🔮 ពួកយើងចប់គ្នាត្រឹមនេះទៅ 🔮

417 69 32
                                        

នៅពេលដែល Jin និង Jimin បានត្រឡប់មកដល់ផ្ទះវិញ ពួកគេទាំងពីរក៏ចូលទៅក្នុងបន្ទប់ជាមួយគ្នា ដោយ Jin ក៏បានចាប់អារម្មណ៍ថាប្អូនប្រុសគេប្លែកៗ ចាប់តាំងពីនិយាយទូរសព្ទ័ជាមួយ Jhope ហើយ ឃើញបែបនេះគេក៏សួរនាំ

"ឯងមានរឿងអីលាក់បងមែនទេ?" Jin សួរទៅកាន់ Jimin ដែលកំពុងតែរៀបចំផ្លាស់ប្តូរខោអាវដើម្បីចូលងូតទឹក

"Jhope ខលមកប្រាប់ថា Soohun លួចទាក់ទងគ្នាជាមួយនឹងតារាស្រី Nabi" Jimin និយាយដោយអួលដើម.ក. បន្តិចតែគេនៅអាចទប់អារម្មណ៍បាន

"ចុះវាជាការពិតទេ?" Jin លើកចិញ្ចើមសួរបញ្ជាក់

"...." Jimin ក៏បានងក់ក្បាល បញ្ជាក់ថាវាជាការពិត
"អ្នកចាត់ការពួកគេទាំងពីរកំពុងតែរៀបចំគម្រោងស្នើរសុំបើកកិច្ចសម្ភាសន៍បញ្ជាក់ពីទំនាក់ទំនងពីរនាក់គេហើយ"

"Jimin!" Jin ដឹងថាប្អូនរបស់គេកំពុងតែខូចចិត្តទើបដើរទៅជិតហើយអោបប្អូនរបស់គេយ៉ាងណែន ដើម្បីលើកទឹកចិត្ត និងលួងលោម
"កុំគិតច្រើនអីណា! ឯងខលទៅនិយាយជាមួយ Soohun សួរ នាំគ្នាអោយដឹងរឿងទៅ! រឿងខ្លះគួរតែនិយាយគ្នាផ្ទាល់ទើបជាជម្រើសល្អ"

"បងប្រុស! ចុះរឿងទៅ Busan នោះ?" Jimin សួរនាំដោយ ស្ទាក់ស្ទើរ

"....រឿងនេះ—"

"ខ្ញុំនឹកគិតយូរៗ ទៅ! ខ្ញុំមិនចង់សួរនាំ Soohun នោះទេ.. ព្រោះពួកយើងត្រូវរើរទៅនៅផ្ទះរបស់គេ" Jimin ក៏រៀនរាប់ ពីមូលហេតុរបស់គេ
"ខ្ញុំមិនចង់ឃើញបងពិបាកនោះទេ! អោយតែនាំបងគេចផុតពី Eunsang នោះគឺខ្ញុំសប្បាយចិត្តហើយ! ត្រឹមរឿងប៉ុណ្ណឹងខ្ញុំ អាចទទួលយកបាន"

"អត់ទេ Jimin!" Jin ឮបែបនេះក៏បំបែកការអោបរវាងគេនិង Jimin ហើយសម្លឹងមើលមុខប្អូនរបស់គេ
"ឯងកុំគិតបែបនេះ! គ្មានផ្ទះរបស់គេក៏ពួកយើងអាចរកកន្លែងផ្សេងបានដែរ! បងសុខចិត្តលំបាក ក៏មិនចង់អោយឯងរស់នៅជាមួយការឈឺចាប់ដែរ! ដោះស្រាយជាមួយគេទៅណាកុំទុកក្នុងចិត្តបែបនេះ... បងក៏មិនគាំទ្រអោយឯងរស់នៅជាមួយ
មនុស្សក្បត់ដែរ" Jin ប្រាប់ប្អូនប្រុសពីជម្រៅចិត្តរបស់គេ

"តែបងប្រុស—"

"កុំតវ៉ាអីណា! មួយរយៈនេះប្រហែលជា Eunsang មិនហ៊ានធ្វើអីបងនោះទេ ព្រោះប៉ូលីសកំពុងតែតាមរកពួកគេ ប្រហែលជាពួកគេកំពុងតែរកកន្លែងលាក់ខ្លួនហើយ" Jin និយាយលួងលោមប្អូនរបស់គេ ទោះគេពិបាកវេទនាយ៉ាងណាក៏ត្រូវអោយប្អូនគេទៅនិយាយជាមួយ Soohun អោយដឹងរឿងដែរ គេមិនអាចរស់រកក្តីសុខតែខ្លួនហើយអោយប្អូនប្រុសរបស់ខ្លួន នៅទ្រាំធ្វើជាមនុស្សល្ងង់អោយមិត្តប្រុសក្បត់បាននោះទេ
"ស្ដាប់បងណា! ខលទៅនិយាយជាមួយ Soohun ទៅដឹងទេ! រឿងផ្ទះមិនបាច់ភ័យទេ ចាំបងរកមើលកន្លែងផ្សេងទៀត"

Falling Into USWhere stories live. Discover now