EP15 : មកទាំងពីរមក

8.4K 521 7
                                    

« Tae នៅមិនទាន់ស្រួលខ្លួនទេ នៅសម្រាកសិនទៅ » សម្លេងរាងធំបានបន្លឺឡើងទាំងបង្កប់ឡាយឡំជានិងក្តីបារម្ភ ដោយសារតែនាយតូចទើបនិងសន្លប់កាលពីយប់មិញគេចចេះចង់ទៅសាលារៀន ទាំងដែលគេនៅមកនៅមិនទាន់ជា រឹងមាំស្រួលបួលនៅឡើយនោះទេ ប្រឹងនិយាយជាមួយគេមួយព្រឹកហើយតែគេនៅតែសុំទៅមិនឈប់ ។

« Fe ខ្ញុំពិតជាមិនអីមែន ខ្ញុំអស់អីហើយណា សូម្បីតែលោកគ្រូពេទ្យក៏អនុញ្ញាតិឱ្យខ្ញុំចេញទៅដែរ ខ្ញុំមិនចង់ខករៀនទេ »

« តែ... » Fega ដកដង្ហើមធំបន្តិចមិនមែនគេមិនចង់ឱ្យ Tae ទៅសាលាឯណា តែគេបារម្ភខ្លាចថាគេសន្លប់ឬកើតអ្វីឡើងម្តងទៀត កាលពីយប់មិញគេនៅភ័យមិនទាន់បាត់ស្រួលបួលផង ។

« ណា »

« Okay ម៉ោះ!! ខ្ញុំជួយគ្រាល មានអ្វីហៅខ្ញុំបាន » ទីបំផុតគេក៏ទន់ចិត្តព្រមតាមការសុំរបស់ Tae ដដែល កាន់តែរំអុកគេក៏កាន់តែចិត្តទន់ គេពិតជាពិបាកជំទាស់ខ្លាំងណាស់ នេះហើយអារម្មណ៍ស្រឡាញ់ ទោះជាយ៉ាងណាក៏ដោយនៅតែប្រកែកមិនបាន ។ Fega ដើរទៅជួយគ្រាលនាយតូចដើរចុះពីលើគ្រែយឺតៗ រហូតមកដល់មុខបន្ទប់ទឹកទើបគេលែងឱ្យឈរដោយខ្លួនឯង ។

« អរគុណច្រើន » Tae ពោលពាក្យអរគុណទៅគេទាំងញញឹមតិចៗ ឃើញបែបនេះ Fega ក៏ញញឹមចេញមកតាមដែរ ។

« បន្តិចទៀតមិត្តភក្តិ Tae យកសម្លៀកបំពាក់មកឱ្យហើយ Tae អាចនៅម្នាក់ឯងសិនបានទេ?? ខ្ញុំទៅទិញអីយកមកឱ្យ Tae ញ៉ំា » Fega លើកចញ្ចើមសួរគេដើម្បីឱ្យប្រកដចិត្តថាគេអាចនៅម្នាក់ឯងបាន ព្រោះបន្តិចទៀត Jimin និង Jay គេត្រឡប់មកវិញហើយ ។ យប់មិញពួកគេក៏មកកំដរ Tae ដូចគ្នា ពួកគេរួសរាយដូច Tae អញ្ចឹងនិយាយគ្នាជាមួយ Fega ក៏ Okay គ្មានបញ្ហាទាស់ទែងសម្តីនិងគ្នានោះទេ ។ ប៉ុន្តែជាមួយ Jungkook ឃើញគ្នាម្តងៗចង់តែហក់ទៅដាល់គ្នាម្ខាងៗទេ ។

« មិនបាច់ក៏បានដែរ Fe លោកកំពុងធ្វើឱ្យខ្ញុំក្រែងចិត្តហើយ » Tae ក្រវីក្បាលបែបហាមគេមិនឱ្យទៅ ។

« ចាំពេលខ្ញុំឈឺមើលខ្ញុំវិញក៏បាន ធ្វើបែបនេះក៏រួចគ្នាហើយ » Fega បន្លឺឡើងទាំងសើចតិចៗដាក់នាយតូច ទាំងដែលគេមិនចង់បានការតបស្នងសងគុណអ្វីនោះទេ គេចេះតែនិយាយឱ្យតែរួចពីមាត់តែប៉ុណ្ណោះ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now