_M Condo_
Nabi កំពុងតែអង្គុយនិយាយគ្នាជាមួយមិត្តរបស់នាងចង់ និយាយគ្នាអំពីរឿងកម្មវិធីដេញថ្លៃនៅយប់នេះ ព្រោះតែ Nabi មិនអាចចូលរួមបានទើបនាងមករក Eunji អផយជួយបញ្ចេញកំហឹងអោយនាង ដោយសារតែនាងមិនអាចរករឿង Jimin បានមកពីកុងត្រាថ្មីរបស់ផលិតកម្ម
"កុំបារម្ភ! ល្ងាចនេះយើងនឹងធ្វើអោយគេដឹងថាខ្លួនគេស្ថិត នៅកម្រិតណា" Eunji និយាយធម្មតាដោយមានអំនួត ពេញខ្លួនហើយញញឹមចុងមាត់
"ស្តាយណាស់ដែរយើងមិនបានចូលរួម!"
"មិនអីទេ! គេទៅកម្មវិធីនោះក្នុងនាមជាតារារបស់ផលិតកម្មទេ! តែយើងទៅក្នុងនាមជាភ្ញៀវវីអាយភីណា..."
"នែ៎! កុំភ្លេចថាគេមាន Jungkook នៅពីក្រោយណានាង Eunji!៛
"ហើយយ៉ាងម៉េច? មិត្តប្រុសយើងក៏ជាអ្នកមាន...យើងមិនខ្វល់ទេ...គេជះលុយមកលើយើងជាងកាលដែរយើងរស់នៅជាមួយ Jungkook ទៅទៀត !" Eunji និយាយព្រមទាំងលើកម្រាមដៃមកបង្ហាញចិញ្ចៀនពេជ្រមួយគ្រាប់នៅលើម្រាមដៃកណ្តាលរបស់នាងដែរមានទំហំ 7.20 ការ៉ាត់ដែរមានរាងជាពងក្រពើ
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
"គ្រាន់ចិញ្ចៀនមួយវង់នេះជិតស្មើរនឹងតម្លៃខុនដូរដែរយើងកំពុងតែរស់នៅនេះបាត់ទៅហើយ!" Eunji អួតទៅកាន់មិត្តរបស់ខ្លួន ដោយធ្វើអោយមិត្តគេបើកភ្នែកធំសម្លឹងមើលមកដៃរបស់នាង
"Lee Hwan គេដៃទូលាយដល់ថ្នាក់ហ្នឹងផងហី?" Nabi សួរដោយសម្លេងមិនគួរអោយជឿ
"ត្រូវហើយ! ជីវីតយើងរាល់ថ្ងៃនេះមានក្តីសុខជាងកាលពីមុនទៅទៀត" Eunji ប្រាប់ដោយញាក់ចិញ្ចើម
"អញ្ចឹងហើយឯងមិនបាច់ភ័យទេ! Jungkook គេគ្មានអ្វីអស្ចារ្យសម្រាប់យើងទៀតទេ..."
