EP37 : ច្បាស់ៗពេញភ្នែក

8.2K 473 10
                                    

    បន្ទាប់ពីសង្គ្រាមស្នេហ៍កាលពីយប់មិញបានបញ្ចប់គូស្នេហ៍មួយគូនេះនៅគេងអោបរិទ្ធគ្នាមកដល់ពេលនេះម៉ោង 11 ជាងទៅហើយតែពួកគេនៅមិនទាន់ភ្ញាក់ទៀត ម្នាក់ៗសុទ្ធតែគេងយ៉ាងស្កប់ស្កល់រៀងៗខ្លួន ហើយបានអោបគ្នាជាប់បែបនេះទៀតពួកគេងាយក្រោកមែនទេ?? យប់មិញពួកគេធ្វើការធ្ងន់ពេកឥឡូវលិទ្ធផលចេញមកគឺគេងមិនព្រមក្រោកទាំងគូតែម្តង ។

                     ៚ Ring Ring ៚

« Jung លើកទូរស័ព្ទ » នាយតូច លើកដៃគោះទ្រូងគេដឹបៗ ជ្រុបមុខសំងំគេងបន្តតែគេមិនកើតដោយសារតែថ្លង់និងសម្លេងទូរស័ព្ទរោទិ៍ពេក គេគេមិនលក់ទេ ។

« អឹម!! » បាតដៃមាំធំក៏លើកមកអង្អែលខ្នងរលោងស្រិលលួងគេឱ្យគេងវិញ រួចទើបលូកដៃរាវរកទូរស័ព្ទម្តង ។ Jungkook បើកភ្នែកព្រឹមៗដើម្បីមើលកន្លែងចុចទទួល ទាំងស្ងាបសឹងរហែកមាត់ ព្រោះគេក៏ងងុយដូចគ្នា ។

« អា... » មិនទាន់បាននិយាយអាឡូផុតមាត់ស្រួលបួលផង សម្លេងស្រែកចេញពីខ្សែរយៈម្ខាងទៀតក៏បន្លឺឡើងខ្លាំងៗ ធ្វើឱ្យ Jungkook ប្រញេប្រញាប់ទាញទូរស័ព្ទពីត្រចៀកយ៉ាងលឿនដោយសារតែឮខ្លាំងពេក ។

« កើតស្អីបានជាមិនមកសាលាហ្ហាស?? ការងារពួកឯងទាំងពីរនិងត្រូវធ្លាក់មកលើយើង ហើយពួកឯងរវល់ធ្វើស្អី?? ឆ្លើយនិងសំណួរយើងភ្លាម!!! »

« កំពុងដេកអោបគ្នា ថី?? ទើសឯង?? »

(អើ!! វាមិនទើសទេ តែការងារសាលាពួកឯង ឆាប់មកយកទៅធ្វើភ្លាម )

« មិនដឹង » ស្តាប់!! ស្តាប់!! មើលសម្តីគេចុះ ហើយរវល់អោបគ្នាមិនមកសាលារៀនមួយព្រឹក នៅឆ្លៀតឆ្លើយថាមិនដឹងទៀត ចាំមើលតែជួបណា គេធាក់ពីរនាក់និងឱ្យខ្ទប់ជញ្ជាំងតែម្តង ។

    អ្នកកម្លោះឈោងដៃយកទូរស័ព្ទទៅទុកលើតុវិញ អោនមុខទៅសម្លឹងរាងតូចដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ក្នុងរង្វង់ដៃរបស់ខ្លួន ។ Jungkook លើកដៃមកវាសសក់ដែលរប៉ាត់រប៉ាយពេញរង្វង់មុខស្រទន់ស្អាតចេញទៅកៀនៗអស់ ដើម្បីឱ្យស្រួលគយគន់សម្រស់របស់សង្សារឱ្យពេញៗភ្នែក ។

« មុខពេលគេងស្លូតៗសោះ ចុះហេតុអីក៏ក្បាលរឹងម្ល៉េះហ្ហាស?? » កាន់តែមើលកាន់តែឆ្ងល់ឡើងៗ ថាហេតុអ្វីបានជា Tae ស្អាតយ៉ាងនេះ?? ស្អាតរកពាក្យមកប្រាប់ឱ្យសមនិងសម្រស់របស់គេមិនត្រូវនោះទេ ។ សាច់គេមិនសូវជា.សទេ ប៉ុន្តែក៏មិនមែនខ្មៅដែរ បើគេស.ជាងនេះគេច្បាស់ជាស្អាតជាងនេះ តែមិនអីទេប៉ុន្នឹងក៏ស្អាតណាស់ហើយ កុំស្អាតពេកខ្លាចមានអ្នកដណ្តើម ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now