🔮 ជួបជាមួយអនាគតប្អូនថ្លៃ 🔮

288 54 46
                                        

_The Cozy Coner_

ពន្លឺព្រះអាទិត្យនៅពេលថ្ងៃត្រង់ចាំងចូលមកខាងក្នុងតាមបង្អួច កញ្ចក់ ហើយ Nabi កំពុងតែអង្គុយនៅទីតាំងបង្អួច នោះកាន់ទុយោរកូរចុះឡើងនៅក្នយងកែវកាហ្វេទឹកកករបស់នាង ទល់មុខគ្នាជាមួយនឹង Eunji ដែលកំពុងតែអង្គុយកាន់ទូរសព្ទ័ អូសចុះឡើងដោយស្នាមញញឹម

"នៅ SH បរិយាកាសការងារយ៉ាងម៉េចដែរ?" Nabi សួរទៅកាន់មិត្តរបស់នាង

"កាលវិភាគនៅទីនោះមិនសូវទំនេរប៉ុន្មានទេ! អាទិត្យក្រោយ ខាងផលិតអោយយើងទៅចូលរួមវគនគបណ្តុះបណ្តោលឆ្គួតៗ ស្អីក៏មិនដឹង" Eunji តបវិញហើយទម្លាក់ទូរសព្ទ័ចុះទៅលើតុ ហើយទាញកាហ្វេនាងមកក្រេប
"យើងមានដំណឹងល្អប្រាប់ឯង" Eunji ឧទានដោយញញឹម ញាក់ចិញ្ចើម

"រឿងអីទៀតហើយ? ទៅទាក់បានសេដ្ឋីណាទៀតហើយ?" Nabi សួរដោយចាប់អារម្មណ៍
"តែយើងក៏មានរឿងយកមកប្រាប់ឯងដែរនាង Eunji"

"រឿងអី?" Eunji លើកចិញ្ចើមសួរបន្តិច
"និយាយរឿងឯងមុនមក"

"ព្រឹកមិញ Jimin ទទួលបានបាច់ផ្កាយ៉ាងធំពី Jungkook!" Nabi ចាប់ផ្តើមនិយាយប្រាប់មិត្តនាង
"យើងសួរពីនាក់ធ្វើសក់អោយគេច្បាស់ណាស់ថាលើបាច់ផ្កាមានកាតតូចមួយ គេមិនដឹងថាសរសេរអ្វីខ្លះទេ ដឹងតែចុងក្រោយ មានអក្សរ JK"

"គ្រាន់តែបាច់ផ្កាថោកៗ មិនមែនជារបស់មានតម្លៃអីផង" Eunji ម៉ួម៉ៅតែក៏និយាយធ្វើដូចជាមោនចាប់អារម្មណ៍

"យើងដឹងហើយថាវាមិនមែនអស់ដល់រាប់ម៉ឺនទេ! តែយើងចង់និយាយថាកាលនៅជាមួយឯងគេមិនដែលបញ្ចេញឥរិយាបទបែបនេះ! ពួកឯងជួបគ្នាតែពីរៗ នាក់ នាំចូលកម្មវិធី ក៏មិនដែរណែនាំអ្វីច្រើន! តែសម្រាប់ Jimin គេបង្ហាញណានាងឆ្គួត" Nabi បញ្ជាក់ប្រាប់ដោយហួសចិត្ត គ្រាន់តែ
ប៉ុណ្ណឹងក៏មិនយល់ដែរ

"គ្មានអ្វីអស្ចារ្យទេ! សូម្បីតែបែកគ្នាក៏យើងទទួលបានខុនដូរមួយជិតមួយលានដុល្លារដែរ ត្រឹមបាច់ផ្កាថោកៗ យើងមិនឈឺចាប់ទេ" Eunji តបវិញដោយមាត់ខុសពីចិត្ត
"ក្តីសុខដែរគេទទួលបានមិននឹងស្មើរចុងក្រចកយើងទេនាង
ឆ្គួត"

"អោយតែច្បាស់! ចុះអីឡូវនៅមានក្តីសុខចាយលុយមិនចេះអស់ទៀតទេ? ត្រីធំរួចពីសំណញ់បាត់ទៅហើយ" Nabi និយាយដោយសើចចំអកអោយមិត្តនាងបន្តិច

Falling Into USWhere stories live. Discover now