🔮 បាច់ផ្កាកុលាបក្រហមពី "𝒥𝒦"🔮

333 65 49
                                        

_ភូមិគ្រឹះលោក Hajoon_

បន្ទាប់ពីថ្ងៃសម្រាកឆ្លងឆ្នាំបានកន្លងផុតទៅ កូនៗ របស់លោក Hajoon ទាំងអស់ចូលដល់ពេលមមាញឹកទៀតហើយ Namjoon ប្រញាប់ប្រញាល់ចេញទៅធ្វើការតាំងពីព្រឹក ព្រោះគេត្រូវទៅទទួល Jin មុននឹងឆ្ពោះទៅក្រុមហ៊ុន

ចំណែកឯ Jungkook វិញកំពុងតែដើរចុះពីលើកាំជណ្តើរជាន់ទីមួយ ស្របពេលគ្នាជាមួយនឹងបងប្រុសទីពីររបស់គេ

"ឯងមើលទៅស្ងប់ស្ងាត់ល្អណាស់! ឯងប្រាកដជាមិនទាន់ដឹងរឿងនោះទេ" Taehyung ឧទានឡើងដោយប្រយោល អោយប្អូនប្រុសរបស់គេជ្រួញចិញ្ចើមបែរមុខមករកគេបន្តិច

"មានរឿងអ្វី?" Jungkook សួរឡើង

"តាមពិតទៅគ្មានរឿងពិសេសអីណាស់ណាទេ! ប្អូនស្រីតូច របស់ពួកយើងមានមិត្តប្រុសហើយ" Taehyung និយាយប្រាប់ដោយ ញញឹមគេសម្លឹងមើលទឹកមុខរបស់ Jungkook ហើយលួចសប្បាយចិត្ត ចាំមើល Jisoo ត្រូវរង្វាន់ធំជាមិនខាននោះទេ

"ហាស៎?" Jungkook ឧទានឡើងដោយភ្ញាក់ផ្អើល
"ហេតុអីខ្ញុំមិនដឹង?"

"ឯងមិនដឹងមកពីនាងមិនប្រាប់ឯងនឹងហើយ" Taehyung និយាយព្រមទាំងអូសដៃប្អូនប្រុសរបស់គេមកអង្គុយនៅលើសាឡុង ទាំងដែរពួកគេទាំងពីគ្មានពេលច្រើនសម្រាប់និយាយគ្នានោះទេ

"គេឈ្មោះអីបងដឹងទេ?" Jungkook សួេដោយចង់ដឹង

"បងភ្លេចបាត់ហើយ! ដូចជា Ja..Jack..ស្អីគេទេបងមិនចាំ"  Taehyung ព្យាយាមគិតហើយក៏ក្រឡេកទៅឃើញប្អូនស្រី ដើរចុះមកល្មម
"Jisoo! មកនេះៗ"

"ខ្ញុំប្រញាប់ទៅធ្វើការយឺតអីឡូវហើយ" Jisoo រអ៊ូទៅកាន់បងប្រុសនាង តែក៏ដើរសំដៅមករកពួកគេ
"បង Jungkook នៅធ្វើអីយូរម្ល៉េះស្មើរនេះហើយមិនទាន់ចេញពីផ្ទះ" Jisoo និយាយហើយក៏ទម្លាក់ខ្លួនអង្គុយក្បែរ Jungkook

"នែ៎! បងជាអ្នកហៅឯង ហើយម៉េចបានឯងទៅអង្គុយជិត Jungkook វិញ?" Taehyung សួរដោយហួសចិត្ត ហើយប្អូនស្រីគេក៏ញាក់ស្មាឌឺគេ
"ជើងល្អអញ្ចឹងតិចទៀតអន់ចង់ហើយឯង"

"តើវាជាការពិតទេ Jisoo?" Jungkook សម្លឹងមើលមុខប្អូនស្រីរបស់គេហើយសួរឡើង លែងខ្វល់ពីម៉ោងទៅធ្វើការ

"ការពិតអ្វីទៅបងប្រុស?" Jisoo សួរបកវិញដោយមិនយល់

"ការពិតដែរឯងទាក់ទងជាមួយបុរសអាថ៌កំបាំងពេលយប់ថ្ងៃមុន" Taehyung ជាអ្នកឆ្លើយដោយរីករាយហើយញាក់ចិញ្ចើមសងខាងឌឺប្អូនស្រីរបស់ខ្លួន

Falling Into USWhere stories live. Discover now