_The Orchid Residence_
សម្លេងម៉ោងរោទិ៍បន្លឺឡើង មិនដឹងថាវារោទិ៍ដើម្បីដាស់គូរស្នេហ៍ទាំងពីរនាក់ដែរកំពុងតែគេងអោបគ្នា ឬក៏បំពេរពួកគេអោយគេងបន្តទៀត
Jimin បានដឹងខ្លួនមុន ហើយឈោងដៃឆ្លងកាត់កម្រាលពូក ដើម្បីបិទសម្លេងម៉ោងរោទិ៍ ការស្ងាបដោយខ្ជិលបើកភ្នែកបានឆ្លងកាត់បបូរមាត់ក្រាស់ទន់របស់គេ ហើយក៏ប្តូរទីតាំងពីគេងក្នុងវង្វង់ដៃ Jungkook មកគេងធម្មតាវិញ
"អូនប្រញាប់ទៅណា" Jungkook សួរដោយបិទភ្នែកហើយលូកដៃទាញចង្កេះរបស់ Jimin អូសរាងកាយតូចមួយមកក្បែរខ្លួនវិញហើយអោបដើម្បីយកភាពកក់ក្តៅ
"ម៉ោងរោទិ៍ហើយ! បងមិនប្រញាប់ទៅធ្វើការទេអី?" Jimin សួរដោយសម្លេងខ្សឹបៗ ទាំងខ្លួនឯងនៅបិទភ្នែកនៅឡើយ
"មិនទាន់យឺតទេ!"
"កុំភ្លេចថាបងត្រូវជូនអូនទៅកន្លែងធ្វើការទៀត"
"....." Jungkook មិនតបតែប្តូរទៅវិញដោយការថើបនៅ ស្មារទទេរស្អាតរបស់ Jimin ហើយជ្រប់មុខចូលទៅចន្លោះ.ក មិត្តប្រុសដើម្បីស្រង់ក្លិនក្រអូបរបស់គេ
"អូនក្រអូនណាស់! ធ្វើអោយបងមិនចង់ងើបចេញទេ"
"អញ្ចឹងនៅបែបនេះរហូតទៅ" Jimin តបដោយអស់សំណើចនៅក្នុងបំពង់ក
"ហើយពួកយើងមិនបាច់ទៅធ្វើការរកលុយទេ! បន្ទាប់មកដេករៀបចំអីវ៉ាន់ទៅរស់នៅក្រោមស្ពានទៅ"
"អោយតែអូនព្រមទៅរស់នៅជាមួយបង" Jungkook និយាយហើយពត់ខ្លួនរបស់គេចេញពី Jimin
"បានហើយ! ឆាប់ក្រោកឡើង...អញ្ចឹងទេពួកយើងទៅយឺតជាមិនខានទេ" Jimin និយាយចេញទៅខណៈពេលដែល គេងើបអង្គុយពត់ខ្លួន ស្ងាបម្តងទៀត
"...." Jungkook ជ្រោងសក់រញ៉េរញ៉ៃរបស់គេទៅក្រោយ ហើយក៏បង្ហាញស្នាមញញឹមសម្លឹងមើលសកម្មភាពរបស់ Jimin កំពុងតែនៅងងុយគេងនៅឡើយ
"ឈប់ធ្វើការទៅ! នៅផ្ទះចាយលុយតែម្យ៉ាងបានហើយ... បងចិញ្ចឹមអូន"
"...." Jimin មិនតបតែក៏សើចហើយយកខ្នើយកើយមកគប់ទៅកាន់ Jungkook រួចក៏ដើរចុះពីលើគ្រែ
"ឆាប់ក្រោកឡើងមក! គ្មានអ្នកណាចិញ្ចឹមអ្នកណាទេ"
✰✰✰✰✰
_KTK Group_
"សួស្តីបងថ្លៃ" Jungkook ហាឡើងដោយស្រស់ស្រាយ ខណៈពេលដែលគេកំពុងតែឈរនៅពីមុខតុធ្វើការរបស់ Jin
