🔮 បញ្ចប់កម្មវិធី 🔮

354 50 36
                                        

"ហេតុអីក៏ Jimin អាចមកចូលកម្មវិធីនេះបានដែរ?" សំនួរទីមួយដែរចេញពីមាត់របស់ Soohun បន្ទាប់ពី Jimin ដើរមក និយាយជាមួយគេ
"អ្នកណាអញ្ជើញ Jimin មក?" Soohun លើកចិញ្ចើមសួរដោយងឿងឆ្ងល់

"អ្នកណាក៏ដោយវាជារឿងរបស់ខ្ញុំ!" Jimin តបវិញដោយមុខស្មើរ
"Soohun មានការអ្វីឆាប់និយាយមក"

"ហេតុអីក៏ Jimin មកឈរនិយាយជាមួយបងប្រុសលោកនាយកបែបនេះ? ឬមួយក៏ Jimin ដាច់ចិត្តបែកពីខ្ញុំ ដើម្បីទាក់ទងជាមួយលោកនាយក?" សំនួររបស់ Soohun កាន់តែធ្វើអោយ Jimin មានអារម្មណ៍ថាស្តាយក្រោយដែរ ធ្លាប់ទាក់ទងជាមួយគេ

"ខ្ញុំមិនមានចរឹកដូចជា Soohun ទេ!" Jimin តបវិញ
"បើអស់ការអីហើយ! ខ្ញុំត្រឡប់ទៅវិញហើយ" Jimin និយាយហើយក៏បែរបម្រុងនឹងដើរចេញស្រាប់តែ Soohun ស្ទុះមកចាប់ដៃរបស់គេជាប់ ធ្វើអោយ Jimin ប្រញាប់ទាញដៃរបស់គេមកវិញ

"Jimin! បើរឿងវាមិនដូចជាខ្ញុំ...ហេតុអី Jimin មិនព្រម
ត្រឡប់មកត្រូវគ្នាជាមួយខ្ញុំវិញ?" Soohun សួរព្រមទាំងមិន ព្រលែងដៃរបស់ Jimin ទោះម្ខាងទៀតបង្ហាញទឹកមុខមិនពេញចិត្ត ហើយព្យាយាមទាញដៃមិនអោយគេចាប់ក៏ដោយ

"ឆាប់ព្រលែងដៃខ្ញុំទៅ! Soohun ឆ្គួតមែនទេ!" Jimin និយាយដោយព្យាយាមទាញដៃចេញ
"ឆាប់លែងទៅ! មុននឹងខ្ញុំស្អប់ Soohun ជាងនេះ" ប្រយោគចុងក្រោយរបស់ Jimin បានធ្វើអោយ Soohun ព្រលែងដៃរបស់គេភ្លាមៗ

"ខ្ញុំសុំទោស Jimin" Soohun និយាយដោយអួលដើម.ក. បន្តិច ហើយក៏ស្រាប់ស្ទុះទៅទាញ Jimin មកអោបតែម្ដង

Jungkook ឃើញបែបនេះពីចម្ងាយក៏ភ្ញាក់ផ្អើលបន្តិច តែបន្ទាប់ពីបានឃើញ Jimin មិនបានពេញចិត្តនឹងការអោបនោះ គេក៏ដើរចូលទៅដើម្បីបំបែក

"ឆាប់លែង Jimin ភ្លាមទៅ!" Jungkook និយាយដោយ សម្លេងស្មើរហើយទាញ Jimin មកក្បែរខ្លួនរបស់គេដោយលូកដៃមកចាប់ដៃរបស់ Jimin

"...." Soohun ក៏នៅស្ងៀមបន្ទាប់ម្នាក់ទៀតដណ្តើម Jimin ចេញពីគេ

"មានរឿងអីទើបមកចាប់បង្ខំគ្នាបែបនេះ?" Jungkook លើក ចិញ្ចើមសួរដោយនៅកាន់ដៃរបស់ Jimin ដដែល

"ខ្ញុំជាអតីតមិត្តប្រុសរបស់ Jimin" Soohun ឆ្លើយចេញទៅ ដោយមិនខ្មាស់មាត់
"អ្នកប្រុសកុំយល់ច្រលំអី! ខ្ញុំមិនបានជ្រៀតជ្រែកទំនាក់ទំនងរបស់អ្នកប្រុសនិង Jimin ទេ

Falling Into USМесто, где живут истории. Откройте их для себя