EP1 : មិនដែលលើសពីពាក្យថាមិត្ត

24.7K 785 18
                                    

    ដំណើរបោះជំហានញាប់ៗស្អេករបស់អ្នកកម្លោះវ័យ 18 ឆ្នាំដែលកំពុងតែដើរធ្វើដំណើរយ៉ាងញាប់ស្អេកឆ្ពោះទៅថ្នាក់រៀនរបស់ខ្លួនទាំងរត់ផងដើរផងដោយកាយវិការប្រញាប់ប្រញាលជាខ្លាំង ។ ថ្ងៃនេះគេក្រោកខកយឺតចង់ 10 នាទីទៅហើយ សង្ឃឹមថាអ្នកគ្រូមិនទាន់មកដល់ទៅចុះ ។ យប់មិញនេះគេស្រវឹងខ្លាំងពេក អញ្ចឹងហើយបានជាគេក្រោកខកបែបនេះ សូម្បីតែឥឡូវនៅមិនទាន់បាត់វិលស្រួលបួលផង ។

« ហ្ហើយ!!! ធូរទ្រូងបន្តិច » សម្លេងរបស់កម្លោះសង្ហារដែលគេឱ្យនាមជាប្រុសសង្ហារប្រចាំសាលា តែចារឹករបស់នាយវិញគឺថាមហាអាក្រក់តែម្តង រៀនក៏នាយមិនសូវចូល ចូលតែកត់ឱ្យតែមានវត្តមាន គេក៏ទៅដើរលេងជាមួយសង្សារស្រីៗស្អាតៗរបស់គេវិញ ។ បើនិយាយពីរឿងសង្សារវិញ បានហើយ!!! ដឹកដប់ឡានក៏មិនអស់ផង សុីស្រីមិនរើសមុខនោះទេ មិនថាសិស្សច្បងឬក៏សិស្សប្អូននោះទេ គេយកបានតែទាំងអស់ ។ អ្នកខ្លះល្បីថាជាស្រីចិត្តរឹងគ្រាន់តែ Jungkook ញញឹមដាក់តែបន្តិច អូសក្រឡាតែបន្តិចក៏បានស្រេច មានទៅពិបាកអីទេ ។

    Jungkook ស្ពាយកាតាបចំហៀងដើរមកអង្គុយក្នុងកន្លែងរបស់គេដែលនៅកៀកជាប់មហាមិត្តវ័យ 18 ឆ្នាំដូចគ្នាតែខុសគ្នា 3 ខែ ។ គេគឺជា Kim Taehyung កម្លោះតូចរូបស្រស់នេះហើយជានាមដែលអ្នកនៅក្នុងមហាវិទ្យាល័យដាក់ឱ្យគេ គេមានមាឌតូចល្អិត ស្នាមញញឹមដ៏ស្រស់ស្អាត ទម្រង់មុខដ៏គួរឱ្យចង់គយគន់ បបូរមាត់និងកែវភ្នែកក៏ជាផ្នែកមួយដែលលើកស្ទួយសម្រស់គេឱ្យកាន់តែខ្ពស់ថែមទៀត ។ មិត្តភក្តិជិតស្និតរបស់ពួកគេមាន 4 នាក់ក្នុងចំណោមគ្នីគ្នា Tae អាយុបងគេ ចេះគិតច្រើនជាងគេ រៀនក៏ពូកែថែមទៀត និយាយឱ្យចំគេពូកែសព្វមុខ គ្រាន់តែគេល្អិតតូចនិងទន់ខ្សោយជាងគេនៅក្នុងក្រុម ដោយទុកឱ្យបងធំទាំងបីនៅធ្វើជាខ្នងចាំការពារឱ្យរហូត ។

« តឿនហើយមែនទេអ្នកអង្គម្ចាស់?? » ស្របនិងសំណួរឌឺដងនាយតូចក៏ទម្លាក់ប៉ិចចុះពីលើដៃ ទាញវែនតាដែលខ្លួនកំពុងតែពាក់ដកចេញវិញ សម្លឹងមើលមុខដែលទើបនិងមកតែគេមិនព្រមចាប់កាន់សៀវភៅប៉ិចអ្វីមករៀនទេ គេបែរជាដកទូរស័ព្ទមកកាន់លេងទៅវិញ ។

💗 ជំពប់ស្នេហ៍ 🔐Kde žijí příběhy. Začni objevovat