EP54 : រកអានេះ

5.6K 379 7
                                    

    បន្ទាប់ពីចំណាយពេលនៅឯមាត់ជ្រោះអស់ពេលជាយូរ គូស្នេហ៍ដ៏ផ្អែមល្ហែមក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញ ។ គ្រាន់តែមកដល់ផ្ទះភ្លាមនាយតូចក៏ឡើងទៅគេងនៅលើបន្ទប់បាត់ មិននិយាយក៏ដឹងថាគេហត់និងល្វើយខ្លាំងប៉ុណ្ណា គេជិះម៉ូតូមកតាមផ្លូវស្ងាបបណ្តើរអីបណ្តើរ ងោកនៅលើម៉ូតូតែញឹកនិងមិននិយាយលេងទេម្តងៗ Jungkook ភ័យស្លន់សឹងស្លាប់ដោយសារតែខ្លាចគេភ្លាត់ទប់មិនជាប់ហើយក៏ធ្លាក់បណ្តូលចិត្តគេទៅ ។

    ចំណែកឯកម្លោះសង្ហារទីក្រុងយើងឯណេះវិញ ពេលនេះគេកំពុងតែមមាញឹកជួយជំនួសដៃជំនួសជើងការងារធ្ងន់ៗ ដូចជាជួយលើកផ្លែឈើពីចម្ការទៅទុកនៅឯឃ្លាំង តាមពិតម៉ាក់របស់ Tae មិនសូវជាចង់ឱ្យគេធ្វើទេដោយសារតែក្រែងចិត្តគេខ្លាំង គេត្រូវលើកជញ្ជូនម្តងដល់ទៅបីកេះឯណោះ ព្រោះតែរទេះរុញវាខូចអញ្ចឹងទាល់តែប្រើកម្លាំងមនុស្សលើកទើបបាន ។

« អឹប » Jungkook ដាក់កេះផ្លែឈើ.ករពីលើគ្នាតាមដំណាក់វានីមួយៗបានយ៉ាងស្អាតបាត ធ្វើបែបនេះមិនចាំបាច់មករៀបរញ៉េរញ៉ៃអ្វីមួយតង់ទៀត ត្រឹមតែម្តងគេអាចបញ្ចប់ការងារបានយ៉ាងងាយស្រួល ។ កម្លោះសង្ហារដាក់ខ្លួនទៅអង្គុយលើកៅអីឈោងដៃទៅយកទឹកមកអកផឹកបន្តិច ដើម្បីជួយបំបាត់ការស្រេកស្អករបស់គេបានខ្លះ ។

« សង្ហារណាស់ៗៗ » សម្លេងខ្សឹបខ្សៀវដូចសម្លេងឃ្មុំរបស់កូនស្រីៗរបស់កម្មករកបានរសាត់មកប៉ះត្រចៀករបស់នាយភ្លាម មិនចាំយូរ Jungkook ក៏ងាកមុខទៅមើលប្រភពសម្លេងដើម្បីឱ្យដឹងថាជាអ្នកណាជាអ្នកនិយាយប៉ុន្តែគេក៏ប្រទះភ្នែកនិងអ្វីដែលមិនគួរកើតឡើងភ្លាមតែម្តង ។

« ឱ្យបងជួយលើកមក »

« មិនបាច់ទេ ខ្ញុំលើកបាន »

« តែបងចង់ជួយ »

« មិនអីទេ ទៅជួយលើករបស់ផ្សេងទៅ...អ៊ុះ... Jung » នាយតូចនៅតែរក្សាគោលជំហរដដែលមិនប្តូរ ខំក្រវីក្បាលសឹងតែជ្រុះពីក្បាលទៅហើយតែគេម្នាក់នោះនៅតែចចេះចង់ជួយទៀត ឥវ៉ាន់នៅច្រើនគគោកមិនទៅលើកមកដើរតាមខ្លួនត្រឹកៗទៅវិញ ។ Tae អោបកេះផ្លែឈើតូចល្មមមួយប៉ុន្តែទម្ងន់វាក៏ប្រហែលជារាងធ្ងន់បន្តិចដែរ គេដើរទៅមុខមិនទាន់និងបានមួយជំហានផងក៏ស្រាប់តែមានដៃមាំធំមួយលូកមកចាប់ដៃខ្លួនទាញទៅឱ្យទៅឈរនៅក្បែរគេមួយរំពេច ។ ចេះសំណាងហើយដែលខ្លួនអោបកេះផ្លែឈើជាប់ បើមិនជាប់ទេប្រហែលជាជ្រុះបាត់ទៅហើយ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now