🔮 អារម្មណ៍ញាប់ញ័រ 🔮

352 60 63
                                        

_KTK Group_

នៅក្នុងបន្ទប់ធ្វើការមានសភាពស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ ទូរសៀវភៅរៀបចំបានភ្លឹងល្អ Namjoon កំពុងតែ ត្រួតពិនិត្យមើកឯកសាររបស់គេ ចំណេកឯ Jin បានបើកទ្វារចូលមកដោយនៅក្នុងដៃ កំពុងតែកាន់កាហ្វេទឹកដោះគោទឹកកកចំនួនពីរកែវ

"កាហ្វេផ្ញើរមកអោយមនុស្សដែររវល់ជាងគេក្នុងទីក្រុងនេះ" Jin និយាយបែបលេងសើច ហើយដាក់កាហ្វេនៅតុ Namjoon តែឆ្ងាយពីដៃគេបន្តិចព្រោះតែខ្លាចប៉ះត្រូវប្រលាក់ឯកសារ

"ឌឺបងមែនទេ?" Namjoon សួរដោយញញឹមសម្លឹងមើលមុខរបស់ Jin ហើយងាកទៅមើលឯកសារគេវិញ

"មិនបានឌឺទេ! ខ្ញុំគ្រាន់តែនិយាយការពិត...ដល់ម៉ោងញ៊ាំអាហារថ្ងៃត្រង់ហើយល្មមងើបទៅញ៊ាំហើយ" Jin តបវិញសម្លេងមិនពេញចិត្តដែរ Namjoon ទម្លាប់ធ្វើការមិននឹក ឃើញបាយទឹកបែបនេះ

"នៅហៅខ្លួនឯងថាខ្ញុំដល់ពេលណាទៀត?" Namjoon ងាកមើលមុខរបស់ Jin ដែរធ្វើអោយ Jin ធ្វើមុខមិនដឹងអី តាមពិតទៅគេបន្លប់ការអៀនរបស់គេតែប៉ុណ្ណោះ
"ចង់ឮ Jin ហៅខ្លួនឯងថាអូន" Namjoon និយាយដោយ សម្លេងស្នើរសុំដោយស្រទន់ តាមពិតទៅគេស្ទាយនេះ តាម Taehyung បង្រៀនគេ

"...." Jin នៅស្ងៀមមិនកម្រើកហើយក៏ប្តូរប្រធានបទ
"បងទុកឯកសារមួយឡែកសិនទៅ! ដល់ម៉ោងញ៊ាំអាហារថ្ងៃត្រង់ហើយ" Jin ឧទានចេញទៅធ្វើអោយ Namjoon អស់សំណើច

"អូខេៗ!" Namjoon ងក់ក្បាលយល់ព្រម ដោយមិនបង្ខំអោយ ម្ខាងទៀតធ្វើតាមគេ អោយ Jin រៀនធ្វើចិត្តចុះ
"តែបងកំពុងតែគិតថា...អាទិត្យក្រោយ!" Namjoon បញ្ឈប់បន្តិច ហើយងាកទៅមើលមុខ Jin ម្ដងទៀត
"បើសិនជាអូនទំនេរ...តើបងអាចហៅអូនទៅជួបប៉ាម៉ាក់ នៅផ្ទះបងបានទេ?"

"ហឹម?" Jin បន្លឺសម្លេងឡើងដោយភ្ញាក់ផ្អើល ជាមួយនឹងបើកភ្នែកធំៗ
"បងចង់ទៅណែនាំទំនាក់ទំនងពួកយើងមែនទេ?"

"ថាបែបនេះក៏បាន! តែវាគ្រាន់ជាអាហារពេលល្ងាចធម្មតា មួយពេល...គ្មានអ្វីធំដុំទេ!" Namjoon តបទៅវិញ ដើម្បីកុំអោយមិត្តប្រុសរបស់គេមានអារម្មណ៍ក្រែងចិត្ត ឬក៏ឆ្គង

"ខ្ញុំគិតមើលសិនបានទេ?" Jin ធ្វើមុខស្នើរសុំ បន់ស្រន់កុំអោយ Namjoon បដិសេធ

Falling Into USDove le storie prendono vita. Scoprilo ora