EP72 : ពួកគេមិនបានបែកគ្នាទេ

4.3K 412 16
                                    

    បន្ទាប់ពីចំណាយពេលសំងំនៅជាមួយគ្នាតែពីរនាក់ផុតម៉ោងរៀនមួយម៉ោង ពួកគេក៏នាំគ្នាចេញមកវិញដោយ អ្នកកម្លោះ នេះឯងគឺជាអ្នកបីសង្សាររបស់គេចេញមកវិញដោយខ្លួនឯង ។ ឯពាក្យដែលល្បីថាពួកគេបែកគ្នាក៏កាន់តែច្របូលច្របល់ព្រោះពួកគេលេងសុទ្ធតែបីគ្នាដើរចូលដល់ថ្នាក់រៀនបែបនេះ បែកយ៉ាងមិចទៅ??

« អូននៅឈឺឬអត់?? » ដើម្បីឱ្យកាន់តែប្រាកដចិត្តថា នាយតូច បណ្តូលចិត្តបណ្តូលថ្លើមលែងសូវជាឈឺនៅចំណុចសំខាន់គេក៏សួរបញ្ជាក់ម្តងទៀត ដាក់គេឱ្យអង្គុយទៅលើតុរៀនថ្នមៗហើយក៏ដាក់ខ្លួនអង្គុយចោងហោងក្បែរគេទាំងញញឹមមិនឈប់ ។

« តិចៗទេ អាចអង្គុយបាន »

« បាត់ទៅអស់មួយម៉ោង ហើយមកវិញជាមួយគ្នា ឯងថាទៅពួកគេធ្វើអ្វី?? » សម្លេងខ្សឹបខ្សៀវរបស់មិត្តរួមថ្នាក់ស្រីៗពីរនាក់ដែលកំពុងតែលបលួចមើលសង្សារមួយគូដែលកំពុងស្អិតរមីរមួតចូលគ្នាដូចជាប់កាវ មនុស្សពេញថ្នាក់ក៏មិនខ្ចីខ្វល់ដែរ ។

« ឯងៗ ស្នាម.កវើយ!! ស្នាម.ក » មិត្តភក្តិនាងម្នាក់ស្រាប់តែលើកដៃទៅទះស្មាមិត្តភក្តិម្នាក់ទៀតផាច់ៗ ដោយសារតែភ្នែកមហាវាសវៃក្រវាសប៉ះទៅនិងស្នាមក្រហមតូចៗដែលមានជាប់នៅលើ.ករបស់ពួកគេទាំងពីរ ។

« ពួកគេច្បាស់ជា... »

« យ៉េៗ ពួកគេមិនបានបែកគ្នាទេ » ស្របនិងប្រយោគពួកនាងក៏លើកដៃទៅទះជាមួយគ្នាលាដៃអោបគ្នាលោតកញ្ឆក់កញ្ឆែងពេញថ្នាក់ធ្វើឱ្យគេផ្អើលមើលពេញនិង ។

« ពួកនាងសម្តៅដល់យើងមែនទេ?? » Tae អើតមុខទៅខ្សឹបសួរអ្នកកម្លោះទាំងជ្រួញចញ្ចើម ឃើញពួកនាងមើលមកខ្លួនហើយសើចទះដៃទះជើងឡើងផ្អើលពេញថ្នាក់ ។

« បងក៏មិនដឹងដូចគ្នា ឃើញពួកនាងមើលយើងញញឹមតាំងពីបងបីអូនចូលមក សឺត!! ក្រអូបណាស់ » គេតបទៅវិញបណ្តើរហើយភ្នែកក៏តាមមើល នាយតូច បណ្តើរពេលដែលគេងាកមុខទៅមើលស្រីៗពីរនាក់នោះម្តងទៀត កម្លោះសង្ហារ ក៏ឆ្មក់ថើបថ្ពាល់គេថែមមួយខ្សឺតយ៉ាងវែង ។

« អាយ!!! ថើបគ្នាទៀតផងឯង!! » អ្នកដែលត្រូវគេថើបដូចជាមិនរំភើបទេ រីឯអ្នកដែលមើលឯណោះវិញក៏ទះដៃសើចជាមួយពួកម៉ាកលោតរាំពេញនិងតែម្តង ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now