"មុននេះនិយាយជាបងប្រុសរបស់លោកនាយកមែនទេ?" Jhope ក៏សួរឡើងបន្ទាប់ពីមិត្តគេដាក់ទូរសព្ទ័ចុះ
"អឹម! ហ្នឹងហើយ" Jimin ក៏តបទៅមិត្តរបស់គេវិញ
"មិនបានទេ Jimin! និយាយដំណើររឿងអីឡូវមកយើងចង់ដឹងអីឡូវនេះ" Jhope ក៏រំអុក Jimin អោយនិយាយ ពេលនេះគេកាន់តែចង់ដឹងចង់ឮហើយ ព្រោះតាមរបៀបដែរ Jimin និយាយដូចជា ស្និតស្នាលជាមួយអ្នកផ្ទះនោះណាស់ ដូចស្គាល់គ្នាមករាប់ឆ្នាំអញ្ចឹង
"តែរឿងវាវែងឆ្ងាយណាស់" Jimin ក៏តបទៅវិញ ហើយមិត្តរបស់គេទាំងពីរនាក់ក៏បានសម្លក់គេ បែបនេះហើយគេក៏ព្រមនិយាយ
"អូខេ! យើងនិយាយពីដំបូងមកចុះ"
Jhope និង Jackson អង្គុយស្ដាប់ Jimin និយាយពីរដំណើរដើមទងចាប់ផ្តើមពីគេនិងបងប្រុសរបស់ទៅញ៊ាំអីនៅផ្សារទំនើបដោយ មិនបានបញ្ជាក់ថា Eunsang ជាអ្នកណា នោះទេ គ្រាន់តែប្រាប់ថាគេជាពួកអ្នកលេងដែលតាមទារ លុយពី Jin តែប៉ុណ្ណោះ Jimin មិនបាននិយាយលម្អិតនោះទេ ហើយក៏និយាយរៀបរាប់ដល់ពេលដែលពួកគេទៅមើល កុនជុំគ្នា ទៅញ៊ាំអាហារអ្វីផ្សេងៗ ជារឿយៗ ជុំគ្នាទើបវាបង្កអោយមានភាពស្និតស្នាលបែបនេះ ណាមួយទៀត Jimin ក៏បានប្រាប់ថាមកពី Namjoon តាមញ៉ែបងប្រុសគេ ទើបវាអាចកើតរឿងនេះមកបាន បើគ្រាន់ជួបគ្នាធម្មតានៅផ្សារទំនើបថ្ងៃនេះ ក៏ប្រហែលជាគ្មានទំនាក់ទំនងជិតស្និតអ្វីដែរ
"រឿងគឺវាមានតែប៉ុណ្ណឹងទេ!" Jimin និយាយបញ្ចប់សេចក្តី ដោយញញឹមមើលមុខមិត្តរបស់គេ
"ច្រណែនបង Jin ណាស់! បានប្តីជាមហាសេដ្ឋី" Jackson ស្ដាប់ហើយក៏និយាយឡើងដោយរំភើបជំនួស
"ឃើញទេ! បែបនេះហើយបានជាចាស់ៗ ឧស្សាហ៍និយាយថា កុំមើលងាយមនុស្ស វាសនាមនុស្សម្នាក់ៗ មើលមិនឃើញទេ! ពីមុនមកមិនសូវជាប៉ុន្មានទេ... តែអីឡូវយើងជឿមួយភាគរយ" Jackson បញ្ចប់ការនិយាយដោយអស់សំណើច
"ប្តីស្អីឯង! គាត់មិនទាន់ទងគ្នាផង" Jimin ក៏បានប្រកែកទៅវិញ ដោយអស់សំណើចដូចគ្នា
"តែស្ដាប់ឯងនិយាយទៅពួកគេមើលទៅមិនដូចអ្វីនៅក្នុងព័ត៌មានសោះ" Jhope ក៏និយាយឡើង
"នៅក្នុងព័ត៌មានអ្នកណាក៏ថាបងប្អូនគេទាំងបួននាក់វាយឬកណាស់ មិនស្គាល់មិនមើលមុខនោះទេ ថែមទាំងមិនដែលយក ភ្នែកមើលអ្នកមានឋានៈទាបៗ ទៀតផង ក្រៅពីបុគ្គលិកក្រោមការគ្រប់គ្រងពួកគេមិនសើចដាក់អ្នកណាទេ"
