EP48 : អាមួយនេះឈ្លើយសម្បើមណាស់

5.9K 460 18
                                    

    នៅពេលព្រលប់ប្រហែលជាម៉ោង 7 ជាង ពួកគេទាំងបួនក៏បានធ្វើដំណើរទៅផ្ទះលោកមេភូមិដើម្បីទៅជប់លៀងជុំគ្នានៅទីនោះ ។ Tae និង Jungkook គឺដើរទន្ទឹមគ្នានៅពីក្រោយ ចំណែកឯម៉ាក់និងប្អូនស្រីគឺដើរនៅខាងមុខហើយក៏រាងឆ្ងាយបន្តិចដែរ ព្រោះ Jungkook អូសក្រឡាដើរយឺតនិងអាលគេមានពេលនៅជិតសង្សារឱ្យបានយូរនោះអី ។

« បងកើតស្អី?? មើលតែមុខអូនមិនមើលផ្លូវតិចដើរផ្កាប់មុខ » Tae បន្លឺឡើងតិចៗល្មមស្តាប់ឮតែពីរនាក់ទោះជាម៉ាក់គេនៅឆ្ងាយក៏ពិតមែនតែយ៉ាងណាក៏គួរតែបង្ការជៀសវាងគាត់សង្ស័យជាងនេះ ព្រោះគាត់តាមសង្កេតពួកគេទាំងពីរទាំងពីនៅផ្ទះមកម្ល៉េះ ។

« បើផ្កាប់មុខហើយអូននៅក្រោមបង បងរីករាយនិងដួលជានិច្ច » Jungkook សកដៃមកក្រសោបចង្កេះតូចអង្ក្រងទាញតែបន្តិចកាយតូចច្រឡឹងក៏ច្រមិលទៅរកប្រអប់ទ្រូងគេភ្លាមតែម្តង ។ អ្នកកម្លោះញាក់ចញ្ចើមម្ខាងដាក់នាយតូច ខណៈដែលគេប្រឹងរើសឹងស្លាប់សឹងរស់ដោយសារតែខ្លាចមានមនុស្សមកឃើញ ។

« ខួរក្បាលបងគិតចេញតែរឿងនិងមិនចេះឆ្អែតសោះ លែងអូនវិញ » នាយតូចលូកដៃមកក្តិចមូលសាច់របស់គេបំណងចង់ឱ្យគេលែង តែគេក៏រហ័សងាករកមើលកន្លែងដែលស្ងាត់ហើយក៏លើកបី Tae ដើរសម្តៅទៅកន្លែងនោះភ្លាមតែម្តង ។

« បើចេះឆ្អែតមិនមែនមនុស្សញ៉ំាបាយរាល់ថ្ងៃទេ » មកដល់កន្លែងស្ងាត់ភ្លាម កម្លោះសង្ហារក៏ទម្លាក់ Tae ចុះពីលើដៃវិញរុញគេឱ្យអឹបទៅដើមឈើហើយក៏រំកិលខ្លួនទៅប្រកៀកតាមមិនដាច់ ។

« បងប្រៀបធៀបអូននិងបាយ?? » ស្តាប់គេនិយាយចុះឡើងៗគេក៏ទៅនិយាយពីបាយឯណាឯណីវិញឆ្កុយ យូរៗទុកខ្លួនដូចជាបាយទៅហើយប្រុសម្នាក់នេះ ។

« ក៏ដូច ព្រោះបងញ៉ំាអូនរាល់ថ្ងៃដូចបាយអញ្ចឹង » Jungkook អោនមុខទៅរកបបូរមាត់តូចច្រមិចបន្តិច ប្រថាប់បបូរមាត់ទៅថើបថ្នមៗ តែ Tae មិនព្រមបើកមាត់ឱ្យអណ្តាតគេចូលនោះទេ សុំទោសផងមនុស្សឆ្លាតដូចជា Jeon Jungkook គេមានវិធីច្រើនណាស់សុំប្រាប់ឱ្យដឹង ។ បាតដៃមាំធំរបស់គេក៏លើកទៅទះគូទមូលឃ្លុំរបស់សង្សារឡើងផាច់ ធ្វើឱ្យគេភ្ញាក់ពើងខ្លួនទៅមុខ មាត់ក៏ម្ហបៗបម្រុងនិងស្រែកត្អូញតែ Jungkook ក៏សកអណ្តាតចូលមកភ្លាមតែម្តង ជាមួយគេនេះណាប្រហែសតែ 1 វិនាទីមិនបានផងសូមប្រាប់ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now