EP51 : អនាគតទៅអូនចិញ្ចឹមបងមិចនិងរស់??

5.8K 417 8
                                    

    ពេលព្រឹកព្រលឹមពន្លឺព្រះអាទិត្យក៏បានរះចែងចាំងចិញ្ចិចចិញ្ចាចដើម្បីដាស់មនុស្សទាំងឡាយក្រោកពីដំណេករៀបចំទៅធ្វើការតាមភារកិច្ចរៀងៗខ្លួន ។ ចំណែកឯបន្ទប់តូចសមល្មមមួយមានការរៀបចំទុកដាក់យ៉ាងស្អាតបាតក្រឡេកមើលពីទិសណាក៏គួរឱ្យចង់រស់នៅជាខ្លាំង វាយោដែលបក់មកតាមកម្លាំងក៏រសើរភាយផាត់មកប៉ះវាំងននធ្វើឱ្យវារសាត់បក់ចុះបក់ឡើងតាមកម្លាំងរបស់វាយោ ។

    កម្លាំងវាយោបានធ្វើឱ្យកាយតូចស្រឡូនស្អាតកើនអារម្មណ៍ថាព្រឺសម្បុររងាមួយរំពេច ដោយសារតែកាលពីយប់មិញរវល់វីរវក់ក្នុងការជួយមើលថែរកម្លោះទីក្រុងរូបសង្ហារដែលមានឋានៈជាម្ចាស់ចិត្តម្ចាស់បេះដូង និយាយឱ្យងាយគឺជាសង្សារបណ្តូលចិត្តរបស់គេនេះឯង យប់នេះគេស្រវឹងធ្លាក់ភ្នែកសឹងតែដល់ជង្គង់ប៉ុន្តែមិនដឹងយ៉ាងមិចទេគេក្រោកមករំលោភខ្លួនដល់ទៅបីទឹកជាប់ៗគ្នា ។ នេះហើយជាហេតុដែលធ្វើឱ្យបន្ទប់ដ៏មាន៉សណ្តាប់ធ្នាប់ពេលនេះគឺមានខោអាវរប៉ាត់រប៉ាយរញ៉េរញ៉ៃពេញបន្ទប់ ដោយឡែកគូស្នេហ៍ដ៏ស្រស់ស្អាតស្រស់សង្ហារមួយគូនេះវិញគឺកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតសោយសុខក្នុងការគេងដោយមិនខ្វល់ពីអ្វីទាល់តែសោះ ។

« ហ្ហឹម!! » កាយតូចស្រឡូនដែលកំពុងសំងំគេងនៅក្នុងរង្វង់ដៃរបស់សង្សារក៏ចាប់ផ្តើមកម្រើកធ្វើចលនាមួយរំពេចមូលហេតុគឺដោយសារតែពន្លឺដែលចាំងចូលមកប៉ះនិងរង្វង់មុខតូចច្រមិចរំខានធ្វើឱ្យគេគេងបន្តដោយសុខស្រួលមិនបានទាល់តែសោះ ។ ប្រអប់ដៃតូចស្រឡូនក៏សន្សឹមលើកមកញីត្របកភ្នែកចុះឡើងៗ រួចទើបព្រិចបើកឡើងតាមក្រោយយឺតៗ នាយតូចរូបស្រស់ទប់ខ្លួនក្រោកបន្តិច ហើយក៏បែរទៅរកក្បាលដំណេកដើម្បីរកមើលវែនតារបស់គេ ព្រោះគេស្រវាំងភ្នែកពិបាកមើលខ្លាំងណាស់ ។

« អូនភ្ញាក់ហើយ?? » ស្របនិងការចោទសួរកម្លោះរូបសង្ហារក៏លូកដៃទៅអោបក្រសោបចង្កេះតូចពីក្រោយជាប់ ហើបខ្លួនពីលើពូកដេញតាមប្រកិតកាយឱ្យជាប់ស្អិតជាមួយរាងតូច ប្រថាប់ចុងច្រមុះទៅលើខ្នងរលោងស្រិលមានក្លិនក្រអូបជាប់រហូតទោះស្រង់ស្រូបយូរប៉ុណ្ណាក៏នៅតែមានក្លិនជាប់ដដែល ។ ប៉ុន្តែការដែលអ្នកកម្លោះធ្វើបែបនេះបានធ្វើឱ្យនាយតូចរមួលខ្លួនចូលគ្នាព្រោះតែរសើប បង្វែរមុខទៅប្រឈមនិងគេវិញទាំងសើចកក្អឹកដូចកូនខ្លាឃ្មុំមួយក្បាលយ៉ាងអញ្ចឹង ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now