ល្ងាចនេះ Jungkook ត្រឡប់មកញ៊ាំអាហារពេលល្ងាចនៅផ្ទះ ជុំជាមួយគ្រួសារ លើកលែងតែ Namjoon ម្នាក់ណោះដែរមិនបានមក
"ហេតុអីកូនមិនយក Jimin មកជាមួយ?" អ្នកស្រី Boram សួរទៅកាន់កូនប្រុសដែរកំពុងតែជុំគ្នានៅតុអាហារ
"ត្រូវហើយ! ក្រែងរាល់ថ្ងៃអោយគេយកអាហារពីផ្ទះទៅ! ហើយចុះថ្ងៃនេះ Jimin គេបានអ្វីញ៊ាំទៅ?" លោក Hajoon សួរនាំបន្ត
"Jimin នៅរវល់ថតហើយល្ងាចនេះគេទៅញ៊ាំអាហារពេលល្ងាចជុំគ្នាជាមួយមិត្ត" Jungkook តបវិញដោយសម្លេងស្មើរ
"អរ៎! ចុះកូនរស់នៅជាមួយគ្នាតែពីរនាក់មួយរយៈនេះយ៉ាងម៉េចដែរ?" អ្នកស្រី Boram សួរដោយចង់ដឹងពីសុខទុក្ខ
"មិនអីទេម៉ាក់! កុំបារម្ភអី...បើសិនជាមានបញ្ហាអ្វីពួកខ្ញុំទាំងពីរអាចដោះស្រាយបាន" Jungkook បកស្រាយអោយអ្នកផ្ទះ ស្ងប់ចិត្ត
"ខ្ញុំចង់រើរចេញទៅក្រៅអោយម៉ាក់ប៉ាបារម្ភដែរ" Taehyung លូកមាត់និយាយដោយធ្វើអោយម៉ាក់គេងាកមកសម្លក់គេ ដោយគ្រវីក្បាល
"បងទៅនៅដល់បរទេសទៀតក៏ម៉ាក់ប៉ាមិនខ្វល់ដែរ" Jisoo តបវិញដោយពេបមាត់ឌឺបងប្រុសរបស់នាង
"តិចបងទៅបាត់ឯងដេកយំនឹកបងទៅ" Taehyung ឆ្លើយឌឺដងទៅកាន់ប្អូនស្រីរបស់គេវិញ
"ហ៊ើយ! បានហើយៗ....គ្មានអ្នកណារើរចេញទៀតទេ" លោក Hajoon ឧទានឡើងដោយតឹងទ្រូង
"Taehyung ជាមួយ Jisoo ទោះមានគ្រួសារក៏ត្រូវរស់នៅទីនេះជាមួយប៉ាម៉ាក់ដែរ"
"ហេតុអីទៅប៉ា?" Taehyung និង Jisoo សួរឡើងដំណាលគ្នា
"គ្មានហេតុអ្វីទេ! យ៉ាងម៉េចពួកឯងចង់បោះប៉ាជាមួយម៉ាក់អោយរស់នៅតែពីរនាក់យាយតាអញ្ចឹងហី?" លោក Hajoon សួរបញ្ជាក់
"រឿងរបស់ Namjoon និង Jungkook ហួសទៅហើយ! ប៉ាក៏មិនរករឿងអោយពួកគេត្រឡប់មកវិញដែរ...អញ្ចឹងហើយ មានតែហាមពីរនាក់ឯងអោយទាន់ពួកឯងមិនទាន់មានស្នេហា"
"អត់ទេខ្ញុំមានស្នេហាហើយ" Taehyung លើកដៃប្រកែក
"អញ្ចឹងខ្ញុំរើរចេញក្រៅបានហើយមែនទេ! ប៉ាទុកអោយតែ Jisoo ម្នាក់នៅកំដរទៅបានហើយ" Taehyung ញញឹមអោយជាយោបល
🔮 អាហារពេលល្ងាចនៅគ្រួសារ Kim 🔮
Start from the beginning
