_DT RIVERHOUSE_
"យ៉ាងម៉េចហើយ? ដឹងហើយឬនៅថាក្មេងនោះជាអ្នកណា?" Nabi សួរឡើងក្នុងកំឡុងពេលដែលនាងជាមួយ Eunji ញ៊ាំ អាហារថ្ងៃត្រង់ជាមួយគ្នា តែលើកនេះមានទាំងមិត្តប្រុសរបស់ Nabi ម្នាក់ទៀតដែរគឺ Soohun
"រឿងក្មេងនោះយើងមិនចាប់អារម្មណ៍" Eunji ពោលឡើងទាំងញាក់ស្មារ ហើយដកសោរឡាន Porsche Cayenne Turbo GT របស់នាងដាក់នៅលើតុអាហារ ហើយរុញវាទៅអោយមិត្តរបស់នាងមើលដោយញញឹមចុងមាត់
"ព្រោះចុងក្រោយយើងនៅតែជាមនុស្សសំខាន់! យល់ទេ?"
"ហូយ៎! ហេតុតែគេណ៎!" Nabi ឃើញសោរឡានហើយក៏ឧទានឡើង
"គ្រាន់តែយើងហាមាត់ថាមិនសប្បាយចិត្តបន្តិច! មិត្តប្រុសរបស់យើងក៏ថ្នាក់ថ្នមយើងបែបនេះហើយ" Eunji និយាយដោយមានអំនួត
"អញ្ចឹងក្មេងដែរឯងនិយាយថាដើរកាន់ដៃគ្នាជាមួយ Jungkook នោះយើងមិនខ្វល់ទេ!"
"ខឹស..ខឹស.." Soohun ឈ្លក់ទឹកនៅពេលដែរឮឈ្មោះរបស់ Jungkook ធ្វើអោយគេនឹកឃើញដល់ Jimin
"បងមានរឿងអី?" Nabi យកក្រដាសជូនមាត់ប៉ុន្មានសន្លឹកហុចទៅអោយមិត្តប្រុសរបស់នាង
"បង..បងមិនអីទេ" Soohun តបវិញដោយញញឹមបន្តិច
"មិញបងផឹកទឹកលឿនពេក" Soohun ដោះសារហើយក៏ងាកទៅញញឹមដាក់ Eunji បន្តិចព្រោះក្រែងចិត្តជាមួយព្រឹត្តិការណ៍មុននេះ
"មិនអីទេៗ!" Eunji ឧទានឡើងដោយញញឹមបន្តិច
"និយាយអញ្ចឹងខ្ញុំមិនដឹងសោះថាអ្នកនាង Eunji ជាមិត្តស្រី អ្នកប្រុស Jungkook! ពិតជាសាកសមនឹងគ្នាមែន" Soohun និយាយបែបនេះចង់អោយប្រាកដចិត្តថា Jungkook ទាក់ទងជាមួយអ្នកណាអោយប្រាកដ
"អរ៎! Nabi មិនដែរប្រាប់លោកទេឬ?" Eunji ឧទានឡើងធ្វើជាសើចបន្តិច
"រឿងរបស់ឯងយើងយកទៅនិយាយជាមួយមិត្តប្រុសយើងធ្វើអី?" Nabi តបវិញដោយញាក់ស្មារ នាងគ្មានពេលទំនេររៀប រាប់ រឿង Eunji អោយមិត្តប្រុសនាងស្តាប់នោះទេ ទោះនាង មានអារម្មណ៍ច្រណែនជីវិតរបស់ Eunji នៅពេលខ្លះមែន តែនាងក៏មិនបានអាក្រក់ដល់និយាយក្រោយខ្នងមិត្តដែរ
"គ្រាន់តែណែនាំថាយើងទាក់ទង Jungkook យើងគិតថាមិនឃើញវាជាបញ្ហាអីផង" Eunji ឧទានឡើងដោយធ្វើជាគិតមិនយល់
