_KTK Entertainment_
(បន្ទប់លោកនាយក)
បរិយាកាសដ៏ដែនអួរអាប់សាយភាយនៅពេញផ្ទៃបន្ទប់ធ្វើការ នារីរូបស្រស់ដែរមានឈ្មោះថា Rya បានពាក់សម្លៀកបំពាក់ យ៉ាងស្រស់ទាក់ទាញ ព្រមទាំងបានបង្ហាញស្នាមញញឹមហាក់ ដូចជានាងជាម្ចាស់នៃបន្ទប់មួយនេះ កំពុងតែអង្គុយនៅលើគែមតុរបស់ Taehyung តែម្តង
Taehyung ឈរនៅក្បែរនោះដោយធុញធប់រងចាំជំនួយការរបស់គេចូលមក ភ្លាមៗ នោះស្រាប់ទ្វារបានបើកឡើង ដោយគ្នាសម្លេងគោះអោយដំណឹងជាមុន រួចហើយក៏ឃើញថា Jhope កំពុងតែដើរចូលមកដោយមាន Tablet នៅក្នុងដៃ
"អរុណសួស្តី—." Jhope ឧទានឡើងហើយធ្វើជាបញ្ឈប់ជំហ៊ានបន្តិច មុននឹងងាកមើលមុខរបស់ Rya ដែរអង្គុយនៅ លើតុសម្លឹងមើលមកគេដូចគ្នា
"អូរ៎! មេនាំរឿងមកទៀតហើយឬ?"
"...." Rya គ្រវីក្បាលបដិសេដនិងសំនួររបស់ Jhope មុន នេះ ហើយផ្តល់ទៅវិញជាស្នាមញញឹមដែរផ្អែមល្ហែម
"ខ្ញុំគ្រាន់តែមកប្រាប់រឿងសំខាន់បំផុតក្នុងជីវិតរបស់ Taehyung តែប៉ុណ្ណោះ"
"...." Taehyung ងាកទៅមើលមុខរបស់ Jhope ដោយជ្រួញចិញ្ចើមគ្រវីក្បាល ជាសញ្ញាអោយឆាប់ដេញនាងចេញពីទីនេះទៅ
"ខ្ញុំមានផ្ទៃពោះហើយ! ជាកូនរបស់គេ" RyA និយាយដោយបង្ហាញស្នាមញញឹមកាន់តែធំជាងមុនទៅទៀត
ទាំង Taehyung ព្រមទាំង Jhope គាំងនៅពេលដែលឮប្រយោគដែរនាងនិយាយចេញមកមុននេះ Taehyung រៀប នឹងតវ៉ាទៅហើយ ស្រាប់តែ Jhope គេនិយាយចេញទៅបានមុន ធ្វើអោយ Taehyung គេត្រូវលេបសម្តីហើយរងចាំស្តាប់ ជំនួយការរបស់គេ
"អូរ៎! វាជារឿងភាគដ្រាម៉ាសម្រាប់ថ្ងៃព្រហស្បតិ៍នេះមែនទេ?" Jhope ឧទានឡើងដោយធ្វើជាអស់សំណើច
"វាមិនពិតទេ!" Taehyung បដិសេធ ដាច់ខាតព្រោះគេមិនបានជួបនាងជិត 3 ខែហើយរឿងអីនាងកំពុងតែពពោះអោយកូនរបស់គេនោះ ទោះជាគេព្រានមែនតែ គេមិនធ្វើអោយ
ផ្លាត់ស្នៀតមានកូននោះទេ
"ហឹម? បងប្រាកដទេ? បងនៅចង់រកលេសមិនទទួលស្គាល់ទៀតមែនទេ? បន្ទាប់ពីរឿងគ្រប់យ៉ាងដែរយើងធ្វើ?" RyA សួរឡើងដោយញញឹមចុងមាត់
