EP35 : ហេតុអីក៏ក្បាលរឹងយ៉ាងនេះ??

7.6K 481 30
                                    

                     ៚ ក្រាក ៚

    នៅពេលដែលឮសម្លេងទ្វាររបើកចូលមកភ្លាម ស្រីស្រស់ដែលស្ថិតនៅក្នុងរូបរាត្រីពណ៌ក្រហមស្រាលឆ្លុះឱ្យឃើញសាច់.ស.ខ្ចីរបស់នាងច្បាស់ៗនិងភ្នែក ប៉ុន្តែ Jungkook ឈរអោបដៃញាក់ជើងធ្វើហីៗ ហាក់ដូចជាគ្មាននាងនៅចំពោះមុខយ៉ាងអញ្ចឹង ។

« លោកពិតជាមករកខ្ញុំមែន » Chifiya បន្លឺឡើងព្រមជាមួយនិងស្នាមញញឹមចុងមាត់តិចៗ ។ នាងទម្លាក់កែវស្រាចុះពីលើដៃវិញថ្នមៗ រួចទើបក្រោកដើរទៅរកអ្នកកម្លោះ ។

« ត្រូវហើយខ្ញុំច្បាស់ជាមក » Jungkook

« ធុញនិងអាក្មេងនោះហើយមែនទេ?? » Chifiya

« កុំហៅសង្សារយើងបែបនិង » អ្នកកម្លោះគំហកឡើងបន្តិចធ្វើឱ្យស្រីស្រស់ភ្ញាក់ឡើងកន្ទ្រាងព្រោះតែសម្លេងរបស់គេ ហើយអាម្នាក់នោះវាស្អីណាស់ណាទៅទើបហៅបែបនេះមិនបាន??

« Okay!! ខ្ញុំមិនប៉ះពាល់គេក៏បាន តែយើងមកធ្វើរឿងអ្វីសប្បាយៗជាមួយគ្នាវិញទៅយ៉ាងមិចដែរ? » Chifiya លើកដៃមកអង្អែលផែនទ្រូងហាប់ណែនរបស់គេស្រាលៗ តែក៏ត្រូវស្ពឹកមុខជាខ្លាំងនៅពេលដែលឮប្រយោគរបស់គេ...

« ខ្ញុំនិយាយពេលណាថាមកដេកជាមួយនាង?? » ដឹប!! ទោះមិនបានវៃក៏នាងស្ពឹកមុខមិនស្ទើរ ស្រីស្រស់ក្តាប់មាត់ទម្លាក់ដៃចុះមកវិញ ងើយមុខទៅប្រឈមនិងគេវិញចំៗដើម្បីនិយាយគ្នាឱ្យដឹងរឿង ។

« លោកមានន័យថាយ៉ាងមិច? »

« មានន័យយ៉ាងមិច?? នាងគិតថាខ្ញុំមករកនាងដើម្បីអ្វី?? » Jungkook បកសំណួរសួរទៅនាងវិញទាំងជ្រួញចញ្ចើម មិនមែនគេមិនដឹងនោះទេថានាងគិតអ្វី តែគេចង់ឱ្យនាងឈ្លើយចាំមើលនាងឆ្លើយយ៉ាងមិង??

« គឺ... »

« ហុឹស!! ចង់ឱ្យខ្ញុំនិយាយត្រង់ៗទេ » អ្នកកម្លោះ សើចដើម.កបែបចម្អកនាងបន្តិច មិនអីទេយ៉ាងណាក៏នាងនៅមានភាពអៀនខ្មាសខ្លះដែរ ទើបបានជាមិនហ៊ាននិយាយបែបនេះ ។

« ខ្ញុំមើលនាងមិនចូលភ្នែកទេ » នៅពេលដែលឃើញនាងស្ងាត់មាត់អ្នកកម្លោះក៏បន្តប្រយោគ មិនមែនថាគេនិយាយបែបនេះព្រោះចង់មើលងាយនាងនោះទេ នាងស្អាតគេទទួលស្គាល់តែបើធ្វើយ៉ាងមិចគេមើលមិនចូលភ្នែក ឱ្យគេទៅដេកជាមួយនាងមិចនិងកើត?? វាខុសគ្នាពេលនៅជាមួយ Tae ឆ្ងាយដូចមេឃនិងដីយ៉ាងអញ្ចឹង ។ Te មិនបាច់ប្រឹង មិនបាច់ធ្វើអ្វីក៏គេនៅតែមានឥទ្ធិពលទៅលើ Jungkook ខ្លាំង គេអាចទាក់ទាញចំណាប់អារម្មណ៍ Jungkook បានគ្រប់ពេល ទោះជាគេអង្គុយស្ងៀមៗក៏ដោយ ។ Jungkook គេចូលចិត្តអោបថើប Tae ណាស់ តែហេតុអ្វីពេលចូលទៅក្នុងបន្ទប់ដំបូងគេមិនប៉ះ Tae?? កុំថាឡើយអោប សូម្បីតែដៃគេមិនប៉ះផង ព្រោះនៅលើខ្លួនគេទើបតែត្រូវមនុស្សស្រីប៉ះពាល់ គេមិនឱ្យ Tae មកប្រលាក់បករលូកជាប់ក្លិនទាំងនេះនោះទេ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now