🔮 តើ Eunsang ជាអ្នកណា? 🔮

407 51 19
                                        

_M Condo_

រីង! រីង!
សម្លេងទូរសព្ទ័បានរោទិ៍បន្លឺឡើង ចំណែកឯម្ចាស់ទូរសព្ទ័កំពុងតែសម្អាតខ្លួននៅក្នុងបន្ទប់ទឹកយ៉ាងស្រស់ស្រាយព្រោះថ្ងៃនេះ នាងនឹងទទួលបានការងារនៅក្នុងផលិតកម្មល្បីលំដាប់ប្រទេស តែនាងមិនទាន់ដឹងនៅឡើយទេថា បំណងប្រថ្នារបស់នាងកំពុងតែក្លាយទៅជាផេះហើយនៅពេលនេះ

Eunji ផ្លាស់សម្លៀកបំពាក់យ៉ាងស្រស់ស្អាតដើម្បីត្រៀមខ្លួនចេញ ទៅផលិតកម្ម KTK ព្រោះព្រឹកមិញ Jungkook បានផ្ញើរសារមក ប្រាប់ថា គេប្រាប់បងប្រុសរបស់គេរួចរាល់អស់ហើយ រៀបចំខ្លួនរួច នាងក៏ទាញទូរសព្ទ័មកមើលហើយឃើញ លេខប្លែកខលមកមុន នេះដែរនាងមិនបានលើក នាងក៏ញញឹមហើយចុចខលទៅវិញ

_On Phone_

"អាឡូ! ខ្ញុំឃើញលេខនេះខលមកខ្ញុំមុននេះបន្តិច"

"ចាស៎ជំរាបសួរ! ខ្ញុំខលពីផលិតកម្ម KTK នេះជាលេខរបស់អ្នកនាង Eunji តើត្រូវទេ?"

"ចាស៎! មុននេះខ្ញុំរវល់មិនបានលើក"

"ខាងផលិតកម្ម KTK ចង់ប្រាប់ដំណឹងទៅកាន់អ្នកនាងថា--"

"ខ្ញុំជាប់ដោយមិនបាច់ធ្វើតេស្ដមែនទេ?" Eunji សួរចេញទៅកាន់អ្នកម្ខាងទៀតយ៉ាងមានអំនួត តែអំនួតរបស់នាងក៏រត់ ចោលនាងអស់ពេលឮអ្នកម្ខាងទៀតតបមកវិញ

"គឺ..អឹម...មិនមែនទេអ្នកនាង! អ្នកនាងមិនបានជ្រើសរើសអោយមកចុះកុងត្រានៅក្នុងផលិតកម្មនោះទេ"

"ថាម៉េច? ពួកឯងច្រលំមនុស្សមែនទេ?"

"ចា! អត់មានច្រលំទេអ្នកនាង"

"ពួកឯងដឹងយើងជាអ្នកណាគេទេហាស៎? ឆាប់ទៅប្រាប់ប្រធានឯងទៅថាយើងចង់ជួប"

"អត់ទោសអ្នកនាង! នេះជាបញ្ជាពីថ្នាក់លើមក"

"អញ្ចឹហប្រាប់ទៅថាយើងចង់ជួបថ្នាក់លើរបស់ឯង! បានហើយ"

"អ្នកន--"

_Call End_

Eunji ចុចបិទហើយក៏គប់ទូរសព្ទ័ចោលទាំងកំហឹងតែម្ដង យ៉ាងណាក៏នាងត្រូវតែជាប់នៅក្នុងផលិតកម្មនោះ នាងបាន និយាយជាមួយ Jungkook រួចហើយ ប្រាកដជាមានរឿងអីយល់ច្រលំជាមិនខាននោះទេ

Falling Into USWhere stories live. Discover now