EP81 : ប្រុសរឿងច្រើន

4.8K 419 18
                                    

« ផាច់* មកពីបងនិងលេងច្រើនណាស់ »  ទម្រាំតែនិយាយបកស្រាយទៅអ្នកគ្រប់គ្នាឱ្យយល់ថាពួកគេមិនបានធ្វើអ្វីផ្តេសផ្តាសឡើយ គឺគ្រាន់តែប្រលែងគ្នាលេងធម្មតាតែប៉ុណ្ណោះ ។ អ្នកនៅសាលាអ្នកណាៗក៏ដឹងថាពួកគេជាសង្សារនិងគ្នា តែនេះជាបន្ទប់ពេទ្យមនុស្សឡើងណែនហើយបើមានអ្នកណាយកទៅនិយាយវាពិតជាអាក្រក់ស្តាប់ខ្លាំងណាស់ ។

« អូយ!! បងមិនដឹងអ្វីទេ » ក្រោយពីទទួលមួយដៃពីសង្សារបណ្តូលចិត្តហើយ កម្លោះសង្ហារ ក៏ត្អូញត្អែរចេញមកទាំងជ្រួញចញ្ចើមចូលគ្នា អង្អែលត្រង់កន្លែងដែល នាយតូច វាយទៅវិញទៅមកស្រាលៗកុំឱ្យវាឈឺខ្លាំងពេក ។

« នៅថាមិនដឹងទៀត » នាយតូច លូកដៃទៅក្តិចសាច់ដុំទ្រូងគេម្តងទៀត ក្រឺតគេមហាសែនក្រឺតមិនដែលប្រទះតែម្តងប្រុសក្បាលខូចម៉ាកៗគេនេះ ។

« អូយ!! ជាំសាច់បងអស់ហើយ អូនហិង្សាណាស់ឥឡូវវាយដំកូនប្រុសគេរហូត »

« បងខូចដាក់អូនខ្លួនឯងទេ ពាក់អាវវិញទៅរួចហើយ » Tae ឈោងដៃទៅយកអាវរបស់គេមកហុចឱ្យគេពាក់វិញ  មិនចង់ឱ្យគេដោះអាវចេញយូរខ្លាចថាគេរងា ប៉ុន្នានថ្ងៃនេះចុះត្រជាប់ផងគួរតែឱ្យគេការពារខ្លះហើយ ។

« ដូចបាត់មិនឃើញពីរនាក់នោះ » Jungkook សកអាវមកពាក់វិញ ឆ្លៀតសួរសង្សាររកមិត្តភក្តិភ្លេចនឹកភ្លេចនាឱ្យឈឹងទើបតែពេលពាក់អាវទើបនឹកឃើញ ។

« Jimin Jay មែនទេ?? ម៉ោងនេះពួកគេរៀន » នាយតូច តបទៅគេវិញបណ្តើរដៃក៏រវល់រៀបចំប្រដាប់ប្រដាដាក់ក្នុងប្រអប់ពេទ្យទុកដាក់វិញ ពេលចេញទៅនិងយកទៅទុកកន្លែងដើម្បីឱ្យស្រួលបួលវិញកុំឱ្យអ្នកក្រោយពិបាករកថ្នាំ ។

« សិស្សច្បង Kim Taehyung មាននៅទីនេះទេ?? »

« បាទ!! ខ្ញុំនៅទីនេះ » កាលដែលបានសម្លេងហៅ នាយតូច ក៏លូកដៃទៅទាញវាំងននបើកឡើងអើតមកឆ្លើយជាមួយនិងអ្នកដែលកំពុងតែសួររកខ្លួនញញឹមដាក់គេបន្តិចទុកជាការគួរសម ប៉ុន្តែ Jungkook ក៏កញ្ឆក់ដើមដៃគេទាញចូលមកវិញ យូរៗតែញញឹមក៏គេមិនឱ្យញញឹមដែរ ។

« បង » Tae សកដៃទៅទះដៃគេមួយផាច់ ជ្រួញចញ្ចើមមើលទៅគេឆ្លាស់ជាមួយនិងដៃដើម្បីឱ្យគេលែងដៃខ្លួនវិញ ទើបគេព្រមលែងទាំងមុខក្រញូវ ព្រោះតែគេមិនបានចង់ព្រលែងទេ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now