🔮 លោកនាយកមកថតជាមួយ 🔮

310 52 39
                                        

_KTK Entertainment_

Nabi កំពុងតែដើរចេញពីបន្ទប់តុងតែងខ្លួនជាមួយអ្នកចាត់ការរបស់នាង ដោយចៃដន្យនាងក៏ក្រឡេកឃើញ មនុស្សប្រហែលមុខដើរជ្រួសផ្លូវគ្នាជាមួយនាង ធ្វើអោយនាងជ្រួញចិញ្ចើម ក្រឡេកមើល

"ក្មេងនោះជាអ្នកណា? មកទៅនេះធ្វើអី?" Nabi សួរទៅកាន់អ្នកចាត់ការ Jang ដែរកំពុងតែដលរទន្ទឹមជាមួយនាង

"ប្រហែលជាអ្នកមកថតតេស្តថ្ងៃនេះហើយមើលទៅ!" អ្នកចាត់ការ Jang តបវិញ តាមអ្វីដែរគាត់បានដឹងពីក្រុម ការងារ

"អូរ៎!" Nabi ឧទានឡើង

"តែឮថាបើគេថតបានល្អនៅថ្ងៃនេះ ប្រហែលជាខាងថ្នាកលើជ្រោមជ្រែងគេម្នាក់ទៀតអោយឡើងជាតារាជួរមុខដែរហើយ"

"ហេតុអី? គេធ្លាប់ជាតារាដែរមែនទេ?" Nabi បញ្ឈប់ដំណើរ ហើយសួរឡើងដោយងាកទៅមើលមុខរបស់អ្នកចាត់ការ Jang

"ដូចជាមិនធ្លាប់ឃើញ! ឮថាជាខ្សែរបស់លោកនាយក" អ្នក ចាត់ការ Jang តបវិញ
"ឮក្មេងៗ រៀបចំប្លង់និយាយថាការធ្វើតេស្តថតនៅក្នុង Studio មានលោកនាយកចូលរួមជាមួយជាពិសេស"

✰✰✰✰✰

"លោកនាយកចុះមកថតតេស្តជាមួយដោយផ្ទាល់?" Jhope ឧទានឡើងដោយភ្ញាក់ផ្អើល អ្នកណាគេរៀបចំការងារនេះ ហេតុអីក៏គេមិនដឹងសោះអញ្ចឹង
"អ្នកណាគេជាអ្នករៀបចំ?" Jhope សួរទៅកាន់បុគ្គលិកផ្នែកថតដែរកំពុងតែតេស្តកាមេរ៉ា

"ខ្ញុំមិនដឹងដែរ! ឮជំនួយការអ្នកនាហ៊ង Jisoo ខលមកប្រាប់បែបនេះ! ថាពន្យាពេលថត 30នាទីចាំលោកនាយកចេញពី ប្រជុំមកថតតេស្តជាមួយ Jimin"

"ហាស៎! ម៉េចបានជាលោកនាយកមិនប្រាប់ខ្ញុំ? នេះខ្ញុំជាជំនួយការគេឬក៏អត់ទេ?" Jhope សួរឡើងដោយគ្រវីក្បាល មុននឹងដើរចូលទៅរក Jimin ដែរកំពុងតែតុបតែងខ្លួនប្តូរសម្លៀកបំពាក់ដើម្បីថតក្នុង Studio ហើយ ទើបរសៀលថ្ងៃរៀបលិចឡើងនៅថតនៅដំបូលអាគារ
"យ៉ាងម៉េចហើយ Jimin? ត្រៀមខ្លួនហើយឬនៅ?" Jhope សួរទៅកាន់អ្នកដែលកំពុងតែអង្គុយស្ងៀម ក្នុងដៃកាន់ទស្សនាវដ្តីមើលម៉ូឌែលផ្សេងជាគំរូ

"ហឹម! យើងកំពុងតែភ័យអរៗ" Jimin និយាយដោយធ្វើមាត់ពេបបន្តិច

Falling Into USDove le storie prendono vita. Scoprilo ora