_ភូមិគ្រឹះលោក Hajoon_
តុក! តុក!
សម្លេងគោះទ្វារបន្លឺឡើង ធ្វើអោយអ្នកដែលកំពុងតែផ្លាស់ប្តូរសម្លៀលបំពាក់សម្រាប់ថ្ងៃថ្មីឆ្លុះកញ្ចក់បន្តិច មុននឹងដើរទៅបើកទ្វារបន្ទប់
"អូរ៎! ថ្ងៃសម្រាក់សោះឯងងើបលឿនម្ល៉េះ?" Jungkook សួរ ប្អូនគេដោយទឹកមុខធម្មតា
"ខ្ញុំចង់មកជួបតាំងពីម្សិលមិញពេលយប់ម្ល៉េះ! តែចាំបងយូរពេកខ្ញុំក៏គេងលក់បាត់ទៅ"
"យ៉ាប់មែនឯងនេះ!" Jungkook ឧទានឡើងដោយលើកដៃអង្អែលក្បាលរបស់ Jisoo
"ថ្ងៃនេះបងប្រុសទំនេរទេ?" Jisoo សួរដោយមានស្នាម ញញឹមនៅលើផ្ទៃមុខ
"ចង់បបួលបងទៅណាមែនទេ?" Jungkook ញញឹមតបទៅវិញ
"អត់ទេ! ខ្ញុំចង់និយាយគ្នាជាមួយបង" Jisoo នៅបន្តស្នាមញញឹមទៅកាន់បងប្រុសនាង ហើយលើកដៃបង្ហាញឯកសារមួយស៊ឺរមីនៅក្នុងដៃទៅអោយបងប្រុសរបស់នាងបានឃើញ ហើយនាងក៏ដើរចូលមកក្នុងបន្ទប់របស់ Jungkook ដោយទម្លាក់ខ្លួនអង្គុយលើពូករួចដកឯកសារចេញមក
"រឿងអ្វី?" Jungkook លើកចិញ្ចើមសួរហើយបិទទ្វារបន្ទប់ ដើរសំដៅអង្គុយលើពូកក្បែរខ្លួនប្អូនស្រីរបស់ខ្លួន
"រឿងរបស់ Eunji មែនទេ?" Jungkook សួរឡើងព្រោះ តែឃើញនៅលើសឺរមីឯកសារមានឈ្មោះរបស់នាង
"ត្រូវហើយ!" Jisoo ហុចវាទៅអោយ Jungkook ទាំងអស់ដើម្បីអោយគេមើលម្ដងមួយៗ
"ខ្ញុំដឹងថាបងមិនចង់ឃើញមិនចង់ឮទេ! ប៉ុន្តែលើកនេះខ្ញុំមកនិយាយដោយភស្តុតាងគ្រប់គ្រាន់! ឯកសារ..រូបថត..និងលិខិតបញ្ជាក់ពីស្ថានទូត! បងមើលទៅបងនឹងដឹងហើយ ថារាល់ថ្ងៃនេះនាងបោកប្រាស់បងគ្រប់រឿងទាំងអស់"
"ឯងចង់មានន័យថាម៉េច?" Jungkook សួរដោយមិនបានមើលមុខប្អូនស្រីតែគេក៏កំពុងតែបើកឯកសារមើលម្ដងមួយសន្លឹក នឹងបានអានពីខ្លឹមសារនៅក្នុងនោះ
"គឺខ្ញុំមានន័យថាគ្រប់យ៉ាងដែរនាងបង្ហាញបងគឺជាការបោក ប្រាស់! នាងគ្មានម៉ាក់រស់នៅអាមេរិកដូចដែរនាងនិយាយនោះទេ...នាងមានតែម្ដាយចុងដែររស់នៅឯទីក្រុង Busan! ស្ថានទូតអាមេរិកបានបញ្ជាក់ថា Eunji មិនដែរមានប្រវិត្តចេញចូលទៅជាន់ទឹកដីប្រទេសអាមេរិកទេ! ហើយការងារអ្នកដើរម៉ូតរបស់នាងនៅអាមេរិកគឺកាន់តែមិនអាចទៀត ហើយ..រាល់ថ្ងៃនាងគ្មានចេះធ្វើអីក្រៅពីបោកប្រុសទេ" Jisoo រៀបរាប់ទាំងដឹងហើយថាបងប្រុសរបស់នាងកំពុងតែអានឯកសារ តែនាងចង់និយាយចេញមក បើមិនបាន និយាយចេញមកនៅខ្លួននាងគឺចង់ស្ទះខ្យល់
