🔮 នៅក្នុងកម្មវិធី វគ្គ 2🔮

275 47 36
                                        

_KTK Fashion Show_

នៅពេលការដើរម៉ូដចាប់ផ្តើមប្រារព្ធឡើង ភ្ញៀវកិត្តិយសក៏ចូលអង្គុយតាមកន្លែងរាងៗ ខ្លួន ហើយក្រុមគ្រួសាររបស់លោក Hajoon ក៏បានអង្គុយក្បែរគ្នា រួមទាំងមាន Jin ម្នាក់ ដែរ ចំណែកឯ Jimin វិញគេទៅអង្គុយជាមួយ Jackson និង Jhope ដោយសាតែមានបញ្ជាពី Taehyung នោះ Jhope ក៏មិនបាច់នៅឈរមើលការខុសត្រូវ ហើយអាចមកអង្គុយលេងជាមួយមិត្តរបស់គេបាន ដោយធ្វើអោយ Jhope សប្បាយចិត្តប្រធានគេចិត្តល្អបែបនេះ

"Jimin! ឯងឧស្សាហ៍ស្លៀកពាក់បែបនេះហើយឮទេ?" កំពុងតែអង្គុយមើលគេដើរម៉ូដ Jhope ក៏និយាយឡើង
"យើងចូលចិត្តឯងស្លៀកពាក់បែបនេះ"

"យើងឃើញលោកនាយករបស់ Jhope សម្លឹងឯងមិនដាក់ភ្នែកសោះ" Jackson ក៏និយាយតាមអ្វីដែរគេមើលឃើញ ព្រមញញឹមចំអន់មិត្តរបស់គេ

"ឯងកុំទៅចាញ់បោកគេនោះ! មើលៗ បែបនេះ បាននឹងដៃ ហើយគប់ឯងចោលគ្មានស្រណោះទេ មើលតែស្រីៗ ដែរគេធ្លាប់បន្តើរទៅ យើងដេញចង់ឆ្គួតហើយ" Jhope ហាមប្រាម មិត្តរបស់គេជាមុន

"យើងមិនបានទៅមានអារម្មណ៍អីជាមួយបង Taehyung ឯណា" Jimin ក៏តប ទៅវិញមិនអោយមិត្តរបស់គេយល់ច្រលំ
"គាត់លេងសើចធម្មតាទេ!"

"ធម្មតាអីសាកតែហុចដៃអោយមើលភ្ញាក់ឡើងដល់លើគ្រែ
អីឡូវហើយ" Jhope ក៏ថាវិញ ដោយធ្វើអោយ Jackson និង Jimin អង្គុយសើចហួសចិត្តនឹងសម្តីមិត្តរបស់គេ

"មើលទៅឯងស្គាល់នាយកឯងច្បាស់ណាស់" Jackson ក៏និយាយទាំងនៅសើចនៅឡើយ
"ចាំយើងទៅប្រាប់គេអោយមកញ៉ែឯងតែម្ដងទៅ មិនងាយរកបានមនុស្សយល់ចិត្តបែបនេះទេ"

"អាឆ្គួត!" Jhope ក៏ជេរមិត្តគេហើយថែមមួយដៃទៀត

✰✰✰✰✰

កម្មធិវីក៏បានឈានមកដល់ទីបញ្ចប់ Taehyung ក៏បានឡើងទៅលើឆាកដើម្បីថ្លែងអំណរគុណភ្ញៀវដែលបានមកចូលរួមនៅក្នុងថ្ងៃនេះ លោក Hajoon និងអ្នកស្រី Botam ត្រឡប់ទៅវិញតាំងពីកម្មវិធីចាប់ផ្តើមបានពាក់កណ្តាលឯណោះ ដោយទុកអោយកូនៗ គាត់ជាអ្នកចាត់ចែងបន្ត

"Jungkook! អូនសុំទៅបន្ទប់ទឹកបន្តិចណា" Eunji និយាយដោយញញឹមទន់ភ្លន់ទៅកាន់មិត្តប្រុសរបស់នាង

Falling Into USWhere stories live. Discover now