🔮 តើបងប្រុសមានរឿងអ្វី? 🔮

483 59 5
                                        

_MY Clinic_

ថ្ងៃនេះនៅក្នុងគ្លីនិកមិនសូវជាមានភ្ញៀវច្រើនប៉ុន្មាននោះទេ ទើប Suga មានពេលទំនេរអង្គុយនិយាយគ្នាលេងជាមួយ Jimin និង Jin កំពុងតែអង្គុយនិយាយគ្នាលេងសុខៗ ក៏មានបុរសរាងខ្ពស់មាឌរាងស្ដើង ព៌ណវ៉ែនតាខ្មៅព្រមទាំងមួកខ្មៅបិទជិតដើរចូលមកក្នុងគ្លីនិក

ឃើញបែបនេះ Jimin ក៏រត់ទៅចុចលេខរៀងអោយគេតាមទម្លាប់ ដែលគេធ្វើទៅកាន់ភ្ញៀវគ្រប់គ្នា ចុចលេខរៀងហើយក៏ហុចទៅអោយបុរសម្នាក់នោះ

"ខ្ញុំចង់ជួប Kim Seokjin" បុរសនោះនិយាយទៅកាន់ Jimin បន្ទាប់ពីទទួលលេខរៀងពី Jimin

"លោករកគាត់មានការអ្វីដែរ?" Jimin សួរវិញដោយងឿងឆ្ងល់

"គ្រាន់តែប្រាប់គេទៅថាមានមនុស្សឈ្មោះ Joo EunSang មករក" បុរសម្នាក់នោះតបហើយក៏ដើរទៅអង្គុយនៅកន្លែងរងចាំ ចំណែកឯ Jimin ក៏បានទៅហៅបងប្រុសរបស់គេមកជួបភ្ញៀវដែរសុំជួបមុននេះ

"បងប្រុសមានភ្ញៀវឈ្មោះ Joo EunSang មកសុំជួបបង" បន្ទាប់ពីបានឮសម្តីរបស់ Jimin ហើយនោះ Jin ក៏ទម្លាក់ស្នាមញញឹមចុះ ព្រមទាំងប្តូរទឹកមុខប្រែទៅជាភិតភ័យ  ដោយធ្វើអោយ Jimin រួមទាំង Suga ដែរនៅអង្គុយក្បែរនោះ ជ្រួញចិញ្ចើមឆ្ងល់ពីអាការៈរបស់ Jin
"បងកើតអីមែនទេ??"

"អត់...អត់ទេ!" Jin គ្រវីក្បាលឆ្លើយតបទាំងទឹកមុខភ័យមិនទាន់បាត់
"គេមានប្រាប់ថាមករកបងដើម្បីអ្វីទេ?"

"គាត់គ្រាន់តែប្រាប់ថាចង់ជួបបង" Jimin តបទៅវិញមុននឹង សួរទៅកាន់បងរបស់គេទាំងបារម្ភ
"បងកើតអីមែនទេ? មើលមុខបងដូចជាមិនស្រួលសោះ"

"អីឡូវគេនៅឯណា?" Jin មិនឆ្លើយនឹងសំនួរប្អូនប្រុសគេហើយ ក៏សួរទៅវិញ

"គាត់ចាំបងនៅខាងមុខ" Jimin និយាយព្រមទាំងចង្អុលទៅ
បុរសម្នាក់នោះ បងប្រុសគេឃើញហើយក៏ដកដង្ហើមធំមុននឹង ដើរចេញទៅ

"បងគិតថាបងប្រុសដូចជាមានអាការៈប្លែកៗ ទេ?" Jimin ងាកទៅសួរ Suga ដែលនៅក្បែរនោះ

"អឹម!"

"គេជាអ្នកណាណ៎?" Jimin ជ្រិមភ្នែកគិតហើយសួរខ្លួនឯងតិចៗ ដោយសម្លឹងមើលទៅបងប្រុសរបស់គេដែរកំពុងតែដើរទៅរកបុរសម្នាក់នោះ

Falling Into USWhere stories live. Discover now