🔮 សំបុត្រពី Eunsang 🔮

377 54 18
                                        

_Nabi's Apartment_

បន្ទាប់ពីបានញ៊ាំអាហារពេលយប់ជាមួយគ្នាហើយ Soohun ក៏បានជូន Nabi មកដល់ Apartment របស់នាងដោយសារតែនាងបានទុកឡាននាងនៅក្រុមហ៊ុន ហើយជិះចេញទៅញ៊ាំអីជាមួយ Soohun ដោយអោយគេជាអ្នកបើកជូនទៅ

"Soohun មិនជូនខ្ញុំចូលទៅដល់ក្នុងសិនទេឬ?" Nabi សួរព្រមទាំងញញឹម លាក់កំនួច នៅខាងមុខបន្ទប់ Apartment របស់នាង

"ខ្ញុំគិតថាអត់ទេយប់ជ្រៅហើយ! អ្នកនាងសម្រាកចុះ"

"......" Nabi ឮហើយនាងក៏ដើរមកចាប់ដៃរបស់ Soohun
"ជិះទៅវិញស្រួលបួលណាថ្ងៃស្អែកជួបគ្នានៅកន្លែងថត" មិនត្រឹមតែចាប់ដៃ Nabi ក៏បានងើយទៅថើបថ្ពាល់របស់ Soohun ដោយ ធ្វើអោយគេភាំងបន្តិច មុននឹងត្រឡប់មក
ប្រតិកម្មធម្មតាវិញ

"អ្នកនាង Nabi ស្រវឹងហើយ" Soohun និយាយដោយញញឹមបន្តិច កុំអោយបរិយាសកាសវាឆ្គងពេក

"អត់ទេ! ខ្ញុំមិនបានស្រវឹងទេ!" Nabi និយាយព្រមទាំងកាន់ដៃរបស់ Soohun កាន់តែណែន ហើយក៏លើកវាយកមកដាក់ នៅលើដើមទ្រូងខាងឆ្វេងរបស់នាង
"ខ្ញុំពេញចិត្ត Soohun តាំងពីពេលជួបដំបូងមកម្ល៉េះ"

"អ្នកនាង—" រកតែ Soohun និយាយតបអ្វីមិនទាន់ Nabi ក៏ សម្រេចចិត្តចាត់ការមុនតែម្ដង នាងក៏បានងើយទៅថើបមាត់របស់ Soohun ដោយមិនបានអោយម្ខាងទៀតត្រៀមខ្លួនមុន ឃើញបែបនេះ Soohun គេក៏បានថើបតបទៅវិញយ៉ាង រោលរាលមិនអោយចាញ់ Nabi នោះទេ

ហើយយប់នេះគេក៏ដឹងថាគេមិនបានត្រឡប់ទៅផ្ទះវិញដែរ គេគ្មានគម្រោង ឬក៏ចង់ចាប់ Nabi តាំងពីដើមមកទេ គ្រាន់តែឃើញ Nabi អោយដៃគេបែបនេះ គំនិតចង់ល្បីកាន់ខ្លាំងនៅក្នុងចិត្តគេក៏កើតមានភ្លាមៗ ព្រោះបើគេជាតារាជួរមុខ ហើយ Nabi ក៏ជាតារាជួរមុខ ហើយណាមួយពួកគេទាំងពីរជ្រកក្រោមផលិតកម្ម KTK ទៀតនោះ ប្រាកដជាគ្មានព័ត៌មានណាលុបព័ត៌មានរបស់គេបាននោះទេ ចំនួនអ្នកតាមដានច្រើន តម្លៃខ្លួនរបស់គេក៏កើនឡើងខ្លាំងទៅតាមនឹងដែរ

✰✰✰✰✰

មួយអាទិត្យបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយថ្ងៃនេះវិលមក ដល់ថ្ងៃចុងសប្តាហ៍ម្ដងទៀតហើយ Jimin និង Jin រៀបចំបន្ទប់គេងរបស់ពួកគេ ហើយ Jimin ក៏មិនទាន់បោះបង់នៅការដែរតាមសួរនាំពីបញ្ហារបស់បងប្រុសគេដែរ គេត្រូវតែសួរនាំអោយដឹងរឿងទោះយូរក្តីឆាប់ក្តី

Falling Into USWhere stories live. Discover now