_KTK Fashion Show_
ភ្ញៀវកិត្តិយសជាច្រើនរូបកំពុងតែចូលរួមនៅក្នុងកម្មវីធីរបស់ ផលិតកម្ម KTK នៅយប់នេះ ចំណែកឯបុគ្គលិកម្នាក់ៗ កំពុងតែមម៉ាញឹកនឹងការទទួលភ្ញៀវ រៀបចំកន្លែងអង្គុយ រៀបចំឆែក មើលភេសជ្ជៈសម្រាប់ភ្ញៀវ ព្រមទាំងមើលជុំវិញឆាកសម្រាប់ដើរម៉ូដនាពេលបន្តិចទៀតនេះ
ចំណែកឯ Taehyung និង Jisoo មកដល់កន្លែងតាំងពីកម្មវិធី មិនទាន់ចាប់ផ្តើម ដូច្នេះហើយ Namjoon និង Jungkook គឺពួកមកចូលរួមតាមក្រោយ រួមទាំងម៉ាក់ប៉ារបស់ពួកគេផងដែរ
ថ្ងៃនេះគឺ Namjoon ជាអ្នកជិះទៅយក Jin រួមនឹង Jimin មកជាមួយគ្នាចំណែកឯ Jungkook ក៏មករួមគ្នាជាមួយនឹង Eunji
កម្មវិធីបែបនេះបាត់មុខ Eunji មិនបាននោះទេ នាងតែងតែទាមទារអោយមិត្តប្រុសរបស់នាងបណ្តើរនាងចូលរួមកម្មវិធីធំៗ ជានិច្ច
រីឯលោក Hajoon និងអ្នកស្រី Boram គឺតៃកុងឡានផ្ទាល់ ខ្លួនជាអ្នកជូនមក ព្រោះពួកគាត់មិននៅកម្មវិធីដល់យប់ជ្រៅនោះទេ គាត់ចង់ឆាប់ត្រឡប់មកផ្ទះវិញ អញ្ចឹងហើយក៏សម្រេចចិត្តជិះឡានផ្សេងពីកូនៗ ដើម្បីអោយកូនរបស់គាត់បាននៅដល់យប់ជ្រៅ មិនបាច់រញ៉េរញ៉ៃរឿងជូនគាត់ត្រឡប់ទៅផ្ទះមុន
Jisoo និង Taehyung កំពុងតែកាន់ស្រាក្រហមនៅក្នុងដៃ
ម្នាក់មួយកែវដើម្បីទទួលភ្ញៀវដែរពួកគេបានអញ្ជើញ ហើយក៏កំពុងតែរងចាំគ្រួសាររបស់ពួកគេដែរ ហើយទីបំផុតប៉ាម៉ាក់របស់ពួកគេក៏បានមកដល់មុនគេ ឃើញបែបនេះពួកគេទាំងពីរក៏បានដើរទៅទទួលពាក់គាត់យ៉ាងរីករាយ
"ខ្ញុំរៀបចំកន្លែងអោយប៉ា និងម៉ាក់រួចហើយ" Taehyung ក៏បាន និយាយបន្ទាប់ពីដើរទៅជិតប៉ាម៉ាក់របស់គេ
"អឹម! ថ្ងៃនេះកូនស្រីប៉ាស្រស់ស្អាតណាស់" លោក Hajoon ក៏សរសើរកូនស្រីរបស់គាត់តាមទម្លាប់ ព្រោះអោយតែមានកម្មវិធីបែបនេះ លោកតែងតែសរសើរដើម្បីអោយនាងដឹងថានៅក្នុងភ្នែករបស់លោកមានកូនតែស្រីម្នាក់នេះទេដែលស្រស់ស្អាតបំផុត កករៅពីភរិយារបស់គាត់
"ហិហិ! អរគុណហើយប៉ា" Jisoo និយាយព្រមទាំងថើប ថ្ពាល់ប៉ារបស់នាងយ៉ាងសប្បាយចិត្ត
