🔮 លិខិតអញ្ជើញពីរសន្លឹក 🔮

376 64 20
                                        

_ភូមិគ្រឹះលោក Hajoon_

Namjoon កំពុងតែអង្គុយនិយាយគ្នាលេងនៅសួនច្បារខាង ក្រោយផ្ទះជាមួយ Taehyung បន្ទាប់ពីថ្ងៃទៅមើលកុនជាមួយគ្នាលើកមុនហើយនោះ ពួកគេឧស្សាហ៍ចេញទៅក្រៅជាមួយគ្នាជាញឹកញាប់ ហើយពួកគេក៏ស្និតស្នាលជាមួយគ្នាច្រើនជាងពីមុន

"បងធំកាលណាទើបបងសុំបង Jin ធ្វើសង្សារ?" Taehyung សួរឡើង ទាំងដែរ Namjoon ទើបតែស្និតស្នាលជាមួយ Jin ទើបតែកន្លះខែ

"ហើយឯងបង្ខំទៅណា? បងចង់យល់ចិត្តគេជាងនេះសិន"

"បងចង់នៅយូរប៉ុណ្ណាទៀត?" Taehyung សួរឡើងជ្រួញចិញ្ចើម បើគេវិញសង្ស័យតែបានបន្តើរគ្នាបាត់ហើយ

"ចាំចប់កម្មវិធីនៅផលិតកម្មឯងហើយល្អទេ?" Namjoon ក៏នឹកឃើញ ហើយនិយាយសុំយោបលពីប្អូនរបស់គេ

"ល្អ! ល្អតើ៎! លឿនជាងនេះកីកាន់តែល្អ"

"តែឯងមិនទាន់អោយសំបុត្រអញ្ជើញមកបងនិង Jungkook ទេ! ឬក៏ឯងបានផ្ញើរមក KTK Group មិនទាន់មានបុគ្គលោកណាយកអោយពួកបង?"

"អរ៎! សំបុត្រអញ្ជើញរបស់បងជាមួយនិង Jungkook មិនបាច់យកទេ...មានប៉ាម៉ាក់ទៅជាមួយបងហើយខ្លាចអ្នកណាមិនអោយចូលទៀត? បងនៅចង់យកសំបុត្រអញ្ជើញធ្វើអីទៀត?" Taehyung ក៏ធ្វើជាសួរទៅបងប្រុសរបស់គេ ណាព្រោះគេចង់ទុកសំបុត្រអញ្ជើញពីរសន្លឹកដែរនៅសល់នោះអោយ Jhope

"អឺរ៎! មែនហើយ...តែឆ្នាំដូចជាឯងអោយពួកធម្មតាតាស៎!" Namjoon និយាយទៅកាន់ប្អូនគេទៅតាមអ្វីដែរគេបានចាំ

"ឆ្នាំនេះខុសពីឆ្នាំមុនណាបងធំ! រឿងឆ្នាំមុនកន្លងផុតហើយ កុំទៅគិតទៀត" Taehyung រកលេសនិយាយជាមួយបងប្រុសខ្លួនដោយញញឹម មុននឹងរកប្រធានផ្សេងមកនិយាយ
"ចុះយ៉ាងម៉េចហើយបងបានបបួលបង Jin ហើយឬនៅ?"

"ហឹម! រឿងនេះបងកំពុងតែភ័យ" Namjoon តបដោយក្តីបារម្ភនៅក្នុងចិត្ត

"ភ័យអីបង?"

"បងខ្លាច Jin គេបដិសេធមិនព្រមទៅជាមួយបង!" Namjoon និយាយហើយក៏មិនសប្បាយចិត្ត គេគិតបែបនេះ មករហូត ខ្លាច Jin មិនព្រមទទួលយកគេ

"មិនអីទេ! បងជឿខ្ញុំទៅគាត់មិនបដិសេធទេ" Taehyung អង្អែលស្មាររបស់បងគេហើយក៏ញញឹមលើកទឹកចិត្ត

Falling Into USWhere stories live. Discover now