_សាលជប់លៀងកម្មវិធីដំណាច់ឆ្នាំរបស់ក្រសួងវិចិត្រសិល្បៈ_
ពិធីជប់លៀងដំណាច់ឆ្នាំដ៏ធំមិនមានអ្វីប្លែកក្រៅពីការតុបតែង ដ៏អស្ចារ្យនោះទេ ផ្ទាំងបដាដែលតុបតែងដោយមាសបានរំកិលទៅមកពីនៅលើសសរថ្មម៉ាបទៅតាមទិសនៃខ្យល់
វីយូឡុងបានបន្លឺសំឡេងស្រាលៗ យ៉ាងទន់ភ្លន់នៅក្នុង
បរិយាកាសនៃសាលកម្មវិធី
ហើយពួកឥស្សរជនរបស់ទីក្រុងបានមកចូលរួមបញ្ចូលគ្នានៅក្រោមចង្កៀងគ្រីស្តាល់ Taehyung និង Jisoo កំពុងតែឈរ និយាយគ្នាជាមួយអ្នកថែរក្សាវិចិត្រសាល ឬខាងគ្រប់គ្រងសិល្បៈរបស់ប្រទេស ព្រមទាំងម្ចាស់ផលិតកម្មប៉ុន្មានរូបទៀត ក្នុងនោះក៏មានផលិតកម្ម SH មកចូលរួមដោយខាងមិនបាន នោះដែរ ខណៈពេលដែល J-Hope និង Jimin កំពុងតែចែករំលែកការសើចស្រទន់អំពីអ្វីដែលឆ្កួតៗ ដែលពួកគេបានឃើញនៅតាមផ្លូវចូលសាលកម្មវិធី
Jimin មើលទៅពេញដោយភាពទាក់ទាញក្នុងឈុតរបស់គេ គ្រឿងអលង្ការដ៏ស្រទន់ភ្លឺនៅក្រោមពន្លឺភ្លើង និងឥរិយាបថរបស់គេដែលរួមបញ្ចូលគ្នាធ្វើអោយមិត្តរបស់គេសរសើរមិន ដាច់ពីមាត់ថា Jimin គិតត្រឹមត្រូវហើយដែរមកធ្វើជាតារាបែបនេះ
បន្ទាប់ពីញ៊ាំអាហារពេលល្ងាច Jimin បានងើបចេញពីតុដែរគេកំពុងតែអង្គុយរួមគ្នាជាមួយតារាក្នុង KTK ដើម្បីតម្រង់ទៅបន្ទប់ទឹក ដោយបានដើរចេញឆ្ងាយពីហ្វូងមនុស្សដែលមាន សភាពអូអរហើយចុះតាមច្រកផ្លូវដ៏ស្ងប់ស្ងាត់ដែលតុបតែងទៅដោយភ្លើងព៌ណស្រទន់ និងផ្កាស្រស់នៅតាមច្រកដើរ
Jimin ដើរបានពាក់កណ្តាលផ្លូវក៏បញ្ឈប់ដំណើរបន្តិច នៅពេលដែលសំឡេងមនុស្សម្នាក់ដែលគេធ្លាប់ស្គាល់បន្លឺ ដោយធ្វើអោយអារម្មណ៍ស្រស់ស្រាយរបស់គេមុននេះប្រែមកជាធុញទ្រាំ
"អេ៎...ឈប់សិន Jimin" សំឡេងផ្អែមរបស់ Nabi បន្លឺចេញមក ព្រមទាំងស្នាមញញឹមបែបចំអកទៅកាន់មនុស្សដែរនាងបានហៅមុននេះ
នៅក្បែរនោះក៏ឃើញថាជា Eunji កំពុងតែឈរផ្អែកទៅជញ្ជាំងដោយដៃរបស់នាងកំពុងតែអោបចូលគ្នា ភ្នែកសម្លឹងមើលមក Jimin
