_KTK Group_
Jungkook បានងើបចេញពីកៅអីធ្វើការរបស់គេដើរចេញ ទៅខាងក្រៅបន្ទប់ធ្វើហើយចុះទៅជាន់ក្រោម ដើម្បីទទួល Jimin ព្រោះទើបតែបានទទួលការខលចូលពី Jimin ថាគេបានមកដល់មុខអាគារក្រុមហ៊ុនហើយ តែមិនហ៊ានឡើងទៅ
Jungkook ញញឹមទៅកាន់បុគ្គលិកឈរនៅកន្លែងផ្តល់ព័ត៌មាន ដែរអោនគោរពគេពេលដែរគេដើរកាត់ ហើយឆ្ពោះទៅរក Jimin ដែរកំពុងតែឈរ
"Jimin!" Jungkook ឧទានឡើងដោយដើរសំដៅទៅ Jimin
"...." Jimin ញញឹមហើយក៏ដើរមករកគេដូចគ្នា
"Jungkook ចាំយូរទេ?" Jimin សូរដោយបារម្ភបន្តិច ព្រោះគេប្រាប់ Jungkook ថាម៉ោង 11 ចេញមក តែដោយ សារតែរកតាក់ស៊ីមិនបានសោះ ទើបគេត្រូវដើរទៅទិញ
សំបុត្ររថភ្លើងក្រោមដី ទើបចំណាយយូរគួរសមព្រោះ Jimin ត្រូវសួរនាំគេរឿងចំណតក្បែរក្រុមហ៊ុនរបស់ Jungkook
"មិនយូរទេ!" Jungkook តបវិញហើយក៏លូកដៃទៅយក ប្រអប់ស៊ុបមានដៃយួរពីដៃរបស់ Jimin មកកាន់
"តោះឆាប់ឡើងទៅលើសិនទៅ"
ពួកគេទាំងពីរក៏បានដើរចូលទៅក្រោមការសម្លឹងមើលរបស់ បុគ្គលិកផ្សេងៗ តែ Jungkook គេក៏មិនបានខ្វល់ ចំណែកឯ Jimin គ្រាន់តែមានអារម្មណ៍ថាឆ្គងៗ ដោយសារតែមានមនុស្សច្រើនសម្លឹងមក
មិនបានប៉ុន្មាននាទីក្រោយ ពួកគេទាំងពីរក៏បានឡើងមកដល់ ជាប់បន្ទប់ធ្វើការរបស់ Jungkook ហើយគេក៏បានអោយ Jimin ចូលទៅក្នុងមុន ចំណែកឯគេនៅឈរនិយាយជាមួយ Areum បន្តិច
"Areum ជួយកម្ម៉ង់ Bibibap អោយខ្ញុំពីរចានមក...ហើយសុំត្រជាកធម្មតាពីរដបទៀតបានហើយ" Jungkook និយាយទៅកាន់ជំនួយការរបស់គេ
"កម្ម៉ង់នៅអាហារដ្ឋានខាងលើបានហើយ! មិនបាច់ទៅឆ្ងាយទេ..ហើយបើ Areum រវល់អោយអ្នកលក់ខាងលើលើកចុះមកបន្ទប់របស់ខ្ញុំបន្តិចមក"
"ចាស៎ខ្ញុំដឹងហើយលោកនាយករង" Areum តបវិញដោយញញឹមបន្តិចហើយអោនគោរពបន្តិចមុននឹងដើរទៅធ្វើតាមបញ្ជារបស់ប្រធាន
ចំណែកឯ Jimin នៅខាងក្នុងវិញកំពុងតែអង្គុយនៅលើ
សាឡុងរងចាំ ដោយមិនភ្លេចនឹងងាកមើលឆ្វេងស្តាំនៅក្នុងបន្ទប់ធ្វើការរបស់ Jungkook ហើយក៏ញញឹមសប្បាយចិត្ត បន្តិចដោយនឹកឃើញថាបងប្រុសរបស់ខ្លួនបានមកធ្វើការនៅក្នុងក្រុមហ៊ុនដែរមានបរិយាកាស និងគ្រឿងសង្ហារឹមទំនើប
ប្រណិតបែបនេះ
