EP26 : គេម្នាក់នោះជាអ្នកណាទៅ?

8.2K 471 22
                                    

    ជំហានជើងតូចខ្លីរបស់នាយតូចរូបស្រស់ដែលកំពុងតែបោះឈានទៅខាងមុខញាប់ស្អេកសម្តៅឡើងទៅលើដំបូលអាគារសាលាដើម្បីទៅរក Jungkook ដែលបានគេចមុខខ្លួនតាំងពីនៅជុំគ្នានៅខាងក្រោម ។ ហើយពេលនេះក៏ជិតដល់ម៉ោងចូលរៀនហើយដែរ ទើប Tae ប្រញាប់ប្រញាលរត់ឡើងមកតាមគេ ។

« ហ្ហើយ!!! ហត់ណាស់ » Tae ដកដង្ហើមធំទាំងថ្ពាល់ក្រពុំមានសាច់ត្រលុកៗរបស់គេកំពុងតែឡើងក្រហម មិនដឹងថាគេកើតអ្វីនោះទេ រាល់ពេលដែលគេហត់ខ្លាំងពេកគេតែងតែក្រហមមុខ ក្រហមថ្ពាល់បែបនេះរហូត ។

« មករកអី?? » Jungkook ទាញកាសចេញពីត្រចៀកវិញរួចទើបងាកមុខទៅសម្លឹងមើលនាយតូចដែលកំពុងដកដង្ហើមញាប់ៗ ច្រត់ដៃទៅលើជង្គង់ទាំងថ្ពាល់ក្រហមរងិល ។

« មករកឯង » Tae ដាក់ខ្លួនទៅអង្គុយលើកៅអីដែលនៅក្បែរកៅអីរបស់ Jungkook ប៉ុន្តែគ្រាន់កៅអី Jungkook ខ្ពស់ជាងមួយថ្នាក់ ។ នាយតូចផ្អៀងមុខដាក់ផ្អែកទៅលើជង្គង់របស់គេ ទម្លាក់ត្របកភ្នែកចុះបន្តិចដោយសារតែហត់ពេក ។

« រកធ្វើអី?? មិនបាច់ចាំយើងចូលរៀនទេ យើងអារម្មណ៍ល្អយើងចូលខ្លួនឯងហើយ »

« Jung តែឯងសន្យាជាមួយយើងហើយថាឯងនិងចូលរៀន » Tae ងើយមុខទៅសម្លឹងមុខគេទាំងជ្រួញចញ្ចើម កាលពីព្រឹកមិញគេបានសន្យាថានិងចូលរៀនមិនគេចទៅណាទៀតទេ តែមើលពេលនេះចុះ គេរារែកមិនចង់ចូលទៀតហើយ ។

« យើងមិនបានក្បត់សន្យានោះទេ គ្រាន់តែពេលនេះយើងមិនទាន់ចង់ចូល ឯងទៅរៀនវិញទៅ »

« ខឹងយើងមែនទេ?? » ស្របនិងសំណួរ Tae ក៏ងើយមុខឡើង ព្រិចភ្នែកសម្លឹងមុខគេភ្លឹះៗ តែដោយសារចាំងនិងពន្លឺព្រះអាទិត្យទើបគេត្រូវបិទភ្នែកចុះមួយរំពេច ។ Jungkook សន្សឹមៗលើកដៃទៅបាំងពន្លឺនោះមិនឱ្យចាំងត្រូវមុខនាយតូចបានទៀត តែដោយសារមិនប្រកដចិត្តខ្លាចថាពន្លឺនៅតែត្រូវ Jungkook ក៏បង្វែរខ្លួនយកខ្នងបាំងជំនួសតែម្តង ។

« ខឹងរឿងអី? ចុះទៅវិញហើយទៅថ្នាក់រៀន »

« ឯងកំពុងខឹងយើង យើងមើលដឹង »

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now