EP23 : មិនអាណិតទេ

8.9K 491 12
                                    

« កុំឱ្យយើងរកឃើញឱ្យសោះ » សម្លេងរអ៊ូរងូវៗរបស់អ្នកកម្លោះរូបសង្ហារដែលកំពុងតែដើរតាមរកនាយតូចនៅតាមផ្លូវទន្លេហាន តែរកគេយូរណាស់ហើយមិនដឹងថាគេទៅសំងំនៅឯណាសោះ ទៅណាក៏មិនចេះប្រាប់គ្នា ទូរស័ព្ទទៅក៏មិនទទួល មិនអាណិតចិត្តគេទាល់តែសោះ គេបារម្ភសឹងឆ្គួតទៅហើយ ។

៚ រឺង រឺង ៚

« អាឡូ Jung ឯងរក Tae ឃើញឬនៅ?? » មិនប្រាប់ក៏ដឹងថាអ្នកនិយាយគ្មានអ្នកណាក្រៅពី Jimin និង Jay នោះទេ គេ Call មកសួរ Jungkook ពីរ បីដងជាប់គ្នាទៅហើយ ព្រោះពួកគេក៏បារម្ភពី Tae មិនចាញ់ Jungkook ដូចគ្នា មិត្តភក្តិគេបាត់មួយទាំងមូលគេឆោឡោចង់តែផ្តឹងប៉ូលីសទេ តែប៉ូលីសគេមិនទទួលពាក្យបន្តឹងដោយសារតែមិនទាន់គ្រប់ 24 ម៉ោង ។

« កំពុងរ...Tae?? » ខណៈពេលដែលកំពុងតែនិយាយទូរស័ព្ទជាមួយ Jimin Jungkook ក៏ក្រឡេកភ្នែកប៉ះនិងអ្នកណាក៏មិនដឹងកំពុងតែអង្គុយជាមួយមនុស្សប្រុសម្នាក់ដែរ ហើយមើលពីក្រោយគេដូច Tae ណាស់ ជា Tae មែនទេដឹង?? តែហេតុអ្វីក៏ Tae មកអង្គុយជាមួយមនុស្សប្លែកមុខ?? ទៅមើលសិនទើបបាន ។

« ប៉ុន្នឹងសិនហើយឯង យើងទៅមើលត្រង់នោះបន្តិចសិនមើលទៅស្រដៀងៗ Tae » បញ្ចប់ប្រយោគ Jungkook ក៏បោះជំហានដើរសម្តៅទៅរកពីរនាក់នោះយ៉ាងលឿន តែដើរជិតដល់អាម្នាក់នោះក៏លើកដៃមកអោបស្មាអ្នកដែលខ្លួនកំពុងតែសង្ស័យថាជា Tae ទើបធ្វើឱ្យគេក្តៅក្រហាយដូចបាយពុះឡើងមកមួយរំពេច ។

« អាចង្រៃ!!! ធ្វើស្អីឯង?? » Jungkook គំហកឡើងខ្លាំងៗ កន្ទ្រាក់ទាញ.កគេឡើងខណៈដែលដៃម្ខាងទៀតកំពុងតែក្តាប់យ៉ាងណែន យាឡើងបម្រុងរកនិងដាល់គេ ។

« លោកលែងសង្សារខ្ញុំវិញ » អ្នកដែល Jungkook គិតថាជា Tae អម្បាញ់មិញនេះក៏ប្រញាប់ប្រញាលលើកដៃច្រានទ្រូងគេចេញ កាយវិការគេបញ្ចេញមកច្បាស់ណាស់គឺកំពុងតែជួយការពារសង្សាររបស់គេ ។

« មិនមែន Tae ទេ?? » Jungkook ធ្លោយមាត់និយាយចេញមកទាំងមិនដឹងខ្លួន អោនមុខទៅមើលគេបន្តិចដើម្បីឱ្យប្រកដចិត្តថាមិនមែនជា Tae របស់ខ្លួនមែន ។

« Tae ណា?? ខ្ញុំមិនដែលស្គាល់ទេ លែងសង្សារខ្ញុំបានហើយ ឆ្គួតទេដឹងដើរមកក្របួច.កអាវគេបែបនេះ?? »

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now