្រឡេកភ្នែកទៅមើលអ្វីផ្សេងវិញបែបគេចភ្នែកចេញពីគេ ។

« អើ!! ដឹងអស់ហើយ »

« នែ!! ឯងមានធ្វើអីគេឬអត់?? កុំឆ្គួតវើយ!! យ៉ាងណាក៏មិត្តភក្តិដែរ » Jimin

« យើងមិនបានធ្វើបាបគេទេ ឯងគិតថាយើងធ្វើអី?? វាយគេ?? យើងគ្រានតែដេញចេញពីបន្ទប់ » Jungkook ក្រវីក្បាលប្រកែក ព្រោះគេមិនបានប៉ះ Tae មួយដៃនោះទេ គេដឹងថាយប់មិញគេស្រវឹងពាក្យខ្លះនិយាយចេញមកវាអាចនិងជ្រុល តែគេនៅចាំបានថាគេមិនបានលើកដៃវាយធ្វើបាប Tae នោះទេ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now