EP14 : សុំទោស

8.2K 504 8
                                    

« ចង្រៃយ៍អើយ!!! យកយ៉ាងមិច?? » សម្លេងជេរប្រទេចពោរពេញទៅទៅដោយការខឹងសម្បារ Fega ប្រឹងលូកដៃចូលហ៊ោបាវដើម្បីយកសោរឡាន តែដៃគេជាប់បីត្រកងកាយតូច គេមិនអាចយកបាននោះទេ ។

« មានអ្វីឱ្យខ្ញុំជួយទេ » ខណៈពេលដែលអ្នកកម្លោះកំពុងតែម៉ួម៉ៅដោយសារតែគេធ្វើអ្វីបានទាន់ចិត្ត ភ្លាមនោះក៏មានមនុស្សស្រីដែលស្ថិតនៅក្នុងសម្លៀកបំពាក់សាមញ្ញម្នាក់ដើរមកសួរគេ ក្នុងបំណងជួយគេដោយសារតែឃើញគេប្រឹងយកសោរតែគេយកមិនបាន ទ្រាំឃើញមិនបានទើបនាងមកសួរ ក្រែងជួយអ្វីបានខ្លះ ។

« គ្មានទេ » Fega ក្រវីក្បាលប្រកែកមិនទាំងសូម្បីមើលមុខនាង ព្រោះតែអារម្មណ៍គេកំពុងតែបារម្ភពីនាយតូច ហើយឥឡូវគេយកសោរឡានមិនបានទៀត ចង្រៃយ៍អើយ!! ចំណែកឯអ្នកដែលត្រូវគេប្រកែកនិងសំណើរនាងក៏បង្វែរខ្លួនបម្រុងនិងដើរចេញ តែក៏មានសម្លេងកាត់ដំណើរជាមុន....

« អ្នកនាង!! ខ្ញុំរំខានបន្តិចចុះ ជួយយកសោរឡាននៅក្នុងហ៊ោបាវខោឱ្យខ្ញុំបន្តិចបានទេ?? » Fega ខាំមាត់សង្កាត់ចិត្តបន្តិច ទម្រាំតែដាច់ចិត្តពឹងនាងឱ្យជួយ ព្រោះគេយកមិនបាន ហើយគេកំពុងតែប្រញាប់ទៀត ពឹងបន្តិចប្រហែលជាគ្មានអ្វីធំដុំណាស់ណានោះទេ ។

« ចា៎!! បាន » នាងងក់ក្បាលបន្តិច រួចទើបសកដៃចូលទៅក្នុងហ៊ោបាវគេដើម្បីយកកូនសោរមក ។

« អរគុណ »

« ខ្ញុំទៅជាមួយផងបានទេ?? ខ្ញុំគ្រាន់តែចង់ជួយ Tae តែប៉ុណ្ណោះ លោកនិងមិនថាអីទេមែនទេ?? » នៅពេលដែលឃើញគេបម្រុងនិងដើរទៅ នាងក៏ប្រញាប់សុំគេទៅជាមួយដែរ ដោយសង្ឃឹមក្នុងចិត្តថាគេនិងឱ្យទៅជាមួយ ។

« ពួកយើងគ្មានពេលទេ នាងជួយទៅបើកទ្វារឡានឱ្យខ្ញុំបន្តិចមក ហើយនាងជួយទប់គេឱ្យស្រួលផងណា »

« បានៗ » Ava (អេវ៉ា) ងក់ក្បាលតបគេបន្តិចបែបយល់សាច់ការ រួចក៏យកសោរឡានពី Fega មកវិញ ប្រញប់ប្រញាលរត់ទៅរកឡានតាមដែលគេបានប្រាប់ រួចទើបបើកទ្វារឡានចាំឱ្យ Fega ដាក់ Tae នៅក្បាំងខាងក្រោយ ចំណែកឯនាងក៏ជួយទប់គេដោយដាក់គេឱ្យផ្អែកនិងស្មា វែកសក់នៅលើផ្ទៃមុខគេចេញដើម្បីឱ្យគេរាងស្រឡះមុខបន្តិច ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now