EP65 : បងចូលចិត្ត 🔥

5.8K 370 13
                                    

+ Waring 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ   

    ពន្លឺថ្ងៃចាំងធ្លុះចូលតាមបង្អួចបណ្តាលឱ្យឃើញយ៉ាងច្បាស់រាល់កាយវិការរមីលរមួតចូលគ្នាយ៉ាងស្និតស្នាល នេះឬដែលថាបែកគ្នាហើយ?? មាត់ចេះតែរអិលថាបែក តែចិត្តមានរអិលដូចមាត់ឯណា បែកបានតែមាត់ ចិត្តនៅស្រឡាញ់គ្នាមិនប្រែមិនប្រួលមួយបៀកណាបន្តិចឡើយ ។

« ក្រអូបណាស់~~ » ការស្ងើចសរសើរដែលប្រកដនិងពោរពេញទៅដោយក្តីឈ្លក់វង្វេងក្លិនក្រអូបប្រហើរចេះតែអូសទាញឱ្យច្រមុះដេញស្រង់ស្រូបសព្វកន្លែង គួបផ្សំជាមួយនិងកាយតូចច្រឡឹងរលោងស្អាតសព្វកន្លែងក៏ទាក់ទាញដៃរវាមដូចមឹកបំបោសអង្អែលស្ទាបលើស្ទាបក្រោមគ្រប់កន្លុកកន្លៀតមិនឱ្យសល់ ។

« ហ៉ឹក..ឈប់ទៅ » នាយតូច ពេបមាត់យំសស្រេកសស្រាក់ខំប្រឹងរមួលខ្លួនគេចចេញពីគេតែរើមិនដែលរួចព្រោះតែចង្កេះត្រូវគេចាប់ជាប់ទៅហើយ ។ បានត្រឹមតែលើកដៃទៅដំស្មាគេដឹបៗ ប៉ុន្តែគេមិនខ្វល់ផងវាយយ៉ាងមិចក៏វាយទៅ គេគិតតែពីឈ្ងោកមុខថើបមិនងើបសោះ ។

« បើបងឮសម្លេងអូនយំម្តងទៀត អូនត្រូវធ្ងន់មិនខានទេ » ដឹងក៏ដឹងថាគេមិនចូលចិត្តឃើញទឹកភ្នែក ឮសម្លេងយំ គេលួងឡើងហត់ទៅហើយតែអ្នកម្ខាងទៀតមិនស្តាប់គេផង លួងទៅយំឮលើសដើម ។ Jungkook ងើបមុខទៅនិយាយគម្រាមគេដោយប្រើទឹកមុខកាចៗទៅជាមួយ លូកដៃទៅចាប់ដៃគេថើបប្រដេញពីត្រឹម.កដៃឡើងទៅខាងលើជារឿយៗរហូតឡើងមកដល់គល់ស្មាថើបពីរ បីខ្សឺតៗជាប់គ្នានៅត្រង់នោះ រួចទើបបន្តទៅរកកញ្ចឹង.កម្តង ។

« ឈប់យំទៅណា » កម្លោះសង្ហារ បន្ទន់សម្លេងចុះបន្តិច អោនទៅថើបត្របកភ្នែកគេមួយខ្សឺតសឹមអោនទៅថើបផ្តិតយកទឹកភ្នែកគេចេញថ្នមៗ ។ នាយតូច បែរមុខទៅមើលអ្នកដែលកំពុងគេងនៅចំហៀងខាងឆ្វេងដៃរបស់ខ្លួនវិញបន្តិចហើយក៏ស្ងាត់មាត់មិនយំមិនស្រែកមិនប្រកែកអ្វីទាំងអស់ ។ Jungkook ហុចបបូរមាត់ផ្អឹបជាប់ជាមួយគ្នាយ៉ាងកកិតស្និតស្នាល បឺតច្បូតសាច់បបូរមាត់ទន់ល្មើយល្បងបបួលគេឱ្យតប.តមកវិញដោយប្រើប្រាស់ស្នាមថើបដ៏ផ្អែមល្ហែមហើយមិនយូរគេក៏កម្រើកបបូរមាត់តប.តមកវិញពិតមែន ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now