_KTK Cineplex_
Namjoon បានធ្វើដំណើរមកដល់រោងកុន ហើយកំពុងតែអង្គុយចាំប្អូនៗ របស់គេមកដល់ តាមពិត Jisoo និង Jungkook បានមកដល់យូរហើយ តែនាងខ្ជិលអង្គុយចាំនាងក៏បបួល Jungkook ចុះទៅជាន់ក្រោមដើម្បីដើរមើលរបស់របរផ្សេង
"Jin និង Jimin ចង់ញ៊ាំទឹកអ្វីទេ? ចាំខ្ញុំទៅទិញអោយ" Namjoon សួរហើយពីរនាក់បងប្អូននោះក៏គ្រវីក្បាលព្រមគ្នា
"...." Namjoon ឃើញបែបនេះក៏ងក់ក្បាលហើយអង្គុយចាំបន្តទៀត ហើយក៏ឃើញប្អូនប្រុសរបស់គេកំពុងតែដើរមករកពួកគេ
"បងចាំខ្ញុំយូរទេ?" Taehyung សួរហើយក៏អង្គុយជិតប្រុសរបស់គេ មុននឹងងាកទៅនិយាយជាមួយ Jin និង Jimin
"សួស្តីបង Jin! សួស្តី Jimin!" Taehyung និយាយព្រមទាំងលើកដៃ hello ហើយ Jin និង Jimin ក៏ធ្វើវាតប
មកវិញ
"ចុះឯណា Jungkook និង Jisoo?"
"អរ៎! ពួកគេនៅដើរទិញអីវ៉ាន់នៅជាន់ក្រោម" Namjoon និយាយហើយក៏ទាញទូរសព្ទ័ខលហៅពីរនាក់នោះអោយឡើងមកដោយសារតែជុំគ្នាហើយ ណាមួយរឿងក៏ជិតដល់ម៉ោងចាក់បញ្ចាំងដែរ
"Tae! ឯងចង់ផឹកអីទេ? បើផឹកទៅទិញមក"
"ចុះបង?" Taehyung សួរហើយក៏ងើបឈរមុននឹងអោនចុះទៅ ចាប់ដៃបងប្រុសគេដើម្បីអោយងើបទៅជាមួយគេ
"បងមកជាមួយខ្ញុំដែរមក! ជួយកាន់គ្នា"
"ហេតុអីក៏ចាំបាច់ជួយ?" Namjoon ក៏ជ្រួញចិញ្ចើមហើយសួរ
"របស់ឯងតែមួយសោះចាំបាច់អោយបងជួយដែរហី?"
"ចុះរបស់បង Jin និង Jimin ខ្ញុំកាន់ម៉េចនឹងអស់?"
"អត់ទេ! ពួកខ្ញុំមិនផឹកទេ!" Jin ក៏ឆ្លើយជំនួស Namjoon
"មិនផឹកអត់បានទេ! បង Jin ដឹងទេ? មិនងាយបានបងធំគាត់ ចេញលុយអោយទេ អញ្ចឹងហើយបងមិនចាំជួយសន្សំគាត់ទេ" Taehyung និយាយហើយក៏អូសបងប្រុសរបស់គេទៅកន្លែងទិញទឹកបាត់
Jisoo និង Jungkook ក៏បានត្រឡប់មកវិញបន្ទាប់ពីបានដាក់
អីវ៉ាន់ដែរទិញហើយចូលទៅក្នុងឡាន ដោយសារតែត្រូវចូល មកមើលកុននាងមិនអាចយកមកតាមខ្លួនបាន
"អេ៎! សួស្តីបង Jin!" Jisoo ដើរមកដល់ក៏និយាយរាក់ទាក់នឹង Jin ហើយក៏បែរមកញញឹមមុននឹងនិយាយជាមួយ Jimin
"បងជាបងប្រុស Jimin ត្រូវទេ?"
