🔮 អាហារពេលល្ងាចនៅគ្រួសារ Kim 🔮

718 60 45
                                        

_Upscale Restaurant_

ភោជនីយដ្ឋានសាមញ្ញស្ងប់ស្ងាត់មួយកន្លែងក្នុងទីប្រជុំជន មានមនុស្សដើរកាត់ ព្រមទាំងមានចរាចរណ៍យ៉ាងម៉មាញឹក ពន្លឺព្រះអាទិត្រចែងចាំងកាត់ផ្ទៃកញ្ចក់ដែរបង្អួចខ្ពស់ៗ ក្លិន
ក្រអូបប្រហើរ សាយភាពនៅក្នុងបរិវេននៃហាងទាំងមូល Jisoo កំពុងតែអង្គុយនៅទល់មុខ Jungkook នៅជ្រុងម្ខាងនៃហាង

ដែរពេលនេះអាហារពេលថ្ងៃត្រង់បានបញ្ចប់ទៅរួចរាល់ នៅ សល់តែនំផេនខេកស្រ្តបឺរីពាក់កណ្តាលនៅក្នុងចានធំល្មមមួយ ជាមួយនឹងស្នាមញញឹមរីករាយនៅលើផ្ទៃមុខអ្នកទាំងពីរ

"គ្មានកន្លែងណាធ្វើនំនេះឆ្ងាញ់ជាងកន្លែងនេះទេ" Jisoo ប្រាប់ទៅកាន់បងប្រុសនាងទាំងកំពុងតែទំពារនំនៅក្នុងមាត់

"បងមកដើម្បីកំដរឯង...មិនមែនមកដើម្បីនំមួយចាននេះទេ" Jungkook តបបែបលេងសើចជាមួយប្អូនស្រី ហើយលើកកែវទឹកធម្មតាមកផឹក

"បងប្រុស!" Jisoo ហៅបងប្រុសនាងដោយចង់ចាប់ផ្តើម អ្វីដែរមានបានតាំងចិត្តមកនិយាយក្នុងថ្ងៃនេះ
"ខ្ញុំមានរឿងចង់និយាយប្រាប់បង"

"មានរឿងអ្វីមែនទេ?" Jungkook ចាប់ផ្តើមអង្គុយត្រង់ខ្លួនរង ចាំស្តាប់ប្អូនស្រីនិយាយយ៉ាងយកចិត្តទុកដាក់

"មាន! តែមិនមែនជារឿងអាក្រក់នោះទេបងប្រុស" Jisoo ប្រញាប់ប្រាប់ដើម្បីម្ខាងទៀតយល់ច្រលំ
"ជារឿងរបស់ខ្ញុំនិង Jackson"

"គេធ្វើអ្វីមែនទេ?" Jungkook លើកចិញ្ចើមសួរ តែក៏មាន ការសង្ស័យខ្លះៗ

"គាត់..." Jisoo បង្ហើបដោយស្ទាក់ស្ទើរ
"គាត់បបួលខ្ញុំទៅជួបប៉ាម៉ាក់របស់គាត់"

បន្ទាប់ពីប្រយោគនេះនិយាយចេញទៅហើយ ទាំងពីរនាក់បាន អង្គុយស្ងាត់មើលមុខគ្នា ដោយការសម្លឹងមើលរបស់ Jungkook ធ្វើអោយ Jisoo ពិបាកនឹងសង្កេតថាតើបងប្រុស នាងកំពុងតែគិតអ្វី

"បងមិនសប្បាយចិត្តដែរឮបែបនេះមែនទេ?" Jisoo ដោយភិតភ័យបន្តិច សម្លឹងមើលបងនាងដោយក្តីបារម្ភ
"ខ្ញុំបដិសេធជាមួយ Jackson វិញក៏បានដែរ...គ្រាន់តែគាត់ និយាយថាខ្ញុំសំខាន់ចំពោះគាត់ទើបគាត់ចង់ធ្វើបែបនេះ"

You've reached the end of published parts.

⏰ Last updated: May 29 ⏰

Add this story to your Library to get notified about new parts!

Falling Into USWhere stories live. Discover now