🔮 សុំទោសដែរអោយអ្នករងចាំយូរ 🔮

339 57 40
                                        

_The Orchid Resident_

បន្ទាប់ពីដើរមើលជុំផ្ទៃបន្ទប់ Penthouse ទាំងមូលហើយ Jungkook និង Jimin បានមកអង្គុយនៅបរិវេនដែរកន្លែង សម្រាប់ទទួលភ្ញៀវ

"គ្រប់យ៉ាងក្នុងនេះ...បើកន្លែងណា Jimin មិនពេញចិត្តអាច ផ្លាស់ប្តូរបាន! ព្រោះគ្រឿងសង្ហារឹមទាំងនេះគេដាក់មកស្រាប់ នោះទេ! មិនមែនខ្ញុំជាអ្នករៀបចំនោះទេ" Jungkook និយាយប្រាប់

"ខ្ញុំគិតថាមិនចាំបាច់ផ្លាស់ប្តូរទេ! គ្រាន់តែទិញរបស់របរបន្តិច បន្តួចបន្ថែមបានហើយ" Jimin តបវិញដោយញញឹម

"មិនអីទេ! ចង់បានអ្វីប្រាប់ខ្ញុំមក...ខ្ញុំនឹងអោយគេរៀបចំសម្រាប់ Jimin"

"អត់ទេ! កុំទិញអ្វីអោយខ្ញុំទៀត Jungkook! លើកក្រោយខ្ញុំ ឈប់ទទួលហើយ" Jimin បដិសេធជាមុន

"កុំធ្វើបែបនេះអី! ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានបំពេញចន្លោះខ្វះខ្វាតរបស់ Jimin" Jungkook ប្រាប់ដោយស្មោះត្រង់ចេញពីចិត្ត
"កុំបដិសេធនឹងបំណងល្អរបស់ខ្ញុំអី Jimin"

"....." Jimin នៅស្ងៀមដោយកំពុងតែគិត
"តើ Jungkook នឹងយកចិត្តដាក់ជាមួយខ្ញុំបែបនេះរហូតទេ?" Jimin លើកចិញ្ចើមសួរដោយច្បាស់លាស់

"ខ្ញុំនឹងធ្វើបែបនេះរហូតតទៅ...ដរាបណា Jimin មិនក្បត់ខ្ញុំ" Jungkook ឆ្លើយតបដោយច្បាស់លាស់ដូចគ្នា

Jimin បង្ហាញស្នាមញញឹមសន្សឹមៗ អារម្មណ៍កំពុងតែរំជើប
រំជួលជាខ្លាំង ព្រមជាមួយអារម្មណ៍មានក្តីសុខឥតឧបមាដែរ Jungkook បានផ្តល់គេនៅពេលនេះ ព្រមទាំងរយៈពេលកន្លងមកនេះ គេទម្លាក់ភ្នែកសម្លឹងមើលទៅដៃរបស់គេមុននឹងនិយាយចេញទៅ

"តើ Jungkook ដឹងទេថាតើមានមនុស្សប៉ុន្មាននាក់ដែរនិយាយបែបនេះហើយ ពួកគេនឹងមិនប្រែប្រួលនោះ?"

"អ្នកផ្សេងខ្ញុំមិនដឹងទេ! តែចំពោះខ្ញុំ Jimin អាចរងចាំមើលបន្តទៀតបាន...ខ្ញុំមិនបង្ខំនោះទេ"

"ខ្ញុំតែងតែគិតថា Jungkook ប្រាកដជាចាកចេញនៅពេលដែលពេលវេលារងចាំកាន់តែយូរ...ខ្ញុំគិតថា Jungkook នឹង
ធុញទ្រាន់នៅពេលដែលរងចាំចម្លើយរបស់ខ្ញុំ ហើយថែមទាំងធ្លាប់គិតទៀតថាថ្ងៃណាមួយខ្ញុំនឹងមិនទទួលបានការយកចិត្តរបស់ Jungkook ទៀតនោះទេ ព្រោះតែ Jungkook នឹងបោះបង់ការរងចាំមួយនេះ"

Falling Into USWhere stories live. Discover now