🔮 គម្រោងមើលកុនល្ងាចឡើង 🔮

429 64 30
                                        

_KTK Group_

ការប្រជុំទៅតាមផ្នែកនីមួយៗ ក៏ត្រូវបានបញ្ចើទៅដោយគ្មានបញ្ហាអ្វីស្មុគស្មាញ ដែលប៉ះពាល់ពីការផ្លាស់ប្តូររចនាសម្ព័ន្ធថ្មី គ្រាន់តែមានការងារខ្លះនៅខ្វះចន្លោះបន្តិចបន្តួច តែក៏ជាជាបញ្ហាតូចតាចប៉ុណ្ណោះ

Namjoon ក៏បានត្រឡប់មកបន្ទប់ធ្វើការរបស់គេវិញ រួចយក ទូរសព្ទ័ខលទៅរកប្អូនប្រុសរបស់គេ ដែលបាត់មួយល្ងាចសូម្បីតែប្រជុំក៏មិនចូល ខលចូលហើយតែ Jungkook មិនលើកទូរសព្ទ័

ឃើញបែបនេះ Namjoon ក៏មិនបានតាំងគិតថានឹងខលទៅម្ដងទៀត ព្រោះដឹងថាបើខលទៅម្ដងទៀតក៏ប្អូនគេនៅតែមិនលើលដដែល

ប៉ុន្តែ Namjoon ក៏ងឿងឆ្ងល់ខ្លះដែរថាប្អូនប្រុសរបស់គេមានការងារអីសំខាន់ជាងប្រជុំទៀតនោះ ខំគិតប៉ុន្មាននាទីដែរក្រែងល៎នឹកឃើញថាប្អូនគេមានណាត់ជាមួយភ្ញៀវវីអាយភី ឬយ៉ាងម៉េចតែគេក៏នឹកមិនឃើញ បន្ទាប់មកក៏ខ្ចិលគិតទៀត ងាកមកចាប់អារម្មណ៍ជាមួយនឹងការងារនៅលើតុរបស់គេវិញ

បន្ទាប់ពីចំណាយប្រហែលជិតកន្លះម៉ោង ផ្តោតទៅលើឯកសារ ប្អូនប្រុសរបស់គេក៏បានខលមករកគេវិញ

_On Phone_

"អាឡូ! Jungkook ឯងនៅឯណា?"

"ខ្ញុំនៅក្រៅជាមួយប្អូនស្រី"

"ហាស៎? ឯងទៅធ្វើអីជាមួយ Jisoo?" Namjoon លើកចិញ្ចើមសួរដោយចង់ដឹង ទោះប្អូនរបស់គេមិនអាចឃើញទឹកមុខរបស់គេតាមទូរសព្ទ័ក៏ដោយ

"គេបបួលខ្ញុំមកកំដរគេអផុ្សក"

"អញ្ចឹងឯងក៏សុខចិត្តទុកការប្រជុំចោលអញ្ចឹងមែនទេ?"

"ខ្ញុំអោយ Areum ចូលទៅ—" Jungkook និយាយមិនទាន់ចប់ស្រួលបួលផង Jisoo ក៏ដណ្តើមទូរសព្ទ័ទៅនិយាយ
"អាឡូបងធំ! គឺខ្ញុំ Jisoo ណា"

"ជើងល្អណាស់ឯង! បងឮសម្លេងក៏ស្គាល់ហើយ... មិនបាច់ណែនាំឈ្មោះទេ"

"ហូយ! បងធំកុំថាអោយបង Jungkook អីណា"

"អញ្ចឹងអោយបងថាអោយឯងវិញមែនទេ?" Namjoon សួរដោយសម្លេងញ៉ោះប្អូនស្រី

"អត់ទេ! បងថាអោយខ្ញុំមិនបាននោះទេ"

"ហេតុអីក៏បងថាអោយឯងមិនបាន? នេះបងមិនមែនជា Jungkook ទេ"

Falling Into USDonde viven las historias. Descúbrelo ahora