បន្ទាប់ពីបានទៅដល់ហាងអាហារហើយ Jungkook ក៏កម្ម៉ង់អាហារពីរឈុតសម្រាប់គេនិង Jimin ដោយសារតែដឹងថា Jimin មិនដែរមកទីនេះទើបគេកម្ម៉ង់អាហារដែលគេចូលចិត្តអោយ Jimin ដែរ តែមិនដឹងថា Jimin ញ៊ាំកើតឬក៏អត់នោះទេ
"Jimin ចង់ហៅអ្វីមកបន្ថែមទេ?" Jungkook ក៏សួរទៅកាន់ Jimin ដោយពេលនេះពួកគេកំពុងតែអង្គុយទល់មុខគ្នា
"តែប៉ុណ្ណឹងបានហើយ!" Jimin មិនដឹងថាគួរតែកម្ម៉ង់អ្វីនោះទេ ព្រោះបើកសៀវភៅមុខម្ហូបមកឃើញតម្លៃហើយ លែងហ៊ានហៅ ទោះដឹងថា Jungkook មានលុយក៏ដោយតែគេ ក្រែងចិត្ត
ហើយបុគ្គលិកដែលទទួលការកម្ម៉ង់ហើយនោះ ក៏បានដើរចេញទៅវិញ ហើយពីរនាក់គេក៏នៅនិយាយគ្នាលេង ដើម្បីរងចាំអាហារ ជាទូទៅនៅទីនេះគឺត្រូវរងចាំពីចន្លោះ 20 ទៅ 30 នាទីយ៉ាងយូរបំផុត មិនថាភ្ញៀវតិចឬច្រើនគឺស្តង់ដារខាងហាងរៀបចំមកបែបនេះ
"ខ្ញុំចូលចិត្តមកញ៊ាំអាហារនៅទីនេះព្រោះខ្ញុំមានអារម្មណ៍ថា នៅកន្លែងនេះមានភាពផ្ទាល់ខ្លួនច្រើន ជាងហាងដទៃទៀត" Jungkook ក៏ចាប់ផ្តើមនិយាយពីចំណាប់អារម្មណ៍របស់គេ
"ហើយចំនុចដែរសំខាន់គឺអាហារនៅទីនេះត្រូវមាត់ខ្ញុំ"
"មុនដំបូងខ្ញុំគិតថា Jungkook ជាមនុស្សចូលចិត្តភាពអ៊ូអរដូចអ្នកដទៃទៀតដែរ"
"ដូចអ្នកណា?" Jungkook លើកចិញ្ចើមសួរ
"ខ្ញុំមិនបានសម្តៅទៅលើអ្នកណាម្នាក់ទេ! ខ្ញុំសំដៅទៅលើមនុស្សទូទៅភាគច្រើនចូលចិត្តកន្លែងអ៊ូអរអីបែបនេះ" Jimin ពន្យល់ពីអត្ថន័យរបស់គេ
"ខ្ញុំសួរលេងទេ!" Jungkook តបដោយសើចបន្តិច
"តាមពិតទៅអ្នកណាឃើញខ្ញុំក៏គេនិយាយបែបនេះដែរ! ហើយថែមទាំងមានអ្នកខ្លះនិយាយថាខ្ញុំដូចជាព្រាននារី ស្មានតែខ្ញុំប្តូរសង្សារញឹកញាប់ទៀតផង ដែរការពិតចរឹកទាំងអស់នោះជាចរឹករបស់បង Tae សោះ" Jungkook និយាយហើយក៏អស់សើច Jimin ក៏សើចតាម នៅពេលដែលនឹក ដល់ Taehyung
"មើលទៅ Taehyung ក៏មិនមែនជាព្រាននារីអីណាស់ណា ដែរ" Jimin តបវិញ ទាំងមាត់ខុសពីចិត្ត ការពិតគេក៏ដឹងថា Taehyung ព្រាននារីដល់កម្រិត ព្រោះមិត្តគេអោយតែមកជួបគេពេលណាក៏ឮតែរអ៊ូរឿងប្រធានអោយជួយដេញស្រីអោយដែរ
